កម្មករ​ទាម​ទារប្រព័ន្ធរបប​​ថែទាំ​សុខភាព​ ​ ស្របពេល​ដែល ​ប.ស.ស. អះអាងថា នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ឆាប់​ៗ​នេះ!​

យុវជនកម្មករ​ ជិត​៨០នាក់ មក​ពី​ផ្នែក​រោង​ចក្រ​កាត់​ដេរ ផ្នែក​សេវា​កម្សាន្ត និង​ផ្នែក​ចំណីអាហារ បាន​ពិភា​ក្សា​និង​បោះ​ឆ្នោត​​ជ្រើសរើស​​៥ចំណុច ​នៅ​ក្នុង​ចំណោម​បញ្ហា​ជាង​១០​ ដែល​កម្មករ​ជួប​ប្រទះ​ ព្រមទាំង​​ជំរុញ​ឲ្យជួយ​​ដោះ​ស្រាយ​។ ពួក​គេ​​បាន​បោះឆ្នោត​ឲ្យ​អាទិភាព​​ទៅលើ«របប​ថែទាំ​សុខភាពនិង​​សុវត្ថិភាព» ជា​រឿងទី​១ ​​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ទាន់​ជាង​គេ​។ ចំណែក​​អ្នកនាំពាក្យ​ឱ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ប.ស.ស. អះអាងជា​ថ្មីទៀត​ថា ប្រព័ន្ធរបប​​ថែទាំ​សុខភាពនេះ​ នឹង​​ដាក់​ឲ្យ​ដំណើរ​ការ​ឆាប់​ៗខាង​មុខ​​នេះ។

11418208_912411032139070_202580339_n

 – ហេង ឧត្តម រាយការណ៍​  http://mfi.re/listen/38x4l7e566qatjl/13h00-Desk-Oudom-14-06-2015.MP3

គឺ​ជាការ​ជួបជុំ​គ្នា​នៅសាកលវិទ្យាល័យ​ខេមរៈ ក្នុងក្រុង​ភ្នំពេញ ក្រោម​ប្រធានបទ «បញ្ហាប្រឈមនិងទាមទារ​លក្ខខណ្ឌ​ការ​ងារ​​របស់​​ក្រុម​កម្មករ»​។ យុវជនកម្មករ​ ប្រមាណ​ជិត​៨០នាក់ មក​ពីផ្នែក​សេវកម្ម​ផ្សេងៗគ្នា បាន​បញ្ចេញ​យោបល់​ និង​សម្រេច​​​បោះឆ្នោត​លើ​​បញ្ហា​មួយ​ចំនួន ​ដែល​ត្រូវ​ យកទៅ​ជជែក​និង​រៀប​ចំ​យុទ្ធនាការ​ដោះស្រាយ​​។ បញ្ហា​មួយ​ចំនួន​ដែល​ពួក​គេ​លើក​ឡើង​ គឺ របប​ថែទាំ​សុខភាព របបប្រាក់​ខែគោល​សមរម្យ​ សុវត្ថិភាពក្នុង​ការ​ធ្វើ​ដំណើរ ការ​ប្រើ​ហិង្សាលើ​កម្មករ​​ និងការ​បៀត​បៀន​ផ្លូវ​ភេទ ​ជា​ដើម។ ជា​លទ្ធផល​ ក្រុម​យុវ​ជន​កម្មករ​ ​ សម្រេច​បោះឆ្នោត​យក​បញ្ហា​អាទិភាពចំនួន​៥ ដែល​ បញ្ហា​របប​ថែទាំ​សុខភាពសម្រាប់​កម្មករ​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​ចាត់​ទុក​ថា​ជា​អាទិភាព​ ទី​១​។

 ជា​អ្នក​សម្រប​សម្រួល​កម្មវិធី លោក ទុយ ស៊ីធៀង ​​អគ្គលេខាធិការ​របស់​សហព័ន្ធ​​​សហជីពចំណីអាហារ​និង​សេវាកម្ម​កម្ពុជា ​និយាយ​នៅ​ក្នុងវេទិកា​នោះថា របប​ថែទាំ​សុខ​ភាព​នេះ​ បាន​ត្រូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ប.ស.ស. សន្យា​ជា​​ច្រើន​​លើក​ច្រើន​សា​មកហើយ។ ពោលគឺ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ហើយត្រូវ​ពន្យារ​ពេល​នៅ​ដើម​ឆ្នាំ​២០១៥ ហើយ​ការ​សន្យា​នេះ ត្រូវលើ​ពេល​រហូត​ដល់​ចុង​ឆ្នាំ​នេះ។ លោក ទុយ ស៊ីធៀង បញ្ជាក់ថា ពីពេល​នេះទៅ​ ក្រុម​កម្មករ​នឹង​ទាមទារ​ជំរុញ​ឲ្យ​ប្រព័ន្ធ​​របប​ថែទាំ​សុខភាព សម្រេច​ឲ្យ​បាន​នៅ​ដាច់​ឆ្នាំតែ​ម្តង ហើយ​មិន​អាច​ពន្យារ​ពេល​តទៅ​ទៀតទេ​។

ចំណែក​លោក ជាវ ប៊ុន​រិ​ទ្ធ ដែលជា​អ្នកនាំពាក្យ​​បេឡា​ជាតិ​​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស. បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ជាថ្មីថា ប្រព័ន្ធ​​របប​ថែទាំ​សុខភាព បាន​ត្រូវ​ ប.ស.ស. ​ស្រាវជ្រា​វ​តាំងពី​ឆ្នាំ២០០៩មក ហើយ​សិក្សា​លម្អិត​ពី​បច្ចេកទេស ពីបញ្ហា​ប្រឈម និង​ប្រៀបធៀប​ទៅ​ប្រទេស​នៅ​ក្នុង​តំបន់​ទៀត​ផង​។ អ្នក​នាំពាក្យ​រូប​នេះ អះអាងថា​ ថ្មីៗ​នេះ ប.ស.ស. បាន​រៀប​ចំ​យន្តការ​បច្ចេកទេស​ប្រព័ន្ធ​​របប​ថែទាំ​សុខភាពរួច​រាល់​ហើយ នៅចាំតែ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ពិនិត្យ​សម្រេច​ និង​ដាក់​ឲ្យ​ដំណើរ​ការ​តែប៉ុណ្ណោះ​។ ប្រព័ន្ធ​នេះ​នឹង​អាច​ប្រើ​ការ​នៅក្នុងពេល​ឆាប់​ៗ​ ដែល​ផ្តល់​​ប្រយោជន៍​របស់​កម្មករ​គ្រប់​ផ្នែក​។ នេះបើ​តាមលោក ជាវ ប៊ុន​រិ​ទ្ធ ​អ្នកនាំពាក្យ​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​៕

RFI: http://km.rfi.fr/cambodia/youth-and-workers-meet-at-khemark-university-14-06-2015/

11292761_912422505471256_1118231964_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s