​ Jean-François Cautain ៖ វិនិយោគិន​អឺរ៉ុប​មើល​ឃើញ​កម្ពុជា​ដូច​ទើប​ងើប​ពី​សង្គ្រាម

Invité de RFI khmer, premier Ambassadeur de l’UE au Cambodge, SE. Jean-François Cautain, qui avait parlé de son engagement, de sa mission 3 ans et 8 mois dans ce royaume avant de quitter le post à la fin de ce juin, et il a rappelé notamment de ses meilleurs souvenirs. Diffusé vendredi soir, interviewé avec Meak EM, son de traduction en langue cambodgienne par Oudom HENG.

Siv channa01

លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ វិនិយោគិនអឺរ៉ុបមើលឃើញកម្ពុជាដូចទើបងើបពីសង្គ្រាមភ្ញៀវរបស់វិទ្យុបារាំង​អន្តរជាតិ RFI នៅថ្ងៃសុក្រនេះ គឺលោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) ឯកអគ្គរដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។ លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង ដែលបញ្ចប់បេសកម្មការទូតនៅកម្ពុជា ថ្លែងអំពីការងារ និងអនុស្សាវរីយ៍ របស់​លោក​នៅកម្ពុជា មុននឹងចាកចេញទៅនៅថ្ងៃអាទិត្យ។ សូមស្តាប់ការសម្ភាសរវាង ឯម មាឃ ជាមួយលោក លោក ហ្សង់ ហ្វ្រង់​ស្វ័រ កូតាំង ដោយមានការបញ្ចូលសំឡេងដោយ ហេង ឧត្តម

គារវកិច្ច៖ ខ្ញុំសូមជម្រាបសួរឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង!
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ ជម្រាបសួរលោក

ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមដែលយល់ព្រមផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ក្នុង​ឱកាស​ដែល​ឯក​​ឧត្តមបញ្ចប់បេសកម្មការទូតនៅកម្ពុជា។
១) សំណួរ៖ ឯកឧត្តមនឹងចាកចេញពីកម្ពុជា នៅថ្ងៃអាទិត្យ ដើម្បីបន្តបេសកកម្មការទូតសម្រាប់​សហគមអឺរ៉ុប​នៅ​អាហ្វហ្គានី​ស្ថានទៀត។
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ រឿងនេះមិនទាន់ផ្លូវការទាំងស្រុងនៅឡើយទេ ប៉ុន្តែខ្ញុំនឹងចេញដំណើរទៅតំបន់នោះ ម្ដុំៗ​ប៉ាគីស្ថាន អាហ្វហ្គានីស្ថានហ្នឹង។ វាមិនទាន់ផ្លូវការនៅឡើយទេ។

២) សំណួរ៖ អញ្ចឹងអ្វីទៅជាអនុស្សាវរីយ៍ដែលឯកឧត្តមអាចនឹចងចាំបំផុតពីកម្ពុជា និងមេដឹកនាំនានានៃប្រទេសនេះ?
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ អឺ! ចំពោះខ្ញុំ នៅកម្ពុជា អនុស្សាវរីយ៍ដែលដក់ជាប់ក្នុងចិត្តខ្ញុំខ្លាំងបំផុតគឺការបោះឆ្នោតឆ្នាំ២០១៣ ហើយការអបអរសាទរចេញពីយុវវ័យកម្ពុជាដែលខ្ញុំបានឃើញជុំវិញការបោះឆ្នោតនោះ ការចូលរួមរបស់ពួកគេ បំណងប្រាថ្នាពួកគេដែលចង់ឃើញកម្ពុជាបន្តបើកចំហរថែមទៀត កម្ពុជាដែលនឹងក្លាយជាប្រទេសប្រជាធិបតេយ្យកាន់តែខ្លាំងដែលក្នុងនោះគ្រប់គ្នាអាចបញ្ចេញមតិកាន់តែសេរី។ ការផ្លាស់ប្តូរផ្នត់គំនិតក្នុងស្មារតីប្រជាជនកម្ពុជា ខ្ញុំជឿថា គឺជាធាតុគួរឱ្យកត់សម្គាល់ខ្លាំង នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ ដូច្នេះ ខ្ញុំសែនរីករាយណាស់ដែលបានឃើញ ផ្ទាល់នូវការប្រែប្រួលនេះក្នុងឆ្នាំ២០១៣ ដែលបានឃើញរបៀបដែលប្រទេសកម្ពុជាបន្តរីកចម្រើន។ កម្ពុជាបន្តរីកចម្រើនដ៏សំខាន់លើផ្នែកសេដ្ឋកិច្ច ប៉ុន្តែនេះគឺជាករណីដែលកើតមានតាំងពីច្រើនឆ្នាំមកហើយ។ ខ្ញុំគិតថា ធាតុសំខាន់នៃការស្នាក់នៅរបស់ខ្ញុំក្នុងប្រទេសនេះ គឺការរីកចម្រើនផ្នែកនយោបាយ ដែលទាក់ទងនឹងអ្វីដែលខ្លុំបាននិយាមិញនេះ ការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា។

៣) សំណួរ៖ ចុះចំណែកអ្វីដែលទាក់ទងនឹងលទ្ធផលនៃបេសកកម្មការទូតរបស់ឯកឧត្តមវិញ តើឯកឧត្តមអាចបង្ហាញពួកយើងនូវកិច្ចការអ្វីខ្លះដែលសម្រេចបានអំឡុងពេលនៃការស្នាក់នៅរបស់ឯកឧត្តម ក្នុងនាមជាប្រមុខការទូតនៃសហភាពអឺរ៉ុបដែលមាន២៨ប្រទេសនោះ?
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ ខ្ញុំគិតថា បច្ចុប្បន្ន យើងបានឆ្លងដល់ទំនាក់ទំនងប្រកបដោយគុណភាពកាន់តែសំខាន់ឡើងរវាងសហភាពអឺរ៉ុប និងកម្ពុជា។ ខ្ញុំមានសំណាងបានធ្វើជាឯកអគ្គរដ្ឋទូតដំបូងរបស់សហភាពនេះនៅរាជធានីភ្នំពេញរបស់កម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ៨ខែដែលខ្ញុំមកកាន់កម្ពុជា ខ្ញុំបានឃើញដូចជាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអឺរ៉ុប កើនទ្វេរដង ពោលគឺឡើងពី១,៧ពាន់លានអឺរ៉ូ ទៅ៣,៤ពាន់លានអឺរ៉ូ។ នេះគឺជាលទ្ធផលដ៏សំខាន់។ សំខាន់សម្រាប់ប្រទេសកម្ពុជា ពីព្រោះតាមពិត
ជាគោលការណ៍គឺឥឡូវនេះ កម្ពុជាជាអ្នកនាំចេញទៅអឺរ៉ុប ហើយនេះគឺជាអ្វីដែលយើងចង់ប្រាថ្នាចង់បាន ត្បិតវាអាចឱ្យកម្ពុជាអភិវឌ្ឍឧស្សាហកម្ម អភិវឌ្ឍផលិតផលកសិកម្មរបស់ខ្លួន ដែលអាចនាំចេញទៅអឺរ៉ុបបាន។ រឿងសំខាន់មួយទៀតគឺយើងបង្កើនទ្វេជាបីនូវកិច្ចសហប្រតិបត្តិការរបស់យើងជាមួយកម្ពុជា។ យើងបានបង្កើនប្រាក់ជំនួយប្រហែលពី១៥០លានអឺរ៉ូក្នុងរយៈពេល៧ឆ្នាំ រហូតដល់៤១០លានអឺរ៉ូក្នុងរយៈពេល៧ឆ្នាំដូចគ្នា។

៤) សំណួរ៖ សូមឯកឧត្តមមេត្តាបញ្ចាក់ឱ្យបានច្បាស់ផងថា សហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជាស្ថិតក្នុងវិស័យណាខ្លះ?
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ យើងផ្តោតលើវិស័យធំៗបី។ វិស័យដែលជាមូលដ្ឋានគ្រឹះនៃសង្គម អឺ.. គឺអប់រំ។ យើងធ្វើការយ៉ាងជិតស្និតបំផុតជាមួយរដ្ឋាភិបាល ជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយយើងមានមធ្យោបាយធ្វើសហប្រតិបត្តិការពិសេស ជាមួយក្រសួង ដែលជាគួរឱ្យកត់សម្គាល់បំផុងគឺយើងជាអ្នកផ្តល់ជំនួយអឺរ៉ុបតែមួយគត់ដែលធ្វើដូច្នេះ ពោលគឺយើងផ្តល់ប្រាក់ឱ្យរតនាគារជាតិដោយផ្ទាល់ ហើយបន្ទាប់មកយើងស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានសម្រេចនូវវត្ថុបំណងមួយចំនួន ហើយើងបើប្រាក់ឱ្យក្រសួងដោយយោងទៅលើសមត្ថភាពសម្រេចបាននូវវត្ថុបំណង។ ការណ៍ធ្វើឱ្យយើង សន្ទនាគ្នាអំពីគោលនយោបាយអប់រំបានច្រើនបំផុតដែរជាមួយកម្ពុជា។ វិស័យផ្សេងមួយទៀតដែលសំខាន់ចំពោះយើងគឺអភិបាលកិច្ច ហើយក្នុងវិស័យនេះ យើងធ្វើការលើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ យើងក៏ធ្វើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ នៅក្នុងវិស័យនេះដូចគ្នា យើងគាំទ្រអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ហើយវិស័យចុងក្រោយដែលសំខាន់សម្រាប់កម្ពុជាដែរគឺការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងកសិកម្មផងដែរ ក្នុងនោះយើងបានធ្វើសកម្មភាពក្នុងផ្នែកនេសាទហើយ ហើយជាពិសេសក្នុងផ្នែកព្រៃឈើ។ យើងសង្ឃឹមថានឹងអាចបន្តសកម្មភាពក្នុងផ្នែកទាំងនេះទៀត។

៥) សំណួរ៖ ក្នុងវិស័យពាណិជ្ជកម្ម កម្ពុជាបានទទួលផលពីប្រពន្ធអនុគ្រោះ«អ្វីៗគ្រប់យ៉ាងលើកលែកតែអាវុធ»ពីសហភាពអឺរ៉ុប តាំងពីឆ្នាំ២០០១មក។ អ្នកវិនិយោគិនពីបណ្តាប្រទេសអាស៊ី ជិតខាងកម្ពុជា ដូចជាវៀតណាម ថៃ កូរ៉េ ចិនជាដើម បានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាច្រើន ប៉ុន្តែខ្ញុំកត់សម្គាល់ឃើញថា វិនិយោគិនជនជាតិអឺរ៉ុបមិនសូវសំបូរទេ។ តើឯកឧត្តមយល់ថា កម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបង្កលក្ខខ័ណ្ឌប្រកបសម្រាប់អ្នករកស៊ីមកពីអឺរ៉ុប?
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ នេះគឺជាការកត់សម្គាល់ដ៏ល្អមួយ ពេលលោកមើលវត្តមានរបស់វិនិយោគិនអឺរ៉ុបនៅកម្ពុជា ប្រៀបធៀបទៅបណ្តាប្រទេសអាស៊ានផ្សេងទៀតជាឧទាហរណ៍។ នៅប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន អ្នកវិនិយោគទុនអឺរ៉ុបមានប្រមាណជា២៣-២៤ភាគរយជាមធ្យមក្នុងចំណោមអ្នករកស៊ីមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ តាមពិត ជនជាតិអឺរ៉ុបពួកយើងជាវិនិយោគិននាំមុខគេក្នុងប្រទេសអាស៊ាន។ តែដល់ពេលយើងមើលមកកម្ពុជាវិញ អ្នកវិនិយោគទុនអឺរ៉ុបមានតែចន្លោះពី២-៣ភាគរយប៉ុណ្ណោះ ពោលគឺតិចជាងច្រើនណាស់បើធៀបនឹងមធ្យមភាគនៃអ្នករកស៊ីអឺរ៉ុបក្នុងប្រទេសអាស៊ានផ្សេងទៀត។ វាមានមូលហេតុច្រើនណាស់ ប៉ុន្តែខ្ញុំគិតថា មូលហេតុមួយក្នុងចំណោមមូលហេតុសំខាន់ៗ គឺការយល់ឃើញរូបភាពប្រទេសកម្ពុជាពីអឺរ៉ុប។ អឺ.. នៅអឺរ៉ុប កម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសទើបងើបពីសង្គ្រាម ថ្វីបើចម្បាំងបានចប់ទៅយូរឆ្នាំហើយក្តី… ជាប្រទេសដែលនៅពិបាក ហើយប្រហែលមានភាពប្រថុយប្រថាននៅឡើយ បើមកវិនិយោគទុននៅកម្ពុជា។ ខ្ញុំគិតថា មានកិច្ចការច្រើនដែលរដ្ឋាភិបាលត្រូវធ្វើ ដើម្បីបង្ហាញរូបភាពកម្ពុជាបច្ចុប្បន្នថាជាអ្វី កម្ពុជារីកចម្រើនដូចម្តេច ឱកាសវិនិយោគនៅកម្ពុជាមានអ្វីខ្លះ។ ប៉ុន្តែក៏នៅមានការងារចម្បងមួយទៀតដែលរដ្ឋាភិបាលត្រូវធ្វើគឺទាក់ទងនឹងក្របខ័ណ្ឌច្បាប់។ ខ្ញុំគិតថា ប្រទេសកម្ពុជានៅតែជាប្រទេសដែលប្រជាជនមិនមានជំនឿលើប្រព័ន្ធយុត្តិធម៌។ ហើយជាពិសេស ចំពោះអ្នកវិនិយោគទុន គ្មានអ្វីសំខាន់ជាងរឿងនេះទៀតទេ។ អ្នកវិនិយោគទុននឹងអាចទៅរកស៊ីនៅប្រទេសណាមួយ ប្រសិនបើគេដឹងថា ពេលណាមានបញ្ហា គេអាចប្ដឹងទារដើមទុនយកមកវិញបាន។ ខ្ញុំគិតថា វិនិយោគិនអឺរ៉ុបមិនប្រាកដក្នុងរឿងនេះទេនៅកម្ពុជា ហើយនេះអាចជាឧបសគ្គធំសម្បើមចំពោះវិនិយោគិនអឺរ៉ុបក្នុងការមកកម្ពុជា។ វាចាំបាច់ណាស់ដែលកម្ពុជាត្រូវមាននីតិរដ្ឋរឹងមាំ មានប្រព័ន្ធតុលាការខ្លាំង ដើម្បីទាក់ទាញអ្នកវិនិយោគទុនអឺរ៉ុប។

៦) សំណួរ៖ ឯកឧត្តមទំនងជាបានកត់សម្គាល់កំណែទម្រង់នៅក្នុងក្រសួងពាណិជ្ចកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាហើយ។
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ តាមពិតយើងស្គាល់កំណែទម្រង់នឹងច្បាស់ណាស់ ព្រោះយើងធ្វើការជាមួយរដ្ឋាភិបាលក្នុងរឿងនេះ។ ខ្ញុំសូមលើឧទាហរណ៍អំពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលជាវិស័យដ៏ធំមួយដែលយើងធ្វើការនៅកម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្មផងដែរដែលមានរដ្ឋមន្ត្រីថ្មីបានប្រកាសកំណែទម្រង់សំខាន់ៗ ក្នុងក្របខ័ណ្ឌនៃការសម្រួលនីហរណកម្ម។ នោះក៏ដោយសារមានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដែរ ដែលកំណែទម្រង់ទាំងអស់ត្រូវបានធ្វើដោយរដ្ឋាភិបាលខ្លួនឯង។ ដូច្នេះមានធាតុសំខាន់ៗ វិជ្ជមានខ្លាំងណាស់ ដែលជាពិសេសនឹងជួយអ្នកនាំចេញរបស់កម្ពុជាយ៉ាងសម្បើម… ដែលនឹងជួយវិនិយោគិនបរទេសនៅកម្ពុជាស្រាប់ផងដែរ។ ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំគិតថា ចំណុចខ្សោយបច្ចុប្បន្ននៅក្នុងប្រព័ន្ធនានាដែលមានគឺស្ថិតនៅលើប្រព័ន្ធយុត្តិធម៌ ដែលរដ្ឋាភិបាលត្រូវខំប្រឹងធ្វើការខ្លាំងលើរឿងនេះ។
៧) សំណួរ៖ ឯកឧត្តមបានធ្វើជាឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាជិត៤ឆ្នាំហើយ។ តើឯកឧត្តមបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងធ្វើដំណើរចាកចេញពីក្រុមប្រទេសដែលមានចំណូលទាបឬទេ?
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ បាទ! វាច្បាស់ណាស់ដែលយើងបានឃើញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសំខាន់។ ដូច្នេះក្នុងប៉ុន្មានឆ្នាំទៀត កម្ពុជានឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតមួយដែលអាចចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។ ប៉ុន្តែ ត្រង់កន្លែងនេះទៀត វាសំខាន់ណាស់ដែលត្រូវមើលថា តើសង្គមកម្ពុជាវិវឌ្ឍន៍យ៉ាងដូចម្តេច។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវឌ្ឍន៍ច្រើនណាស់។ កម្ពុជាគឺជាសិស្សល្អជាងគេក្នុងថ្នាក់។ ខ្ញុំអាចនិយាយដូច្នេះព្រោះស្ទើរតែគ្រប់គោលដៅទាំងអស់ ក្នុងវិស័យសុខភាព វិស័យអប់រំ នឹងអាចសម្រេចបាន។ ដូច្នេះ អ្វីៗទាំងនេះនឹងធ្វើឱ្យកម្ពុជាចាកចេញពីក្រុមប្រទេសមានចំណូលតិច។ នេះជាដំណឹងល្អមួយ។ វាមានន័យផងដែរថា អ្វីៗនឹងផ្លាស់ប្តូរ ពីព្រោះក្នុងន័យជំនួយអន្តរជាតិអាចនឹងថយចុះ អឺ..កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបអាចនឹងប្តូរលក្ខខណ្ឌប្រសិនបើកម្ពុជាចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុត។ កម្ពុជានឹងមិនអាចទទួលផលពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»ទៀតទេ ហើយគេនឹងត្រូវរករបៀបទាក់ទងពាណិជ្ជកម្មថ្មីជាមួយសហភាពអឺរ៉ុប។ ប៉ុន្តែ ណ្ហើយ វានឹងនៅតែអំណោយផលខ្លាំងសម្រាប់កម្ពុជា ដូចជាប្រព័ន្ធ GSP plus ដែលយើងអាចធ្វើការជាមួយកម្ពុជាបាន ហើយដែលយើងនឹងផ្តល់អាទិភាពឱ្យកម្ពុជាចូលក្នុងទីផ្សារអឺរ៉ុប។

៨) សំណួរ៖ ឯកឧត្តម! ដើម្បីបញ្ចប់បទសម្ភាសន៍ តើឯកឧត្តមបានអនុស្សាវរីយ៍គួរឱ្យអស់សំណើចពីកម្ពុជាដែរឬទេ? ខ្ញុំធ្លាប់បានឃើញឯកឧត្តមជិះកង់ស្ទើពេញអំពេញ និងធ្លាប់ទៅដល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីផង។
ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង៖ ចូរស្តាប់ខ្ញុំ។ខ្ញុំមានបទពិសោធន៍ច្រើនណាស់ទាក់ទងនឹងកម្ពុជា។ មិនមែនជារឿងគួរឱ្យចង់សើចជាពិសេសអីទេ ប៉ុន្តែខ្ញុំមានរឿងដែលត្រូវចងចាំយូរអង្វែងអំពីកម្ពុជា ក្នុងខណៈពេលសំខាន់ៗ អំឡុងវត្តមានរបស់ខ្ញុំនៅទីនេះ។ លោកបានលើកអំពីការជិះកង់ ដែលពួកយើងបានធ្វើក្នុងខែឧសភា ឆ្នាំនេះ។ ជិះកង់តាមមហាវិថីនរោត្តម ដែលអត់មានឡានសោះ ហើយមានអ្នកជិះកង់តាមតាមពីក្រោយ៤០០០នាក់ផ្សេងទៀត ខ្ញុំជឿថា នេះជាបទពិសោធន៍ដែលខ្ញុំចងចាំបានយូរ។ ទៅខេត្តរតនគីរី មណ្ឌលគីរី ជួបសហគមន៍អ្នកស្រុកដើមនៅទីនោះ អង្គុយនៅក្នុងផ្ទះជនជាតិ ហើយផឹកស្រាបឺតជាមួយពួកគេ ពីព្រោះវាជារបៀបទទួលភ្ញៀវតាមបែបអ្នកស្រុក។ នេះក៏ជាបទពិសោធន៍ដែលខ្ញុំចងចាំយូរអង្វែងអំពីកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ្សង់ ហ្រង់ស្វ័រកូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ផុតអាណត្តិ ដែលបានផ្តល់បទសម្ភាសឱ្យវិទ្យុបារាំងអន្តរជាតិ RFI ក្នុងនាមជាភ្ញៀវរបស់យើង មុនពេលឯកឧត្តមចាកចេញនៅថ្ងៃអាទិត្យ។

RFI : http://km.rfi.fr/cambodia/jean-fran%C3%A7ois-cautain-26-06-2015/?aef_campaign_date=2015-06-26&aef_campaign_ref=partage_user&ns_campaign=reseaux_sociaux&ns_linkname=emission&ns_mchannel=social&ns_source=FB

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s