គ.ជ.ប.​គ្រោងលុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចាស់ និង​រៀបចំ​បញ្ជីឈ្មោះ​ថ្មី ឲ្យ​នៅ​តិច​និង​សុក្រិត​បំផុត​

គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត​ គ្រោង​នឹង​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចាស់ ហើយ​រៀប​ចំ​ឲ្យ​នៅ​តិច​និង​សុក្រិត​បំផុត​។ នេះ​បើ​តាម​លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប.​ថ្មី ដែល​បាន​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃសៅរ៍​នេះ។ ការ​ថ្លែង​ដូច្នេះ ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច និង​គណៈកម្មការ​បច្ចេក​ទេស​កិច្ចការ​បោះឆ្នោត នៅ​ថ្ងៃទី​៨ឧសភា​ម្សិលមិញ។​

 Siv channa02(9)

ហេង ​ឧត្តម រាយការណ៍​បន្ថែម​ http://mfi.re/listen/yawoe731rsaq30d/13h00-Desk-Oudom-NEC-09-05-2015.mp3

http://km.rfi.fr/cambodia/nec-cancels-some-name-in-list-electoral-09-05-2015/

បញ្ជី​ឈ្មោះអ្នក​បោះ​​ឆ្នោត ​ជា​បញ្ហា​ប្រឈម​ និងជា​រឿងដ៏​​​ចម្រូង​សម្រាស់​បំផុត​ចំពោះ​​​គណៈកម្ម​ការជាតិ​រៀបចំ​ការបោះឆ្នោត។ ហើយ​នេះក៏​ជា​វិញ្ញាសា​ដ៏​សំខាន់​សម្រាប់​គ.ជ.ប.ថ្មី ​បញ្ចេញ​សមត្ថភាព​ផង​ដែរ។ លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប.​បានបញ្ជាក់​​ប្រាប់វិទ្យុ​បារាំង​​អន្តរជាតិ​ RFI ថា គ.ជ.ប.​កំពុង​រៀប​ចំ​បច្ចេក​ទេស​ និង​​បញ្ជី​ឈ្មោះ​ថ្មី​ ដែលអាច​​ធានា​បាន​សុក្រិត្យភាព​ និង​ប្រសិទ្ធ​ភាព។​ ហើយ​គឺ​ដើម្បី​កុំឲ្យ​មាន​បាតុភូត​ចម្រូង​ចម្រាស់ជាមួយ​​គ្នា​បន្ត​ទៀត នៅ​ក្រោយ​ពេល​ប្រកាស​លទ្ធផល​​​បោះឆ្នោត​​។ ចំពោះ​ការ​ចុះ​ឈ្មោះក្នុង​បញ្ជី​​ថ្មី​នេះ​ ក៏​នឹង​មាន​​ការ​ផ្តិត​ស្នាម​ក្រយៅដៃ​ ហើយ​ឯកសារ​ដែល​សំខាន់​បំផុត​សម្រាប់​ការ​ចុះឈ្មោះនោះ​ គឺ​​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​សាមី​ខ្លួនផ្ទាល់​តែម្តង​។ នេះបើ​តាម​ការបញ្ជាក់​របស់លោក ស៊ិក ប៊ុន​ហុក​។

 ចំពោះ​​បញ្ជីឈ្មោះអ្នក​បោះឆ្នោត​អាណត្តិចាស់​ ក៏​នឹង​ត្រូវ​មានការរៀបចំនិង​​ពិនិត្យ​ឡើង​វិញ​ដែរ​ ព្រម​ទាំង​លុប​ឈ្មោះ​ក្នុង​បញ្ជី​ចាស់​ជា​ច្រើនទៀត​ផង​។ ផល​ហេតុពីរនៅ​​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​​ ត្រូវបាន​ប្រធាន​គ.ជ.ប.​ថ្មី ពន្យល់ថា មកពី​ការ​ស្លាប់​និងការ​ផ្លាស់​ប្តូរ​ទី​លំនៅ​របស់សាមី​ខ្លួន​​អ្នក​បោះឆ្នោត។

 បើ​តាម​លោក ស៊ិក ប៊ុនហុក ដដែល។ នៅ​ក្នុង​ឆ្នាំ​២០១៥នេះ គ.ជ.ប.​ នឹង​ចុះ​ដើរ​ពន្យល់អប់​រំ​ណែនាំ​​ ប្រជាពល​រដ្ឋតាម​មូលដ្ឋាន និង​រៀ​បចំ​​ចុះ​​ឈ្មោះ​សាក​ល្បង​​។ ហើយ​នឹង​រង់​ចាំ​ទទួល​មតិ​យោបល់​កែលម្អ​ពី​សំណាក់​ភាគី​ពាក់​ព័ន្ធ និង​អង្គការ​សង្គម​ស៊ី​វិល​។ ចំណែក​ឆ្នាំ​ក្រោយ​ គឺឆ្នាំ​២០១៦ ​នឹង​មាន​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ជា​ផ្លូវការ ហើយ​ក៏​ជាការ​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ដែរ​។​ ដោយឡែក ចំពោះ​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាង​រាស្ត្រ​ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ លោក ស៊ិក ប៊ុនហុក បញ្ជាក់​ថា ​គ.ជ.ប.​​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីឈ្មោះ​ជាថ្មី​ម្តងទៀត។

សូម​ជម្រាប​ជូនដែរថា ​សព្វ​ថ្ងៃនេះ គ.ជ.ប. កំពុង​​សហការនិង​ទាក់​ទង​​ការងារ​បច្ចេក​ទេស​ ជាមួយប្រទេស​ជប៉ុន និង​​សហភាព​អឺរ៉ុប។​ ចំពោះ​គម្រោង​ថវិការ​​ដែល​ភាគី​នឹង​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជានៅ​មិនទាន់​ដឹង​ឡើយទេ ដោយលោក ស៊ិក ប៊ុនហុក ប្រាប់ថា រង់ចាំ​ប្រជុំ​សម្រេចផែន​ការ​មេនិង​បច្ចេក​ទេសលម្អិត​ ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន នៅ​ខែ​នេះ​បន្ថែម​ទៀត​​​៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s