ពលរដ្ឋ​តំបន់​​កូន​កុក មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេ ទោះ​បី​ជា​ឲ្យ​លុយ​ក្តី

ប្រជាពលរដ្ឋនៅ​តំបន់​​កូន​កុក ខេត្ត​កោះកុង ​ នៅ​ថ្ងៃ​​សៅរ៍ម្សិលមិញ​ ​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន​​ Union Develop group ដែល​បាន​យក​គ្រឿងចក្រ​កាយ​ប្រឡាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ដំណាំ​របស់​ប្រជា​ជន​។ លោក​អភិបាល​ស្រុក​គិរីសាគរ ឃឹម ចន្ទ​ឌី ប្រាប់វិទ្យុ​បារាំង​​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ពលរដ្ឋ​មិន​អាច​តាំងទី​លំនៅ​នៅ​តំបន់​កូន​កុក​នោះទេ ដោយ​ដី​ត្រូវ​អភិវឌ្ឍ ហើយថា​​គួរតែ​មាន​ដំណោះ​ស្រាយ​​ផ្សេង​។ ប៉ុន្តែ​តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ជំហរ​ថា ពលរដ្ឋទាំង​នោះ​​នោះ មិន​ព្រម​ចាក​ចេញពីដី​ទេ ទោះ​បី​ជា​ផ្តល់​សំណង​ជា​ប្រាក់​​ក្តី។​

IMG_2906

ហេង​ ឧត្តម រាយ​ការណ៍​ http://mfi.re/listen/t2ga63ogl371zo2/13h00-Oudom-Desk-17-05-2015.mp3

​នៅ​ថ្ងៃអាទិត្យ​នេះ ប្រជាជន​នៅ​តំបន់​​កូន​កុក ស្រុក​គិរីសាគរ ខេត្ត​កោះកុង ប្រមាណ​ជា​៥០នាក់ ដែល​រងគ្រោះ​ពី​គម្រោង​​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន Union Develop group​ បាន​​ជួប​ពិភាក្សាជាមួយ​អាជ្ញាធរ​ ដើម្បី​ដោះស្រាយ​ទំនាស់ដីធ្លី។​

​អភិបាល​ស្រុក​គិរីសាគរ លោក​ ឃឹម ចន្ទ​ឌី បាន​ឲ្យ​ដឹងថា បញ្ហា​នេះ​ប៉ះពាល់​ដល់​ប្រជាជន​១៨គ្រួសារ ​ក្នុង​នោះ​មាន​​២គ្រួសា​រ​ជា​ជន​ចំណូល​ថ្មី ដែល​ទៅ​រានកាប់​ឆ្ការ​​ព្រៃ យក​ដី​ស្នាក់​នៅ​​។ បើ​តាម​លោក ចន្ទ​ឌី លំនៅ​ដ្ឋាន​​ទាំង​១៨គ្រួសារ​នោះ​ ខ្លះមាន​តែដំបូល ខ្លះ​គ្មាន​ជញ្ជាំង​ផង​ ហើយ​ទៀត​ ខ្លះ​គ្រាន់តែ​បោះ​សសរ​តែប៉ុណ្ណោះ​។ លោកថា​ ​ ដីភូមិ​​តំបន់​កូន​កុក​នោះ​ មិន​អាច​ឲ្យ​តាំង​ទី​លំនៅ​​បានទេ ព្រោះ​​ក្រសួង​បរិស្ថាន​ បាន​ធ្វើ​សម្បទាន​ឲ្យ​ក្រុម​ហ៊ុន​ Union Develop group ដើម្បី​អភិវឌ្ឍ​គម្រោងទឹក​ស្អាត និង​​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​។ ទោះ​យ៉ាងណាក្តី លោក​ ឃឹម ចន្ទ​ឌី បញ្ជាក់ថា​នឹង​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត ហើយ​ពេល​នេះ លោក​បាន​សន្យា​​ជាមួយ​ប្រជា​ពលរដ្ឋ​ថា​ឲ្យ​ក្រុមហ៊ុន​​ចិន​នោះ បញ្ឈប់​សកម្មភាព​របស់​គេ​សិន។​

តំណាង​ប្រជា​​ពលរដ្ឋ​ លោក ​ទឹម ទុយ ប្រាប់វិទ្យុ​បារាំងថា​ គម្រោងរបស់​ក្រុម​ហ៊ុនចិន​នៅ​តំបន់​កូនកុក​នេះ​ ប៉ះពាល់​ដល់​ដល់​ប្រជាពលរដ្ឋ​​ជាង​៥០គ្រួសារឯណោះ គឺ​ទាំងអ្នក​នៅ​លើ​​និង​ក្រោម​ប្រឡាយ។ លោក ​ទឹម ទុយ បាន​អះអាង​ថា​ ពួក​គេ​នៅ​ទី​​នោះ មិន​ព្រម​ចាក​ចេញនោះ​ទេ ទោះ​បី​ជា​ផ្តល់​សំណង​លុយ​កាក់​​ក្តី​។​

សូម​បញ្ជាក់ថា នៅ​ខេត្ត​កោះ​កុង​ ពេល​កន្លងទៅ​ ក្រុម​ហ៊ុន​ Union Development Group បាន​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ នៅស្រុក​​បទុមសាគរ និង​ស្រុក​គិរីសាគរ ហើយ​បាន​ឈាន​ដល់​ការ​បណ្តេញ​ប្រជាជនចេញពី​លំនៅដ្ឋាន​ ​ឈូសឆាយ​និង​ដុតបំ​ផ្លាញ​ផ្ទះ​របស់​ប្រ​ជា​ពល​រដ្ឋ​អស់​ជា​ច្រើន​​ខ្នងទៀត​ផង​។ វិទ្យុ​ RFI មិន​បាន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​សំណាក់​​ក្រុមហ៊ុន​ចិន​ Union Develop group បាន​នៅឡើយ​ទេ​ ដោយសារ​ទូរសព្ទ​គ្មាន​អ្នក​ទទួល​៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s