យុវជន​​ដែល​​ស្រឡាញ់​​បរិស្ថាន ធ្វើ​​សកម្ម​ភាព​​ច្រើន ​ជាង​សម្តី

11324032_909002702479903_546426823_n​​

1508423_909004285813078_1968273542_n

11421675_909004292479744_1349712507_n11430254_909004295813077_887058544_n

ព្រឹកថ្ងៃអាទិត្យនេះ យុវជន​ប្រមាណ​ជា​​៣០០នាក់ ដើរ​រើស​សំរាម​នៅ​មុខ​​ព្រះរាជវាំង តាម​ទីផ្សារ​ និង​តំបន់​មាត់​ទន្លេ​។ ជា​សកម្មភាព​ដែល​រៀប​ចំ​ដោយ​ក្រុម​បណ្តាញ​យុវជន​ស្មគ្រ​ចិត្ត និង​ក្រុម​សមាគម​ដែល​ស្រឡាញ់​បរិស្ថាន​។ ជាការ​កត់​សម្គាល់ គេ​មើលឃើញថា សម្រាប់​ទិវា​បរិស្ថាន​ឆ្នាំនេះ យុវជនដែលស្រឡាញ់បរិស្ថាន ធ្វើសកម្មភាពច្រើនជាងសម្តី​។​ គួរ​រម្លឹក​ដែរ​ថា​ ​សាលាក្រុង​និងក្រសួង​បរិស្ថាន ក៏​​រៀប​ចំ​សកម្មភាព​ដូច​គ្នា​​នេះផងដែរ កាលពី​ថ្ងៃសុក្រកន្លងទៅ។

11328957_909002749146565_2101860950_n

11304063_909006692479504_967581364_n

ហេង ឧត្តម រាយការណ៍​ ៖ http://mfi.re/listen/cq47esqwhws7784/13h00-Desk-Oudom-07-06-2015.mp3

10423323_909002722479901_835821680_n

11421602_909004282479745_208493989_n

ដើម​ខែ​មិថុនា​នេះ​ ជារយៈពេល​នៃ​ទិវាបរិស្ថានពិភពលោក។​ នៅក្រុង​ភ្នំពេញ​ យុវជន​ប្រមាណ​ជា​​៣០០​នាក់ បាន​ចែក​ជា​៣ក្រុម​ ដែល​ក្រុម​ទី១ ​ត្រូវ​ដើរ​រើស​សំរាម​ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ ​ដល់​ផ្សារ​រាត្រី។​ ក្រុម​ទី២ សម្អាត​សំរាម​ពី​​ទីផ្សារចាស់​ ដល់​ផ្សារ​កណ្តាល​។​ ចំណែ​ក​​ក្រុម​ទី​៣ ប្រមូល​សំរាម​ពី​មាត់​​ទន្លេ ​ដល់​នៅ​មុខ​​ព្រះរាជវាំង។ គឺ​ជា​សកម្មភាព​ស្មគ្រ​ចិត្ត​ ដែល​ផ្តួច​ផ្តើម​ដោយ​ក្រុម​​បណ្តាញ​យុវជន និង​ក្រុម​អង្គការ​សមាគមជាង​១០​ដែល​ស្រឡាញ់​និង​ធ្វើការ​ផ្នែក​បរិស្ថាន​។

បន្ទាប់ពី​ប្រមូល​សំរាម​រួច គេ​ពួក​​នាំ​គ្នា​ជួបជុំ​នៅ​បរិវេណ​ទីលាន​ប្រជា​ធិបតេយ្យ​។ ជាទី​ដែល​ក្រុម​អ្នក​ស្នេហា​បរិស្ថាន ដូច​ជា​តំបន់​ព្រៃឡង់ ធម្មជាតិ​តំបន់​អារ៉ែ និងតំណាង​សហគមន៍​រងគ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ ទៅ​ប្រមូលផ្តុំ​គ្នា និង​រៀប​ចំ​វេទិវា​រួម​គ្នា​។ ការ​ជុំ​គ្នា​ពេញ​មួយ​ថ្ងៃ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ក៏​មាន​ការ​ពិព័រណ៌​រូប​ថត​ស្តី​ពី​បរិស្ថាន​​ដែល​កំពុងតែ​រង​ការ​កាប់​បំផ្លាញ​។ ​រូប​ថត​រាប់​សិប​សន្លឹក គឺជា​ស្នាដៃ​របស់​យុវជន​ដែល​ទៅ​ថត​ដោយ​ផ្ទាល់។ មិន​តែប៉ុណ្ណោះ ក៏​មាន​ការ​ប្រលង​គូរ​គំរូ ដែល​យុវជន​​ប្រកួត​គ្នា​បញ្ចេញ​ស្នាដៃ​ស្តីពីបរិស្ថាន​ផង​ដែរ។​

ជា​ការ​កត់​សម្គាល់​ចំពោះ​ទិវាបរិស្ថានពិភពលោកដើម​ខែ​មិថុនា​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ បាន​ចេញ​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ច្រើន​ជាង​សម្តី ឬ​ស្រែក​ទាមទារ​ បន្ទោស​រដ្ឋាភិបាល​ឬ​ក្រុម​​ហ៊ុន​នានា​ តាម​វេទិកា​សាធារណៈ​ផ្សេងៗ។ ក៏​ប៉ុន្តែ ទោះ​យ៉ាងណា ​នៅ​ក្នុងការ​ជួប​ជុំ​គ្នា​នោះ ក៏​នៅតែមាន​ការ​​អំពាវ​វនា​វ​ឲ្យ​​បញ្ឈប់​គម្រោង​សាង​សង់​វារី​អគ្គិសនី​នៅ​តំបន់អារ៉ែង នៅដនសាហុង និងសេសាន​ក្រោម​២ ព្រ​មទាំង​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ ។​

11420056_909002752479898_696653993_n

គួរ​រម្លឹក​ដែរថា កាល​ថ្ងៃទី៥កន្លងទៅនេះ សាលារាជធានី ខណ្ឌទាំង១២ សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ បាន​ រៀប​ចំ​សកម្ម​ភាព​សម្អាត​អនាម័យ និងបរិស្ថាន ក្នុងរាជធានី។ សកម្មភាពដើរ​សំរាម​ដែរ ដោយបានការ​ចូល​រួម​ពីព្រះសង្ឃ សិស្សនិស្សិត ក្រុម​កុមារ​កាក​បាទ​ក្រហម​ និង​ក្រុមកាយរិទ្ធ ព្រមទាំងអាជីវករ​តាម​ទីផ្សារ​ជាដើម​៕

RFI : http://km.rfi.fr/cambodia/international-environment-day-youths-are-active-on-environment-issue-07-06-2015/

11303706_909002712479902_2042505781_n

11303725_909002735813233_993461623_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s