ព្រំដែន​ស្វាយរៀង-វៀតណាម៖ អាជ្ញាធរវៀតណាម​ហាម​ខ្មែរ​​ម្ចាស់​ស្វាយចន្ទីមិនឲ្យ​​​ប្រមូល​ផល​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ យុវជន និង​ប្រជាពលរដ្ឋ ធ្វើដំណើរ​ចុះ​​ទៅ​​ស្រុក​រំដួល ខេត្ត​ស្វាយ​​រៀង ដើម្បី​អង្កេត​ស្រាវជ្រាវ​លើ​បញ្ហា​រៀតណាម​បោះ​បង្គោលចូល​ក្នុង​ទឹកដី​ខ្មែរ។ ប្រតិភូ​ដែល​ដឹកនាំ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ​ តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ក៏​បាន​ពិនិត្យ​​ឃើញ​ថា ប្រជាពលរដ្ឋខែ្មរ​ដែល​ជា​ម្ចាស់​​ចម្ការ​ស្វាយ​ចន្ទី ចំនួន​៣០​ហិកតា តែ​ត្រូវ​​អាជ្ញាធរ​​វៀត​ណាម​​ហាម​​ឃាត់ មិន​ឲ្យ​ពួកគេ​ប្រមូល​ផល​ដំណាំ​ចម្ការ។

ហេង ឧត្តម រាយការណ៍​ http://mfi.re/listen/8hod3ma8m8zmjrv/13h00-Desk-Oudom-13-06-2015.mp3

ou chanrith

ជា​ដំណើរ​ទៅ​ពិនិត្យ​ព្រំដែន​ជា​ថ្មី​ទៀត​របស់​ក្រុម​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ តំណាងរាស្រ្តបក្សប្រឆាំង ក៏​បាន​ពិនិត្យ​​ឃើញថា​ វៀតណាមបោះបង្គោល​ចូល​ក្នុង​ទឹកដី​ខ្មែរ ហើយ​លោក​ពិត​ជា​ឃើញ​​ថា​​ អាជ្ញាធរ​វៀតណាម បាន​​ហាម​ឃាត់ប្រជាពលរដ្ឋ​ខែ្មរ ដែល​ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី មិន​ឲ្យ​ប្រមូល​ផលដំណាំ​ ពិត​ប្រាកដ​មែន​។

ក្នុង​ដំណើរ​អម​ដោយ​ក្រុម​យុវជន​និង​ពលរដ្ឋ​ជាង​២០០នាក់ គឺ​មិន​មាន​ការ​ប៉ះទង្គិច​ ឬ​ការ​បណ្តេញ​ឆ្កែ​ឲ្យ​ដេញ​ខាំ​ដូច​នៅ​ព្រំ​ដែន​ខាង​ខេត្ត​រតនគិរី​នោះ​​ទេ គ្រាន់​តែ​អាជ្ញាធរ​វៀតណាម​ដើរ​ថត​​សកម្ម​ភាព​តែប៉ុណ្ណោះ​។ ក្រុម​អ្នក​ទាំង​ទៅ​មើល​ព្រំដែន​ទាំង​នោះ រៀប​ចំ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ នៅ​ពេលរសៀល​ថ្ងៃ​សៅរ៍​ទី​១៣​មិថុនា។

ចំណែក​លោក នុត បូពិនណារ័ត្ន មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ បញ្ជាក់​ថា រឿង​ព្រំ​ដែន ​លោក​មិន​ដឹង​ទេ ព្រោះ​ជា​រឿង​បច្ចេក​ទេស​ពេក​ និង​ជា​រឿង​នយោបាយ​ផង​​។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​អង្កេត​ការ​ជា​យូរ​មក​ហើយ​ប្រចាំ​នៅ​ខេត្ត​ស្វាយរៀង​ លោក​មើល​ឃើញ​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ប្រកប​របរ និង​ដាំ​ដំណាំ​​តាំង​ពី​ក្រោយ​សម័យ​ខ្មែរក្រហម​មក។ លោក​ឲ្យ​ដឹង​ថា ​គ្រួសារ​រងគ្រោះ​មាន​ចំនួន​១៣ ស្មើ​នឹងផ្ទៃ​ដី​​៣០​ហិកតា​ ឯភាគី​វៀតណាម​បាន​ចាត់ទុក​ជា​តំបន់​ស​។ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ទៀត​ថា ចាប់​តាំង​ពី​មាន​ការ​បោះ​បង្គោល​ព្រំដែន​៧, ៨ឆ្នាំមក គឺ​មិន​មាន​បញ្ហា​ទេ តែ​ទើបតែ​ផ្ទុះ​បញ្ហា​នា​ពេល​ថ្មីនេះ​តែ​ប៉ុណ្ណោះ ពោល​គឺ​ស្រប​ពេល​ដែល​​បក្ស​ប្រឆាំង​បំផុស​ចលនា​ទៅ​មើល​ព្រំ​ដែន​។

ទោះ​យ៉ាង​ណា​ក្តី លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​ថា លោក​នឹង​ធ្វើ​របាយការណ៍​ជូន​រដ្ឋសភា​ជាតិ និង​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​ ដើម្បី​ពិនិត្យ និង​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយ​រៀង​ទាំង​នោះ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s