គ្រូ​ដើម​របស់​ Operacy ​សុបិន​ចង់​ឲ្យ​បញ្ចូល​មេរៀន​នេះ​ក្នុង​កម្មវិធី​សិក្សា​របស់​​ក្រសួង​​អប់រំ​

លោក Christopher Lee មានក្តីសុបិន​ចង់ឃើញ​មេរៀន​ Operacy ​ដែល​ជា​គន្លឹះ​ដើម្បី​ជោគជ័យ​និង​គន្លឹះនៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ លោក ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។ លោក​ថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្តរ​ជាតិ​យ៉ាង​ដូច្នេះ គឺ​នៅ​ថ្ងៃ​​អាទិត្យ​​ទី​​១០​ឧសភា​​នេះ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​ (CJCC)​។ សូម​ជម្រាប​ថា លោក​ Christopher Lee​ ​ជា​គ្រូ​ដើម​របស់​មេរៀន​ Operacy​ ដែល​ជា​ «គន្លឹះដើម្បី​ជោគជ័យ​និង​ភាព​ជា​អ្នក​ដឹក​នាំ​»​។ លោក​គឺ​ជា​អ្នក​មាន​វោហា​សាស្ត្រ ​និង​ពូកែ​​លើក​​ទឹក​ចិត្ត​មនុស្ស​ ដើម្បី​ឈាន​ទៅ​សម្រេច​ភាព​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​។

 IMG_5593

 ហេង ឧត្តម​ រាយការណ៍​បន្ថែម​ http://mfi.re/listen/ydgie2x3s1su0dv/07h00-desk-Oudom-Operacy-christopher-lee-10-05-2015_plus_introduction_of_MC.mp3

http://km.rfi.fr/cambodia/Christopher-Lee-authors-Operacy-want-intergrate-his-lesson-in-khmer-education-10-05-2015/

លោក Christopher Lee បាន​បង្រៀន​ Operacy និង​សរសេរ​ចងក្រង​សៀវភៅ​នេះ​​អស់​ជាង​១០ឆ្នាំមកហើយ ទម្រាំ​សម្រេច​បោះពុម្ព​ នៅ​ចុង​ឆ្នាំ​២០១២។ ប៉ុន្តែ​លោកបានចំណាយ​​ពេល​ស្ទើរតែ​ពេញ​មួយ​ជីវិត ​ដើម្បី​រៀនពី​​​មនុស្ស​ជោគជ័យ​ជា​ច្រើន រាប់​ទាំង​អ្នក​ជំនួយ អ្នក​នយោបាយ​ ​និង​ជីវិត​ខ្លួន​ឯង។ ពិសេស​រៀន​​ពី​កំហុស​ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​ដំណើរ​ជីវិត ហើយ​រក​វិធី​ដើម្បីដោះ​ស្រាយ​ ទើប​ទី​បំផុត​ លោក​សម្រេច​សរសេរ​សៀវភៅ​នេះ គឺក្នុង​គោល​បំណង​​​ចង់​ចែក​រំលែកគន្លឹះ​ជោគ​ជ័យ និង​សុភមង្គល​ជីវិត ដល់​ជន​ជំនាន់​​ក្រោយ​​។

 ប្រសូត្រ​នៅ​ឥណ្ឌូនេស៊ីតែបាន​ទទួល​បាន​ការសិក្សានិងមាន​សញ្ជាតិ​​អូស្ត្រាលី​ ​លោក Christopher Lee បាន​ដើរ​បង្រៀន​លើក​ទឹក​ចិត្ត​មនុស្ស ​ឲ្យ​មាន​ក្តី​សង្ឃឹម​និង​ចាប់​ផ្តើម​​រស់​ឡើងវិញ ក្រោយ​ជំនាន់ព្យុះ​ស៊ូណាមិ នៅ​ឥណ្ឌូនេស៊ី។ ហើយ​ក្នុង​អំឡុង​ពេលរស់​នៅ​កម្ពុជា​​​ជាង​១៧ឆ្នាំកន្លងទៅនេះ​​ លោក Christopher Lee បាន​បង្រៀន​មេរៀន ​Operacy ដល់​ពលរដ្ឋខ្មែរ​ជា​ទូទៅ​ គ្រប់​សាសនា​ និង​គ្រប់​ជាន់​ថ្នាក់ ចំនួន​រាប់​ម៉ឺន​នាក់ ក្នុង​ក៏​មានមន្ត្រីរដ្ឋាភិបាល ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​ទៀត​ផង​។ រហូត​មកទល់​ពេល​នេះ លោក​បាន​បង្រៀន​មនុស្ស​ជាង​៣០ម៉ឺន​នាក់ នៅ​អាស៊ីអគ្នេហ៍ ហើយ​​មួយ​ចំនួន​ទៀត​នៅ​​ប្រទេស​ខ្លះ​​នៃទ្វី​ប​​អឺរ៉ុប​។

ក្នុង​វ័យ​ប្រមាណ​ជា​៧០សិប​ឆ្នាំ លោក​គ្រូសក់​អំបិល​ម្រេច​ និង​​កម្លាំង​មួន​រូប​នេះ បានលើក​ឡើងថា​​ សព្វ​ថ្ងៃ​ មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​កំហុស តែ​ពួក​គេ​មិន​ដឹង​ថា គេ​កំពុង​ធ្វើ​ខុស​ទេ ហើយ​ការ​មើល​បញ្ហា​មិន​ឃើញ​បញ្ហា​ គឺ​មនុស្ស​នោះ​ហើយ​កំពុង​មាន​បញ្ហា​ហើយ​។

ចំណែក​សៀវភៅ Operacy របស់​លោក ត្រូវ​បាន​ចែក​ជា​​៣ផ្នែក។​ ជំពូក​មួយ​ ស្តីពី​ គន្លឹះ​ដើម្បីជោគជ័យ​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជោគជ័យ​ និង​ការ​រៀនសូត្រ​​ពី​កំហុស​។​ ជំពូក​ពីរ គឺ​អនុវត្ត និង​សិក្សា​ពី​មូល​ហេតុ​របស់​មនុស្ស​បរាជ័យ​និង​មនុស្ស​ជោគជ័យ​ ព្រម​ទាំង​​វាយ​តម្លៃ​ខ្លួន​ឯង​។ ចំណែក​ជំពូក​បី គឺ​រៀន​ពី​​វិធីសាស្ត្រ​ប្រែ​ខ្លួន​ពី​មនុស្ស​បរាជ័យ​ទៅ​មនុស្ស​ជោគជ័យ​។ នេះ​បើ​តាម​ការ​សង្ខេប​របស់​​លោក Christopher Lee។ លោក​បាន​ពន្យល់ទៀត​ថា សៀវភៅ​នេះ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​រឹង​មាំ​ក្នុង​ខ្លួន​និង​ក្នុង​ជីវិត ហើយ​ចាប់​ផ្តើម​ឈប់​បន្ទោស​អ្នក​ណា​ទាំងអស់ មិន​ថា ឪពុក​ម្តាយ គ្រូ ឬ​រដ្ឋាភិបាល​នោះ​ឡើយ ហើយ​​ចាប់​ផ្តើម​គ្រប់​គ្រងជីវិត​ដោយ​កណ្តាប់ដៃ​​របស់​ខ្លួន​។ លោកបន្ថែមថា ​មានតែ​អ្នក​ខ្លួន​ឯងទេ ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​បរាជ័យ​ឬ​ជោគជ័យ​នោះ​។

 ដោយ​យល់​ពី​អត្ថប្រយោជន៍​យ៉ាង​ដូច្នេះ លោក​ប្រាថ្នា និង​មាន​«ក្តី​សុបិន»​​ចង់​ឲ្យ​ក្រសួង​អប់រំ​ដាក់​មេរៀន​ Operacy នៅ​ក្នុង​កម្មវិធី​សិក្សា​គ្រប់​ថ្នាក់ ​រហូត​ដល់​មត្តេយ្យសិក្សា។

ទោះ​យ៉ាង​នេះ ក្តី លោក រស់ សាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យល់​ថា មេរៀន​ទាំង​នោះ គួរ​ដាក់​នៅ​ក្នុងការ​​សិក្សា​សម្រាប់​និស្សិត​មហា​វិទ្យាល័យ​ អាច​នឹង​ល្អ​ជាង។​ ប៉ុន្តែ​រូប​លោក​ផ្ទាល់​ នៅ​មិន​ទាន់​បានអាន​សៀវភៅOperacy ​និង​​ចូលរៀនវគ្គនេះជាមួយ​លោក Christopher Lee ​នៅឡើយ​ទេ។

 សូម​បញ្ជាក់ថា សៀវភៅកម្រាស់​ជិត​៥០០​ទំព័រ​នេះ ​នឹង​មាន​បកប្រែ​ជា​ភាសា​ខ្មែរ​ ដោយ​សមាជិក​រាជបណ្ឌិត្យ​សភាកម្ពុជា គឺ​លោក ឈន អៀម អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ដែល​នឹង​បោះ​ពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៥​នេះ។ មិន​តែប៉ុណ្ណោះ ​សៀវភៅ​ Operacy នឹង​ត្រូវ​ផលិត​ជា​សៀវភៅ​បែប​សំឡេង​ Audio Book និង​ជា​ E-book ថែម​ទៀត​៕

IMG_5593

អត្ថបទ​នេះ ត្រូវ​សរសេរ​ឡើងវិញ​ជា​ពីរ​បី​ដង​ និង​អាន​ពីរ​បី​ដង​ដើម្បី​សម្រេច និង​តាម​លោកស្រីនាយិកានិពន្ធ​ឲ្យ​យោបល់។

ខាង​ក្រោម​នេះ ជា​ខ្លឹម​សារ​ដែល​បាន​កាត់​និង​សម្រួល​សម្រាប់​ចាក់ផ្សាយ​ជា​សំឡេង​។

លោក Christopher Lee ចង់​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដាក់​បញ្ចូល​​មេរៀន​ Operacy នៅ​ក្នុង​កម្មវិធី​សិក្សា​គ្រប់​ថ្នាក់​រហូតដល់​មត្តេយ្យសិក្សា។ ​សូម​ជម្រាប​ថា​ សៀវភៅនិង​វគ្គ​សិក្សា​ Operacy គឺ​បង្រៀន​ពី​គន្លឹះ​ដើម្បីជោគជ័យ​ផ្ទាល់ខ្លួន​​និង​ភាព​ជា​អ្នក​ដឹកនាំ​​។ គឺ​ជា​មេរៀន​ដែល​និយាយ​ពី​ជោគជ័យ សុភមង្គលជីវិត​​ ការ​លើក​កម្លាំង​ចិត្ត​មនុស្ស ផ្តល់​​ក្តីសង្ឃឹម និង​ពង្រឹង​ចរិតលក្ខណៈ​បុគ្គល​ ឲ្យ​មាន​ការ​គិត​ស៊ីជម្រៅ និង​ការ​ទទួល​ខុស​នៅ​ក្នុង​ជីវិត​ សង្គម​ និង​បរិស្ថាន។ ការ​បញ្ជូលមេរៀន​ទាំង​នេះ ទៅ​ក្នុង​កម្មវិធី​សិក្សា​ គឺ​ជា​ក្តី​សុបិន​របស់លោក Christopher Lee។

ទោះ​យ៉ាង​នេះក្តី លោក រស់ សាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យល់​ថា មេ​រៀន​ទាំង​នោះ គួរ​ដាក់​នៅ​ក្នុង​ការ​សិក្សា​សម្រាប់​និស្សិត​មហា​វិទ្យាល័យ​ អាច​នឹង​ល្អប្រសើរ​​ជាង។​ ប៉ុន្តែលោក រស់ សាលីនប្រាប់វិទ្យុ​បារាំងថា រូប​​លោក​ផ្ទាល់ នៅ​មិន​ទាន់​បានអាន​សៀវភៅ​ Operacy ​និង​​ចូលរៀនវគ្គនេះជាមួយ​លោក Christopher Lee ​នៅឡើយ​ទេ​។ ជាមួយ​គ្នា​នេះ​ អ្នក​នាំពាក្យ​របស់​ក្រសួង​អប់រំបញ្ជាក់​ថា​ នៅ​ក្នុង​ការ​អប់រំ​កម្រិត​បឋម​និង​មធ្យម​សិក្សា​សព្វ​ថ្ងៃ ក៏​មាន​មែង​ធាង​ខ្លះ​នៃ​មេរៀន​ទាំង​នោះ​ខ្លះ​ហើយ​ដែរ​។​

 ក្នុង​វ័យ​ប្រមាណ​ជា​៧០សិប​ឆ្នាំ លោក Christopher Lee បាន​កើត​នៅ​ឥណ្ឌូនេស៊ី និង​បាន​រៀនសូត្រ​​ ហើយ​​មាន​សញ្ជាតិ​អូស្ត្រាលី។​ លោក​បាន​​រស់​នៅ​ក្នុង​កម្ពុជា​​ជាង​១៧ឆ្នាំ ហើយ​បាន​បង្រៀន​មេរៀន ​Operacy ដល់​ពលរដ្ឋខ្មែរ​រាប់​ម៉ឺន​នាក់។​ ក្នុង​នោះ​ក៏​មានមន្ត្រីរដ្ឋាភិបាល ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​ផងដែរ​​។ រហូត​មកទល់​ពេល​នេះ លោក​បាន​បង្រៀន​មនុស្ស​ជាង​៣០ម៉ឺន​នាក់​ ទាំង​នៅ​អាស៊ី​និង​អឺរ៉ុប​។ តាម​អ្នក​និពន្ធ​រូប​ដដែល​នេះ លោកបាន​ចំណាយ​ពេល​ជាង​១០ឆ្នាំ​ដើម្បី​សរសេរ​សៀវភៅ​មួយក្បាល​កម្រាស​ជាង​៥០០ទំព័រ​​នេះ និង​ប្រើ​ពេល​ស្ទើរ​ពេញ​មួយ​​ជីវិត​​ដើម្បី​រៀប​ចំ​មេរៀន​ទាំង​នោះ​។

 សូម​បញ្ជាក់ថា សៀវភៅ​នេះ​ នឹង​មាន​បកប្រែ​ជា​ភាសា​ខ្មែរ​ ដោយ​សមាជិក​រាជបណ្ឌិត្យ​សភាកម្ពុជា គឺ​លោក ឈន អៀម អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ដែល​នឹង​បោះ​ពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៥​នេះ។ មិន​តែប៉ុណ្ណោះ ​សៀវភៅ​ Operacy នឹង​ផលិត​ជា​សៀវភៅ​បែប​សំឡេង​ Audio Book និង​ជា​ E-book ថែម​ទៀត​៕

Publicités

2 réflexions sur “គ្រូ​ដើម​របស់​ Operacy ​សុបិន​ចង់​ឲ្យ​បញ្ចូល​មេរៀន​នេះ​ក្នុង​កម្មវិធី​សិក្សា​របស់​​ក្រសួង​​អប់រំ​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s