តុលាការ​ខ្មែរក្រហម​កោះ​អញ្ជើញ​លោក ថេត សម្បត្តិ ធ្វើ​ជា​សាក្សីក្នុង​សំណុំ​រឿង នួន ជា

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ តុលាការ​ខ្មែរ​ក្រហម​ បានសម្រេចនៅរសៀលថ្ងៃនេះ កោះ​អញ្ជើញលោក ថេត សម្បត្តិ ធ្វើជាសាក្សី ​នៅក្នុងសំណុំរឿង០០២/០២ ដែល​ជាប់​ទាក់ទងនឹងករណីរបស់លោក នួន ជា។ នេះបើតាមលោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហម​។ គួរ​ជម្រាប​ថា លោក ថេត សម្បត្តិ គឺជាអ្នកកាសែតជើង​ចាស់​ ដែលបានធ្លាប់ជួបសម្ភាស និង​ផលិតខ្សែ​ភាព​យន្ត​ឯកសារពី​លោក នួន ជា បងធំទី២ នៃរបបខ្មែរក្រហម។

gallery_stills_image14

វិទ្យុ​បារាំង​ផ្សាយ​ថ្ងៃទី០៧ឧសភា២០១៥ ហេង ឧត្តម ជូន​ព័ត៌មាន​លម្អិត​ ៖ http://mfi.re/listen/qmwva9p8afabkex/19h00-desk-oudom-khmer-rouge-07-05-2015.mp3

អង្គ​ជនុំ​ជម្រះ​សាលា​ដំបូង​និង​អង្គ​ជនុំ​ជម្រះតុលាការ​កំពូល​ បាន​សម្រេច​នៅ​រសៀល​ថ្ងៃទី​៧ឧសភា​នេះ បាន​កោះ​អញ្ជើញ​​ លោក ថេត សម្បត្តិ ធ្វើ​ជា​សាក្សីអា​ទិភាព ​នៅក្នុងសំណុំរឿង០០២ភាគទី​​២ ដែល​ទាក់​ទង​នឹង​ការ​ជំនុំ​ជម្រះ​ លើ​លោក ​នួន​ ជា និង លោក ​ខៀវ សំផន។ ​លោក ថេត សម្បត្តិ គឺ​ជា​អ្នក​កាសែត​ជើង​ចាស់ ​ជា​អ្នក​និពន្ធ​សៀវភៅ មាន​ចំណង​ជើងថា «សត្រូវ​របស់​ប្រជាជន​» ហើយលោក​ក៏​បាន​សហការ​​ជាមួយលោក Rob Lemkin ជនជាតិ​អង់គ្លេស​ ផលិត​​រឿង Enemies of the People ដែល​និយាយ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ និង​ជា​ភាព​យន្ត​ឯកសារ​ស្តី​ពី​លោក នួន ជា​ ។

 ពេល​កន្លងទៅ​នេះ ​សហព្រះ​រាជអាជ្ញា និង​សហមេធាវី​ជន​ជាប់​ចោទរបស់​លោក​ ​នួន ជា ព្រម​ទាំង​អង្គភាព​គាំពារ​សាក្សី​ រួម​ជាមួយ​​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត​​​ បាន​ស្នើឲ្យ​អញ្ជើញ​​លោក ថេត សម្បត្តិ ចូល​បំភ្លឺ​នៅ​តុលាការ​ខ្មែរក្រហម​។ ​អង្គ​ជនុំ​ជម្រះ​សាលា​ដំបូង​និង​អង្គ​ជនុំ​ជម្រះតុលាការ​កំពូល បាន​សម្រេច​តាម​សំណើ​ និង​ព្រម​ទទួល​​ស្តាប់​សក្ខីកម្ម​របស់​លោក ថេត សម្បត្តិ​។ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈ នៃ អ.វ.ត.ក. បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ​ថា ​អង្គ​ជនុំ​ជម្រះ​ បាន​ចេញ​សេចក្តី​សម្រេច​ឯកភាព​ ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ទាក់​ទង​លោក ថេត សម្បត្តិ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២១​ឧសភា​នេះ និង​រៀប​ចំ​កាលវិភាគ​បើក​សវនាការ​​ លើ​សំណុំ​រឿង​០០២វគ្គ​២​។

គួរ​បញ្ជាក់ថា​ ក្នុងសំណុំ​រឿង​០០២ភាគទី១ តុលាការ​បានសម្រេច​​កាត់​ទោស​ជន​ជាប់​ចោទ ​នួន ជា និង​ ខៀវ សំផន ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ ប៉ុន្តែ​សហមេធាវី​ជន​ជាប់​ចោទទាំងពីរ​បាន​ប្តឹង​សាទុក។ នៅសំណុំ​រឿង​០០២/០១នោះ​ គឺ​មាន​ជាប់​ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្មនៅ​ទួល​ពោធិ៍​ជ្រៃ និង​ការ​សម្លាប់​​អតីត​អ្នក​រដ្ឋការ​ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ របស់​​លោក ​លន់​ ណុល​​។ ​

 ជាមួយ​គ្នា​នេះ លោក នេត្រ ភក្រា អ្នក​នាំពាក្យតុលាការ​ខ្មែរក្រហម បាន​ឲ្យ​ដឹងដែរ​ថា​ លោក ថេត សម្បត្តិ​ បាន​ផលិត​ឯកសារ​​ ស្តីពី​ទួល​ពោធិ៍​ជ្រៃ និង​​បាន​សម្ភាសផ្ទាល់ជាមួយ​លោក​ នួន ជា ដែល​នេះ​គឺ​ជា​ប្រភព​ភស្តុតាងដ៏​​សំខាន់​សម្រាប់​សាលា​ក្តី​។ លោក នេត្រ ភក្រា បាន​លើកឡើង​ថា លោក ថេត សម្បត្តិ​ ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​លោក​ នួន ជា ជាច្រើន​​ឆ្នាំ និង​បាន​ថត​សំឡេង​ នួន ជា​ រាប់​​រយ​ម៉ោង ​ទៀត​ផង។ ទោះ​យ៉ាងណា​ក្តី នា​ពេល​កន្លងទៅ នៅ​ក្នុង​សវនការ​ ព្រះ​រាជ​អាជ្ញា បាន​សួរ​ជន​ជាប់​ចោទ​ នួន ជា ថា​បាន​ស្គាល់​រូប​លោក ថេត សម្បត្តិ​ ឬទេ? តែ​ពេលនោះ​ ​នួន​ ជា បដិសេដ​ថា មិន​បាន​ស្គាល់​ទេ។

 សូម​​ជម្រាប​ជូនថា ពេល​នេះ​ លោក ថេត សម្បត្តិ កំពុង​តែ​នៅ​ឯ​សហរដ្ឋ​អាមេរិក នៅឡើយ​​។ នេះ​បើ​តាម​លោក នេត្រ ភក្រា អ្នក​នាំពាក្យតុលាការ​ខ្មែរក្រហម ៕

Enemies_of_the_people

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s