គ.ជ.ប.​មិន​ទាន់​សម្រេច​រឿង​តំណែង​អគ្គ​លេខា​ធិការ​របស់​ខ្លួន​នៅ​ឡើយ​ទេ

រហូតមកទល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់សម្រេចរឿង តំណែង​អគ្គ​លេខា​ធិការ​​របស់ខ្លួននៅឡើយទេ។ ទាំងអនុប្រធានគ.ជ.ប. និងអ្នកនាំពាក្យ សុទ្ធតែមូរមាត់គ្នាថា គ.ជ.ប. នៅមិន​ទាន់​គិត​​គូរ ឬសម្រេចយ៉ាងណា ចំពោះតួនាទីអគ្គលេខាធិការរបស់ស្ថាប័នខ្លួននោះទេ ហើយក៏មិនបានបញ្ជាក់ថា ពេល​​ណានឹងគិតគូរប្តូរផ្លាស់នោះដែរ។ ដូច្នេះបើមិនមានការកែប្រែទេ លោក ទេព នីថា នឹងនៅតែជា​អគ្គលេខា​ធិ​ការគ.ជ.ប. ។

Siv channa02(9)

ហេង ឧត្តម រាយការណ៍ ៖​http://mfi.re/listen/ug3p4hg60lhnt9m/13h00-Desk-Oudom-nec-06-06-2015.mp3

ស្ថាប័នរៀបចំការបោះឆ្នោតជាតិមួយនេះ លើកឡើងថា គ.ជ.ប. កំពុងធ្វើការងារបន្ទាន់ចំពោះមុខ​ច្រើន​ជាង​រឿង​រចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន។ លោក គួយ ប៊ុនរឿន ជាអនុប្រធាន និងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ បញ្ជាក់ក្នុងអត្ថន័យតែមួយដូចគ្នាថា ការសម្រេចចំពោះតំណែងអគ្គលេខាធិការគ.ជ.ប. គឺត្រូវធ្វើ​ឡើង​ដោយ​សមាជិក​ទាំងអស់នៃគ.ជ.ប.។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ ស្ថាប័នគ.ជ.ប.នៅមិនទាន់​សម្រេចចិត្ត​យ៉ាងណាទេ ហើយក៏មិនបានបញ្ជាក់ពីពេលវេលា ថានឹងសម្រេចនៅពេលណាដែរ។

ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ ដែលថា ប្រសិនបើតំណែងអគ្គលេខាធិការរបស់គ.ជ.ប.មិន​មាន​ការផ្លាស់ប្តូរទេនោះ តើអាចនឹងប៉ះពាល់ដល់សម្រែកទាមទារកំណែទម្រង់ ឬការផ្លាស់ប្តូរដល់ទីជម្រៅ ដែល​បក្ស​សង្គ្រោះជាតិ និងសង្គមស៊ីវិល តែងតែចង់បាននោះទេ? លោក គួយ ប៊ុនរឿន ជាអនុប្រធានគ.ជ.ប. ដែល​ចេញ​ពីកូតាបក្សសង្គ្រោះជាតិ និងលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ ចេញពីសង្គមស៊ីវិលនោះ បានផ្តល់​ចម្លើយ​​​បែប​ការទូតថា ការកែទម្រង់គឺមិនសំដៅតែការផ្លាស់ប្តូរមនុស្សនោះទេ តែក៏អាច​ផ្លាស់ប្តូរ​របៀបរបប​ធ្វើ​ការ​ងារ​ដែរ។

ស្របពេលនេះ លោកទាំងពីរបានលើកឡើងថា កិច្ចការចម្បងចំពោះមុខរបស់ស្ថាប័នខ្លួនគឺ ធ្វើការ​ងារ​ជា​អាទិ​ភាព ដូចជាការរៀបចំនីតីវិធីនិងបទបញ្ជាសម្រាប់ការបោះឆ្នោត ការធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី ការរៀប​ចុះ​ឈ្មោះ​សាកល្បង និងកិច្ចសហការជាមួយសហគមអន្តរជាតិ ពិសេសសហភាពអឺរ៉ុបនិងប្រទេសជប៉ុន។ ចំណែក​កិច្ចការសមារណកម្មបុគ្គលិក និងរឿងតំណែងអគ្គលេខាធិការ នឹងត្រូវលើកយកទៅជជែក​នៅ​ពេល​ក្រោយ ដែលគេមិនដឹងថា នាពេលណានៅឡើយទេ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s