ក្រុម​បណ្ឌិត​របស់​រាជបណ្ឌិត្យ​សភា​ចេញមុខ​លូកដៃ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម!

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាស​ចេញមុខ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ស្តីពី បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម។ នេះ​គឺជា​លើក​ទី១ហើយ​ដែល​ក្រុម​បណ្ឌិត​នៃ​ស្ថាប័ន​ជាតិ​ដ៏​ជាក់លាក់ លូកដៃ​ក្នុង​ជម្លោះព្រំដែន។ ការប្រកាស​របស់​បណ្ឌិត សុខ ទូច យ៉ាង​ដូច្នេះ គឺធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី២២កក្កដា​នេះ នៅ​រាជបណ្ឌិត្យសភាកម្ពុជា។

ហេង ឧ​ត្ត​ម រាយការណ៍ ៖ http://mfi.re/listen/wokc8ynnj7pl9fj/13h00-Desk-Oudom-PhD-Dr-royal-academic-22-07-2015.mp3

Oudom desk

ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គ្នា៩នាក់ គឺ​បណ្ដុំ​ដោយ​ក្រម​បណ្ឌិត​និង​បេ​ក្ខ​បណ្ឌិត ស្ថិតក្រោម​ការដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច។ លោក សុខ ទូច ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​គេ​តែង​ស្គាល់​ថា​ជា​អ្នកវិភាគ​នយោបាយ​នោះ បានបញ្ជាក់​ក្នុង​សន្និសីទ​ថា ក្រុម​ស្រាវជ្រាវ​របស់លោក​បាន​ប្រមូល​ឯកសារ​ព្រំដែន​ពី​រដ្ឋាភិបាល​កម្ពុជា ជា​ផែនទី Bonne ខ្នាត១លើ១០០ពាន់ ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ។ ឯកសារ​ខ្លះទៀត​បាន​ពី​លោក ស៊ាន ប៉េង​សែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែល​ស្ថិតនៅ​ប្រទេស​បារាំង និង​ឯកសារ​ជា​សៀវភៅ ព្រមទាំង​និក្ខេបបទ​ថ្នាក់បណ្ឌិត​ជាច្រើន​ទៀត។ ឯកសារ​សៀវភៅ​ជាង៣០ក្បាល​និង​ផែនទី​ជាច្រើន​សន្លឹក​ទាំងនោះ ត្រូវដាក់​បង្ហាញ​ដល់​ក្រុមអ្នកកាសែត ដើម្បី​ផ្តិត​យក​រូបភាព។

បើតាម​លោក​បណ្ឌិត សុខ ទូច លោក ស៊ាន ប៉េង​សែ ក៏បាន​ផ្ញើ​ឯកសារ​ផែនទី​ចំនួន៤៩ផ្ទាំង​ដល់​ក្រុមការងារ​លោក​ដែរ គឺ​ផ្ញើ​តាម​សារ​អេឡិចត្រូនិក។ ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់​ដោយ​សម្តីខ្លាំងៗថា លោក​បាន​ព្យាយាម​ទាក់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ តែ​មិន​បានទទួល​ផែនទី​ផ្លូវការ​នោះទេ។ លោក សុខ ទូច បន្តថា លោក យ៉ែម បុញ្ញា​ឫទ្ធិ ឲ្យ​រូបលោក​យក​អ្វី​ទៅ copy ចម្លង​យក​ផែនទី​ដែល​បក្សប្រឆាំង​មាន​នោះ នៅ​ទីស្នាក់ការ​ផ្ទាល់​តែម្តង ប៉ុន្តែ​លោក សុខ ទូច ថា មិនអាច​ទេ ព្រោះ​វា​មិន​ផ្លូវការ។ ពោលគឺ​ត្រូវមាន​ការបញ្ជាក់​ប្រគល់​និង​ទទួល​ជាក់លាក់ តាមបែប​រដ្ឋបាល។

ចំណែក​លោក យ៉ែម បុញ្ញា​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា យ៉ាប​ណាស់​បែបបទ​រដ្ឋបាល បែប​កា​រិ​យា​ល​ធិបតេយ្យ​នោះ! ម្យ៉ាងទៀត​បក្ស​របស់លោក​កំពុង​រវល់​ណាស់​ប៉ុន្មាន​ថ្ងៃ។ ទោះយ៉ាងណា​ក្តី លោក យ៉ែម បុញ្ញា​ឫទ្ធិ នៅតែ​អះអាងថា ក្រុម​អ្នកស្រាវជ្រាវ​របស់​បណ្ឌិត សុខ ទូច អាច​ទៅយក​ឯកសារ ដោយ​ចម្លង​ជា DVD ឬ​ដាក់ Flash USB បាន នៅ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស​សង្គ្រោះ​ជាតិ។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ទៀតថា នឹងធ្វើ​លិខិត​មាន​ស៊ី​ញ៉េ​ប្រគល់​និង​ទទួលភ្លាមៗនៅ​ទីនោះ​ផ្ទាល់​តែម្តង។

សូមបញ្ជាក់ថា បើតាម​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក្រុម​បណ្ឌិត​ខាងលើនេះ​គឺ​នៅ​មិនទាន់បាន​ទៅ​សិក្សា​បែប​វិទ្យាសាស្ត្រ​នៅ​ព្រំដែន​ជាមួយ​វៀតណាម​នៅឡើយ​ទេ។ ពេលនេះ គឺជា​ដំណាក់កាល​ដំបូង​ដែលជា​ការប្រមូល​ផែនទី​និង​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយ និង​ពី​គ្រប់ភាគី។ លោក​បណ្ឌិត សុខ ទូច បញ្ជាក់ទៀតថា លោក​អាច​នឹង​ទៅ​ស្រុក​បារាំង ដើម្បី​ស្រាវជ្រាវ​រក​ផែន​ផ្លូវការ​នៅពេល​ខាងមុខ ហើយ​លោក​ក៏​នឹង​ដឹកនាំ​អ្នកស្រាវជ្រាវ​ចុះទៅ​ព្រំដែន​យ៉ាង​សម្ងាត់​និង​សាមញ្ញ ក្នុងពេលឆាប់ៗផងដែរ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s