ឡុង ឌីម៉ង់ ៖ ទឹកលិច​នៅ​ភ្នំពេញ​គឺ​ដោយ​ប្រព័ន្ធ​លូ​មិន​គ្រប់​គ្រាន់​និង​សំរាម

ភ្លៀង​២​មេ​ធំ​ៗ​នៅ​២​ថ្ងៃ​ជាប់​គ្នា​នេះ​ បាន​ធ្វើ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​​ រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​​ពី​សំណាក់​មហាជន ​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមតែម្តង​។ ទន្ទឹម​នឹង​នេះ​ លោក ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ទទួល​ស្គាល់ថាគឺ​ដោយសារ​​មាន​បញ្ហា​ប្រព័ន្ធ​លូ​និង​សំរាម​។​ លោក​​អះអាងថា​នឹង​ជំរុញ​ល្បឿន​ការ​ដ្ឋា​នសាង​សង់និង​ជួសជុល​ប្រព័ន្ធ​លូ ព្រម​ទាំង​បង្កើន​សកម្មភាព​ស្តារ​សំរាម​បន្ថែម​ទៀត​។ សូម​បញ្ជាក់​ថា ល្ងាច​ថ្ងៃសៅរ៍​នេះ ទឹក​លិច​ខ្លាំង​ជាង​ម្សិល​មិញ​ទៅ​ទៀត​ ព្រោះ​កម្ពស់​នីវូ​ទឹក​ភ្លៀង​បាន​កើត​ដល់​ប្រមាណ​៦០​មីលីម៉ែត្រទៅ​ហើយ​។ ​ហេង ឧត្តម ជូន​ព័ត៌មាន​ ៖​ http://mfi.re/listen/xgmonsa1kr36ook/19h00-Oudom-Desk-01-08-2015.mp3

11824950_1601676296761603_7979094763646256707_n

 អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ​ បាន​ថត​រូបភាព​ទឹក​ជន់​​លិច​​ផ្លូវ​ លិច​ផ្ទះ​សម្បែង​ និងទឹក​ដក់​ក្នុង​​ផ្លូវ​ក្រោម​ស្ពាន​អាកាស​តិច​ណូ​ជា​ដើម យកទៅ​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ពេញ​ទំព័រ​ហ្វេស​បុក​​ ហើយ​ក៏​មាន​ការ​អធិប្បាយ​វាយ​ប្រហារចំពោះ​​អាជ្ញាធរ​ក្រុងភ្នំពេញ​​យ៉ាង​ដំណំផង​ដែរ​។ យុវជន​ខ្លះ​បាន​យក​ពោងទៅ​អុំ​ក្នុង​ទឹក​ជន់នោះ​ ហើយ​ថត​វីដេអូ​ដើម្បី​សើច​លេងកម្សាន្ត​ និង​ចំអក​ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​ភ្នំពេញ​ទៀត​ផង​។ ជាមួយ​គ្នា​នេះ​ អ្នកប្រើ​ហ្វេសបុក​ខ្លះទៀត​ដែល​មាន​និន្នាការ​បក្ស​នយោបាយ ក៏​បាន​យក​ឱកាស​នេះ ដើម្បីវាយ​ប្រហារ​គូប្រជែង និង​​កេង​ចំណេញ​នយោ​បាយ​ផង​ក៏​មាន​។

 ចំណែក លោក ឡុង​ ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុងភ្នំពេញ​​ បាន​ចេញ​មុខ​បក​ស្រាយថាលិច​ទឹក​នៅ​ភ្នំពេញ ពី​ល្ងាចថ្ងៃសុក្រនិង​ថ្ងៃសៅរ៍​ គឺ​ដោយសារ​ប្រព័ន្ធ​លូ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ដូច​ជា​នៅ​ផ្លូវ​២៥៧ ផ្លូវ​កម្ពុជា​ក្រោម​ ម្តុំស្តុប​សន្ធរម៉ុក​ជា​ដើម​ ដែល​ការ​ដ្ឋាន​សាង​សង់​លូ​ នៅ​មិន​ទាន់​រួច​រាល់នៅ​ឡើយ។​ អ្នក​នាំពាក្យ​រូបនេះ បន្ថែម​ថា ​​​សំរាម​ក៏​ជា​បញ្ហា​សំខាន់​ដែរ ដែល​បណ្តាល​ឲ្យ​ស្ទះ​ខ្ទប់​ប្រព័ន្ធ​បញ្ច្រៀស​ទឹក​ជំនន់។ ​បើ​តាម​អ្នក​នាំពាក្យ​ដដែល ​នៅ​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ​ មាន​ការ​ដ្ឋាន​ប្រមាណ​៥០ ដែល​កំពុង​ជួសជុល​និង​ដាក់​ប្រព័ន្ធ​លូ ។ សូម​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​ កម្ពស់​ទឹក​ភ្លៀង​ប្រមាណ​៣២​មីលីម៉ែត្រ ហើយ​នៅ​ថ្ងៃ​សៅរ៍ បាន​កើត​ឡើង​ដល់​ប្រមាណ​ជា​៦០​មីលីម៉ែត្រ ដែល​ធ្វើ​ឱ្យ​ភ្លៀង​ថ្ងៃ​សៅរ៍​ លិច​ក្រុង​ភ្នំពេញ​ ខ្លាំង​ជាង​ថ្ងៃ​សុក្រ​ទៅ​ទៀត។ ជា​ធម្មតា​ កម្រិត​នីវូ​ទឹក​ត្រឹម​ជាង​៣០​មីលីម៉ែត្រ​ អាច​លិច​ ​ភ្នំពេញ​បា​ន ព្រោះ​ភូមិសាស្ត្រ​រាជធានី​នេះ​ ទាប​ជាង​នីវូ​ទឹក​ទន្លេ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

 ជា​ដំណោះស្រាយ​ លោក ឡុង​ ឌីម៉ង់​ បញ្ជាក់​ថា​អាជ្ញាធរ​និង​អ្នក​ជំនាញ​ នឹង​បង្កើន​សកម្មភាព​ជួសជុល​ប្រព័ន្ធលូ និង​ស្តារ​សំរាម​ឲ្យ​សកម្ម​បន្ថែ​មទៀត។ លោក​ក៏​អំពាវ​វនាវ​ដែរ ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រយ័ត្ន​ចំពោះ​អនាម័យ និង​កុំ​បោះ​ចោល​សំរាម​ពាល​វាល​ពាល​កាល​នៅ​ក្នុង​​ក្រុង​ ពិសេស​នៅ​មាត់​លូ​តែម្តង​។

 យ៉ា​ង​ណា​ក៏​ដោយ​ចុះ អ្នក​រស់​នៅក្នុង​ក្រុង​តែង​តែ​រអ៊ូ​រាល់​ពេល​មាន​ភ្លៀង​ធំ​ម្តងៗ ហើយ​នៅ​ពេល​ដែល​ ​រដូវ​វស្សា​ឈាន​ចូល​មក​ដល់ ​ពួក​គេ​នៅ​តែ​បន្ត​ព្រួយ​ប្រារម្ភ​ខ្លាំង​​បន្ថែម​ទៀត ពិសេស​​នៅ​ខែ​សីហា និង​កញ្ញា​ខាង​មុខ​នេះ ដែល​ភ្លៀង​អាច​កាន់​តែ​ធំ​ ហើយ​ភ្លៀង​នឹង​ធ្លាក់​ញឹក​ញាប់៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s