ផ្ទុះ​អាវុធ​នៅ​ប៉ោយ​ប៉ែត របួស​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​

កម្មករ​អូស​រទេះ ប្រមាណ​ជាង​១០០​នាក់​ នៅ​ថ្ងៃ​នេះ បាន​បាតុកម្ម​តវ៉ា​នៅ​មុខ​ការិយាល័យ​គយ​ ក្រុង​ប៉ោយប៉ែត។ មាន​ការ​ប៉ះ​ទង្គិច​រវាង​កម្មករ​និង​សមត្ថកិច្ច ហើយ​អាជ្ញាធរ​បំផ្ទុះ​អាវុធ​១០​គ្រាប់ និង​បណ្តាល​ឲ្យ​អ្នក​តវ៉ា​៥នាក់រងរបួស ក្នុង​នោះ​មាន​ម្នាក់​សន្លប់​ធ្ងន់​។ ចំណែក​សន្តិសុខ​ម្នាក់​របស់​ការិយាល័យ​គយ ​របួស​ក្បាល​។​

@Sovath Loun-facebook ហេង ឧត្តម រាយការណ៍​បន្ថែម​  http://mfi.re/listen/97cc71ahlk1ast3/19h00-Oudom-desk-poypet-25-05-2015.mp3

យ៉ាង​ហោច​ណាស់​ មនុស្ស​៥​នាក់​របួស​ធ្ងន់​និង​ស្រាល ​ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ​ជាមួយ​សមត្ថកិច្ច​ រហូត​ឈាន​ដល់​ផ្ទុះ​អាវុធ ​នៅ​ច្រក​គយ​ប៉ោយ​ប៉ែត។ នេះ​បើ​តាម​ប្រភព​ពី​កម្មករ​ តែ​អាជ្ញាធរ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។​

 រឿង​ហេតុ​ដំបូង​ គឺ​កម្មករ​អូស​រទេះ​ជាង​១០០​នាក់ ​បាន​ទៅ​តវ៉ា​ដោយ​លើក​បដា និង​ដុត​ពូក​ ដុត​កង់​ឡាន ​នៅ​មុខ​ការិយាល័យ​គយ ក្រុង​ប៉ោយ​ប៉ែត ហើយ​ធ្វើ​ឲ្យ​កក់​ស្ទះ​ចរាចរណ៍។ ចំណែក​សមត្ថកិច្ច​ក៏​បាន​ចេញ​ទៅ​បង្រ្កាប ដោយ​វាយ​លើ​ស្ត្រី​២នាក់ និង​​បុរស​ម្នាក់​ ព្រម​ទាំង​វាយ​ខ្នោះ​ទៀត​ផង។ បុរស​អ្នក​អូស​រទេះ​ម្នាក់​​នោះ​ រង​របួស​ធ្ងន់ ​និង​សន្លប់​ ហើយ​ត្រូវ​បញ្ចូន​ទៅ​មន្ត្រី​ពេទ្យ។ ប៉ុន្តែ​ដំណឹង​នេះ​ បាន​កើត​ជា​ពាក្យ​ចចាម​អារ៉ាម ថា​កម្មករ​ម្នាក់​នោះ​ស្លាប់ ក៏​បណ្តាល​ឲ្យ​អ្នក​តវ៉ា​ដទៃ​ទៀត​ខឹង​សំបា​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថកិច្ច​និង​មន្ត្រី​គយ។ ភ្លាម​នោះ​ ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា ​ទៅ​គប់​ដុំ​ថ្ម​លើ​ទី​ស្នាក់​ការ​គយ​តែ​ម្តង។

 ប្រឈម​នឹង​កំហឹង​របស់​កម្មករ​យ៉ាង​ដូច្នេះ ​អាជ្ញាធរ​បាន​បាញ់​កាំ​ភ្លើង​ឡើង ​លើ​ ប្រមាណ​១០គ្រាប់​ដើម្បី​គំរាម​បំបែក​បាតុករ។ ជាមួយ​គ្នា​នេះ នៅ​ទីស្នាក់​គយ សន្តិសុខ​ម្នាក់​របស់​ការិយាល័យ​គយ របួល​ក្បាល ព្រម​ទាំង​រថយន្ត​៧​គ្រឿង​ រង​ការ​ខូច​ខាត​ ហើយ​កញ្ចក់​អគារ​ក៏​បាន​បែក​ជា​ច្រើន​ផ្នែក​ ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​នោះ។ នេះ​បើ​តាម​ លោក​ ឈួន ហៃ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត​ ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង។ លោក​បាន​សម្តែង​ការ​សោក​ស្តាយ និង​ថា​ មិន​គួរ​មាន​រឿង​បែប​នេះ​កើត​ឡើង​សោះ។ លោក ឈួន ហៃ បញ្ជាក់​ថា​ គ្មាន​រឿង​អ្វី​ដែល​មិន​អាច​យក​មក​ជជែក​គ្នា​នៅ​តុចរចា​នោះ​ទេ។ ក៏​ប៉ុន្តែ​ប្រភព​ពី​តំណាង​កម្មករ​អូសរទេះ​ បាន​បញ្ជាក់ថា ប្រធានការិយាល័យ​គយប៉ោយ​ប៉ែត​ចេះតែ​និយាយ​បែប​នោះ​រាល់​តែ​ដង​ និង​យក​លេស​តែ​រហូត។ ការ​ចរចា​ជាមួយ​មន្ត្រីគយ​ជាច្រើន​ដង​មក​ហើយ គឺ​ពុំ​មាន​ផល​អ្វី​ជា​ដុំ​កំភួន​ឡើយ ហើយ​ពេល​ចរចា​ម្តងៗ ភាគី​អាជ្ញាធរ​សំអាង​តែ​ច្បាប់​មាត្រា​ដែល​ពលរដ្ឋ ​​មិន​អាច​​យល់​បាន​​។ ​កម្មករ​ បាន​ចោទទៀត​ថា លោក ឈួន ហៃ បាន​ឃប់​ឃិតនឹង​ឈ្មួញ​អ្នក​មាន​ហើយ​ច្របាច់​ក​អ្នកអូស​រទេះ​ក្រីក្រ។

ចំណែក​លោក គោ ស៊ុំ​​សារឿត​ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​ឲ្យ​ដឹង​ថា ប៉ូលីស​​កំពុង​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា នឹង​មាន​ការ​ចាប់​ចង់​អ្នក​បង្ក​ហេតុ​ឬ​យ៉ាងនោះ​ទេ​។ ទន្ទឹម​នឹង​នេះ លោកអភិបាល​ខេត្ត​​ បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​ចូល​តុ​ចរចា​ជជែក​គ្នា​ដោយ​សន្តិវិធី​៕​

ពិតជាមិនចង់ឃើញ ឈាមខ្មែរស្រក់លើមាតុភូមិដ៏កម្សត់នេះសោះឡើយ!
កម្ពុជាធ្លាប់ឆេះរលេះរលួយ ដើរអូសជើងជាយូរមកហើយ..

ដើម្បីតុល្យភាពព័ត៌មាន! យើងបានទាក់ទងជាច្រើនប្រភព ពីអ្នកតំណាងកម្មករអូសរទេះ២នាក់ ប្រធានគយ ប្រធានសមគមអាដហុក អភិបាលក្រុង និងអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រៀបធៀបនឹងសារព័ត៌មានដទៃខ្លះទៀត ទើបសម្រេចបានព័ត៌មាននេះ។

rfi : http://km.rfi.fr/cambodia/poypet-workers-25-05-2015/

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s