យុវ​សិស្ស​ស្លាប់​នៅ​កោះពេជ្រ ល្ងាចមិញ​ ដោយសារ​ស្ទះ​ខ្យល់​ដង្ហើម​

11165243_878446075561299_5593492234463287750_n

11202588_442728335889261_2183907183111897764_n

ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​​យុវជន​ម្នាក់​នៅ​កោះពេជ្រល្ងាចមិញនេះ បងស្រីសពជន​រងគ្រោះ បាន​បញ្ជាក់តាមសម្តីរបស់​វេជ្ជបណ្ឌិតថា ប្អូនប្រុសរបស់ខ្លួន ពិត​ជា​ស្លាប់ដោយស្ទះខ្យល់​ពិត​មែន​។ គឺ​មិន​មែន​ដោយ​ជាតិ​គីមី​ពុល​អ្វីទេ។ ចំណែក​តំណាង​ក្រុម​ហ៊ុន​ទូរស័ព្ទ Metfone ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ព័ណ៌នោះ​ បាន​យក​ប្រាក់​​២០០០ដុល្លារ​​សហរដ្ឋ​អាមេរិក​ ចូល​បុណ្យ​សព​។ សពយុវសិស្ស​ថ្នាក់​ទី​១២នោះ ​បូជានៅ​វត្ត​ទួល​សង្កែ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​។

11393113_719147398213888_353628207682759144_n

ហេង ឧត្តម រាយការណ៍​  http://mfi.re/listen/iqghpsga5rii8ql/19h00-Oudom-youth-death-color-run-31-05-2015_.mp3

គ្រូពេទ្យដែលធ្វើកោសល្លវិច្ឆ័យសាកសព បានបញ្ជាក់ប្រាប់គ្រួសារជនរងគ្រោះថា យុវសិស្សម្នាក់នេះ បានស្លាប់ដោយស្ទះខ្យល់ដង្ហើម និងពុំមែនមកពីពុលជាតិគីមីអ្វីទេ។ ក៏ប៉ុន្តែគ្រួសារសពនិងអ្នកជិតខាងនៅតែមិនទាន់អស់ចិត្តសោះ ព្រោះអ្នកស្លាប់ទើបតែមាន​អាយុ ១​៨​ឆ្នាំ មានកម្លាំងមាំមួន និងមិនធ្លាប់មានជំងឺខ្សោយបេះដូងពីមុនមកទេ។ នេះបើតាមប្រភពពីបងស្រីជនរងគ្រោះ ដែលបានប្រាប់វិទ្យុ បារាំង​អន្តរជាតិទាំងអួលដើម-ក។ បងស្រីជនរងគ្រោះបានឲ្យដឹងទៀតថា នាពេលនេះ ខាងក្រុមគ្រួសារ នៅមិនទាន់រៀបចំប្តឹងប្តល់ ឲ្យ​មាន​ការទទួលខុសត្រូវចំពោះការស្លាប់នេះនៅឡើយទេ ព្រោះគ្រួសារកំពុងរៀបចំពិធីបុណ្យបូជាសពសិន។

ចំណែកលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានធ្វើការស្និទជាមួយវេជ្ជបណ្ឌិតនិងអាជ្ញាធរនោះ ក៏បាន​បញ្ជាក់​ដែរ​ថា យុវជនម្នាក់នេះបានស្លាប់ដោយសារមានបញ្ហាខ្សោយបេះដូង និងខ្យល់គរ។

11054856_432940190201409_6445650732510506091_n

គូរជម្រាបជូនថា នៅថ្ងៃសៅរ៍ទី៣០ឧសភា ក្រុមហ៊ុន Metfone ដែល​មានស្នាក់ការធំនៅប្រទេស​វៀតណាម បានរៀបចំការប្រគំតន្ត្រី និងព្រឹត្តិការណ៍រត់ប្រណាំងព័ណ៌ Color Race ដោយមានយុវជនចូលរួមរាប់ម៉ឺននាក់។ កម្មវិធីនេះ បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ និង​បានត្រូវជួយសម្រួលចរាចរណ៍ សន្តិសុខសណ្តាប់ធ្នាប់ និងមានឡានពេទ្យ ពីសាលាក្រុងជាដើម។ ប៉ុន្តែក្រុមហ៊ុនខាងលើនេះ មិន​បាន​ឲ្យដំណឹង ឬសុំជំនួយសហការផ្នែកបច្ចេកទេស ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះទេ។ នេះបើតាម លោក វ៉ាត ចំរើន អគ្គលេខាធិការរដ្ឋាន នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ទោះយ៉ាងនេះក្តី លោក ឡុង ឌីម៉ង់ និងលោក វ៉ាត ចំរើន បានលើកឡើងថា សូមកុំយកការស្លាប់របស់យុវជនម្នាក់នេះ ទៅធ្វើជា ឧបករណ៍សម្រាប់កេងចំណេញនយោបាយ ឬបង្កការលាបព័ណ៌ឲ្យប្រកាន់ពូជសាសន៍ នៅលើគំនរទុក្ខរបស់គ្រួសារជនរងគ្រោះ៕

Lika Hsm

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s