ក្រុម​សហជីព​ជាង១០០ ផ្នែក​វិស័យ​កាត់​ដេរ សម្រេច​យក​ប្រាក់​ខែ​គោល​១៧៧ដុល្លារ

នៅថ្ងៃអាទិត្យនេះ ក្រុម​សហជីព ចំនួន​ជាង​១០០ សម្រេច​យក​​ប្រាក់​ខែ​​គោល​ចំនួន​១៧៧ដុល្លារ សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដែរ។ សហ​ជីព​​វិស័យកាត់​ដេរ​​ទាំង​នោះបាន​ជួបជុំ​ពិភាក្សាគ្នា​នៅ​​ទី​ស្នាក់​របស់​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យកម្មករ​កាត់​ដេរ​កម្ពុជា ក្នុង​ក្រុង​ភ្នំពេញ​។ ចំពោះ​​ចំនួន​ប្រាក់ខែ​អប្បបរិមានេះ ក្រុមសហជីពនឹងយកទៅចរចាជាមួយ​ក្រុមនិយោជក និង​តំណាង​រដ្ឋាភិ​បាល​​។ នេះ​បើ​តាម​​លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា ​ស៊ីខាវឌូ (CCAWDU)។

RFI : http://km.rfi.fr/cambodia/meeting-CCAWDU-177-dollars-for-workers-21-06-2015/

សូមស្តាប់ ហេង ឧត្តម

140806_07

ក្រុម​សហជីព​ជាង​១០០​ធ្វើ​ការ​ផ្នែក វិស័យ​រោងចក្រ​កាត់​ដេរ មក​ពី​ក្រុង​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ​ជា​ដើម បាន​ទៅ​ជួប​ជជែក​គ្នា​នៅ​ស្នាក់ការ​សហជីព​ស៊ីខាវ​ឌូ។ ក្រោយ​ពី​ប្រជុំ​ពេញ​មួយ​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​សហជីព​ដែល​ចូល​ជជែក​គ្នា​ទាំងអស់ សម្រេច​កំណត់​ប្រាក់​គោល ១៧៧ដុល្លារ​សហរដ្ឋអាមេរិក។ ជា​ចំនួន​ដែល​ត្រូវ​យក​ទៅ​ដាក់​លើ​តុ​ចរចា។ ទោះយ៉ាងណា​ក្តី លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវឌូ បញ្ជាក់​ថា ចំនួន​១៧៧​ដុល្លារ​នេះ បើ​ចុះ​គឺ​អាច​នឹង​ចុះ​តិចតួច​បំផុត។ សូម​ជម្រាប​ថា នៅ​ក្នុង​ការ​ជួប​ជុំ​នោះ ក្រុម​សហជីព ក៏​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ឯករាជ្យ​ដើម្បី​សិក្សា​ពី​ចំនួន​ប្រាក់​ខែ​គោល ហើយ​ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ជំនាញ​ពី​អន្តរជាតិ​ផង​ដែរ។

 ចំណែក​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក ជួន មុំ​ថុល ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ចំពោះ​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់​ដេរ យ៉ាង​ហោច​ណាស់ គួរ​តែ​ចាប់​ពី​១៦០​ដុល្លារ​សហរដ្ឋអាមេរិក។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចាំ​ការ​ជជែក​ពិភាក្សា​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ ILO នៅ​ខែ​ក្រោយ​សិន ដើម្បី​សិក្សា​ពី​បច្ចេកទេស​លម្អិត។ នេះ​បើ​តាម​លោក ជួន មុំ​ថុល ។ តាម​គម្រោង នៅ​ខែកក្កដា អង្គការ ILO នឹង​ធ្វើ​បទ​បង្ហាញ ព្រមទាំង​ពិនិត្យ​មើល​លទ្ធភាព​កំណត់​ប្រាក់ខែ​គោល​របស់​កម្មករ ដោយ​ប្រៀបធៀប​ជាមួយ​ការវិវត្ត​របស់​សេដ្ឋកិច្ច សង្គម ថ្លៃទំនិញ តម្រូវការ​ប្រចាំថ្ងៃ និង​អត្រា​ភាពក្រីក្រ​ជាដើម។

 គួរ​បញ្ជាក់ថា ក្រុម​ប្រឹក្សា​ការងារ​កម្ពុជា កំណត់​យក​ខែកក្កដា ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​សហជីព។ ខែសីហា នឹង​មាន​ការ​ពិគ្រោះ​យោបល់​គ្នា​រវាង​ក្រុម​សហជីព​និង​សមាគម​និយោជក GMAC។ នៅ​ខែកញ្ញា​ខាង​មុខ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នឹង​ចូល​ជជែក​ជាមួយ​តំណាង​រដ្ឋាភិបាល​និង​ក្រសួង​ការងារ។ ចំណែក​ខែតុលា គឺ​ជា​ពេល​ដែល​សម្រេច​អនុម័ត​ប្រាក់​ខែ​គោល​តែ​ម្តង។ បន្ទាប់​ពី​សម្រេច​រួច ក្រុម​ប្រឹក្សា​ការងារ​កម្ពុជា នឹង​ទុក​ពេល​ចំនួន​២​ខែ​ឲ្យ​ក្រុម​ថៅកែ​ត្រៀម​ខ្លួន មុន​នឹង​អនុវត្ត​ប្រាក់​ខែ​អប្បបរិមា។ ដូច្នេះ​បើ​តាម​ក្រុម​ប្រឹក្សា​ការងារ​កម្ពុជា ប្រាក់ខែ​គោល​កម្មករ​រោងចក្រ​កាត់ដេរ អាច​នឹង​ចាប់ផ្តើម​អនុវត្ត នៅ​ដើម​ឆ្នាំ២០១៦៕

1524811_639938746062862_896005038_n

រូបថត៖ អ៊ិនធឺណិត កាលពីពេល​បាតុកម្មទាមទារ​ប្រាក់ខែ

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s