​អយ្យការ​​ខេត្ដ​សៀមរាបឲ្យ​ Adhoc ឈប់​លាបពណ៌ និង​ងាក​ចូល​គន្លង​ច្បាប់​

ស្ថាប័ន្យ​អយ្យការ​​ខេត្ដ​សៀមរាប តម្រូវ​ឲ្យ​សមាគម Adhoc ​កែតម្រូវ​ចំពោះ​ការចោទប្រកាន់ ដែល​​ថា តុលាការខេត្តសៀមបាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ដាក់​ពន្ធនាគារ​ខុសច្បាប់​។​ តាម​លិខិត​បំភ្លឺ​កម្រាស់​៥​ទំព័រ អយ្យការ​អម​សាលាដំបូង​ខេត្ដ​សៀមរាប ចេញ​ផ្សាយពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវវនាវ​ឲ្យ​សមាគម Adhoc ឈប់​លាបពណ៌ ឈប់​ញុះញង់ ហើយ​​ងាក​ចូល​គន្លង​នៃ​ការ​អនុវត្តច្បាប់​តាម​នីតិវិធី ។

20131024_103910

– ហេង​ ឧត្តម រាយ​ការណ៍​ http://mfi.re/listen/b3b7d7sz2z0ci00/13h00-oudom-Desk-16-05-2015.mp3

អង្គការ​អយ្យការ​​ខេត្ដ​សៀមរាប ស្នើ​​សមាគម​អាដហុកប្រចាំ​​ខេត្ត​សៀមរាប ងាក​ចូល​ក្នុង​គន្លង​ផ្លូវច្បាប់ ដើម្បី​ធានា​ការគោរព​សិទ្ធិ​បុគ្គល ជៀស​វាង​ការ​លាបពណ៌​ ការ​ញុះ​ញុង់​​ ការ​ផ្សព្វ​ផ្សាយ​ដាក់​សម្ពាធ និង​ការ​បរិហារកេរិ៍្ត ដែល​បង្ក​ការ​យល់​ច្រឡំ​ពី​មតិ​សាធារណៈជន ហើយ​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ។ នេះ​បើ​តាម​សេចក្តី​បំភ្លឺ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​សៀមរាប ចេញផ្សាយ​ពីថ្ងៃ​១៥ឧសភា។

សូម​រម្លឹក​ថា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បានធ្វើ​​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ទីស្នាក់​ការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា។ នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក នី ចរិយា បាន​ចោទ​ប្រកាន់​ថា​ ព្រះរាជអាជ្ញារង លោក សុខ កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឫ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ដ​អំពើ​ពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍ជ​ន​ជាតិ​វៀតណាម។ លោកបាន​​ចោទ​បន្ថែមថា តុលាការ​​បាន​ចាប់ខ្លួន​ពលរដ្ឋ​២​នាក់នៅ​ស្រុក​ស្វាយ​លើ ដាក់ពន្ធនាគារ ដោយ​​ខុស​នីតិវិធី​ច្បាប់។ ការ​ថ្លែង​ដូច្នេះ​បានត្រូវ​បណ្តាញ​ព័ត៌​មាន​ផ្សេងៗ​យក​ទៅ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ ហើយ​ក៏​​មាន​ការ​រិះ​គន់​វាយ​ប្រហារលើ​​ស្ថាប័ន​តុលាការ​កម្ពុជា យ៉ាង​ចាស់​ដៃ​ផង​ដែរ។

ចំណែក​អយ្យការ​​ខេត្ដ​សៀមរាប យល់ថា ទង្វើ​នេះជា​រូបភាព​មួយ​លាប​ពណ៌​គ្នា និង​មាន​ចរិត​ញុះញង់​ ឲ្យមាន​ការរើសអើស​ពូជសាស​ន៍ ហើយ​ធ្វើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ បង្ក​​ការយល់ច្រឡំ​ធ្ងន់ធ្ងរ​ទៅ​លើ​ស្ថាប័ន​តុលាកា​រ​។ ​ទោះ​យ៉ាងនេះ​ក្តី តាម​លិខិត​បំភ្លឺ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​សៀមរាប​ បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១២ សហគមន៍​តាខ្មៅ​អភិវឌ្ឍ​កសិកម្មនិង​ឧស្សាហកម្ម បាន​ទទួល​ការអនុញ្ញាត​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ សម្រា​ប់​អភិវឌ្ឍ​លើ​ផ្ទៃដី​ ចំនួន​៤១៩​ហិកតា នៅក្នុងឃុំ​ស្រែ​ណូយ ស្រុក​ស្វាយ​លើ ខេត្ត​សៀម​រាប​។​

​ដោយឡែក​ ​លោក នី ចរិយា បានប្រាប់​​វិទ្យុ​បារាំង​នៅថ្ងៃ​សៅរ៍​១៦ឧសភា​ថា ការបង្កើត​សហគមន៍​បាន​នៅ​តាម​មូលដ្ឋាន គឺ​ដើម្បី​ផ្ដល់​ប្រយោជន៍​ឲ្យ​ពលរដ្ឋនៅ​​ទី​​នោះផ្ទាល់​ តែនេះ​បែរ​ជា​ទៅ​ឲ្យ​សហគមន៍​វៀតណាម​​ទៅវិញ។ ទោះ​យ៉ាងណា​ក្តី មន្ត្រី​របស់​អាដហុក​រូបនេះ នៅតែ​ទទូច​ឲ្យ​តុលាកា​រ​ខេត្ត​សៀមរាប​ដោះ​លែង​ប្រជាពលរដ្ឋ​ទាំង​២នាក់​នោះ​ជា​មុន​សិន មុន​នឹង​ដំណើរ​ការ​រឿង​ក្តីបន្ត​ទៀត​៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s