ប្រតិកម្ម​ជុំវិញ​ការចាប់​ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធ​សភាបក្ស​ សម រង្ស៊ី

ភ្លាម​ៗ​ ក្រោយ​ការចាប់​​ខ្លួន ​លោក ហុង សុខហួរ សមាជិកព្រឹទ្ធ​សភាបក្ស​ប្រឆាំង​ បាន​ធ្វើ​ឲ្យ​មានប្រតិកម្ម​ជា​ច្រើន។ លោក គង់ គាំ ​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​ថា ​គឺការ​រំលោភព​រដ្ឋធម្មនុញ្ញ​។ ទន្ទឹម​នឹង​នេះ អ្នក​ច្បាប់ លោក នី ចរិយា គិត​ថា ​មិន​ត្រូវ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដាក់​ទោស​នោះ​ទេ​​ ព្រោះ​គ្រាន់តែ​ការជា​បញ្ចេញ​មតិ​តែប៉ុណ្ណោះ​។ ក៏​ប៉ុន្តែតំណាង​​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា នោះគឺ​ជា«​អំពើ​ល្មើស​ជាក់​ស្តែង» ហើយការ​ឃាត់​ខ្លួននេះ​​ គឺ​ជា​​សមត្ថកិច្ច​របស់​នគរបាល​យុត្តិធម៌។

 ហេង​ ឧត្តម រាយការណ៍​៖ http://mfi.re/listen/acl3qweyw5odcr6/13h00-Desk-Oudom-15-08-2015.mp3

Attachment-1

 ​ជុំវិញ​​ការចាប់​​ខ្លួនសមាជិកព្រឹទ្ធ​សភាលោក ហុង សុខហួរ លោក គង់ គាំ ដែល​ជា​ប្រធាន​ព្រឹទ្ធ​សមាជិករបស់​គណបក្ស​ សម រង្ស៊ី យល់ឃើញថា ការ​ចាប់​ខ្លួន​​លោក ហុង សុខហួរ ​ដែល​​នៅ​មាន​អភ័យឯកសិទ្ធិ គឺរំលោភ​លើ​​រដ្ឋធម្មនុញ្ញ​។​

 ជាមួយ​​គ្នា​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្សនិង​ជំនួយ​ច្បាប់របស់​សមាគមអាដហុក លោក នី ចរិយា គិត​ថា ការ​ចាប់​ខ្លួន​របស់​​លោក ហុង​ សុខហួរ​ គឺ​មិន​ត្រឹម​ត្រូវនោះ​​ទេ​ ព្រោះ​សកម្មភាព​របស់​លោក​ ​មិន​ដល់​បទ​ល្មើស​ក្បត់​ជាតិ ​ដែល​ត្រូវ​ប្រើ​ច្បាប់​ព្រហ្ម​ទណ្ឌ​ដាក់ទោស​នោះ​ដែរ​។​

 ផ្ទុយ​ទៅវិញ អ្នក​នាំពាក្យ​​​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​RFI ថា ចំពោះ​អភ័យឯកសិទ្ធ​របស់លោក ហុង សុខហួរ គឺ​មិន​មែនជា​​បញ្ហា​ចោទទេ ព្រោះ​បទល្មើស​ជាក់​ស្តែង អាច​ត្រូវ​ចាប់​ខ្លួន​បានដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​១២របស់​ច្បាប់ស្តីពី​​លក្ខន្តិកៈ​ព្រឹទ្ធសភា និង​មាត្រា​១០៤ថ្មី នៃ​រដ្ឋធម្មនុញ្ញ​។ យ៉ាងណាក្តី អ្នក​នាំពាក្យរូប​នេះ ឲ្យដឹងជាបឋម​ថា​ លោក ហុង សុខហួរ ជាប់ពី​បទ​«​អំពើ​ល្មើស​ជាក់​ស្តែង»ក្នុង​«ការ​ក្លែង​ឯកសារ​សាធារណៈ» និង«​ប្រើ​ប្រាស់​ឯកសារសាធារណៈ​ក្លែង» ហើយ​ការ​សម្រេច​ថា​ជា​អំពើ​ក្បត់​ជាតិ ឬ​បទក្លែង​ព័ត៌មាន​មិន​ពិត យ៉ាងណា​នោះ គឺជា​ឆន្ទានុសិទ្ធ​របស់តុលាការ​​។

 ចំណែក​ ប្រធាន​ព្រឹទ្ធ​សមាជិក របស់​គណបក្ស​ សម រង្ស៊ី ​លោក គង់ គាំ លើកឡើង​ដែរថា ​ចំពោះ​ការ​ប្រើប្រាស់​ឯកសារ​របស់​លោក ហុង សុខ​ហួរ ថាពិត​ឬ​មិន​ពិតនោះ​ ព្រឹទ្ធសមាជិក​រូប​នេះ​ នឹង​បំភ្លឺ​ដោយ​ខ្លួន​ឯង​បន្ថែមទៀត​ចំពោះ​មុខ​អាជ្ញាធរ​​។

 ក៏​ប៉ុន្តែ​លោក គង់ គាំ យល់ឃើញថា ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់លើ​សកម្មជន​បក្ស​សង្គ្រោះជាតិនិង​ការ​ធ្វើ​ទុក្ខ​បុកម្និញ ជាបន្តបន្ទាប់​ លើ​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​របស់បក្ស​ប្រឆាំង​ គឺ​ការ​ដាក់​សម្ពាធ​នយោបាយ និង​ប៉ះពាល់​ដល់​«វប្បធម៌​សន្ទនា»ផង​ដែរ​។ លោកបញ្ជាក់ទៀតថា សកម្មភាព​ទាំង​នេះ បង្ហាញ​ឲ្យ​ឃើញថា​ច្បាស់​ថា អង្គនីតិប្រតិបត្តិ កំពុងតែ​ដាក់​សម្ពាធ​ ​សង្កត់ រំលោភលើ អង្គនីតិប្បញ្ញត្តិ និង​ តុលាការ។

 ប៉ុន្តែបើ​តាមលោក នី ចរិយា មានតែការដោះស្រាយតាមផ្លូវនយោបាយមួយ​ទេ ដែលអាចបញ្ចប់រឿងនេះបាន៕

RFI khmer : http://km.rfi.fr/cambodia/reaction-after-Hong-Sokhour-arresting-15-08-2015

Attachment-1(1)

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s