និស្សិត​ខ្មែរ​ជាង៥០០នាក់​ទៅ​រៀន​ត​នៅ​បរទេស ក្នុងមួយឆ្នាំៗ

ក្នុង​មួយ​ឆ្នាំៗ និស្សិត​ខ្មែរ ជាង​៥០០​នាក់ ទៅ​រៀន​ត​នៅ​បរទេស តាម​រយៈ​ក្រសួង​អប់រំ។ ពួក​គេ​ទាំង​នោះ​រៀន​បន្ត​កម្រិត​ឧត្តម​សិ​ក្សា និង​ថ្នាក់​បណ្ឌិត ព្រម​ទាំង​ជំនាញ​បច្ចេកទេស​។ ជាង​៥០០​នាក់​នេះ មិន​ទាន់​រាប់​បញ្ចូល​ការ​ចេញ​ទៅ​បន្ត​ការ​សិក្សា​តាម​រយៈ​ឯកជន​ផ្ទាល់​ខ្លួន ឬ​ការ​ផ្លាស់​ប្តូរ​និស្សិត​តាម​រយៈ​សកល​វិទ្យាល័យ ឬ​ក៏​តាម​រយៈ​ក្រុមហ៊ុន​ផង​នៅឡើយ​ទេ។ ទោះយ៉ាងណា​ក្តី ចំនួន​អ្នក​ទទួល​បាន​ការ​អប់រំ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ពេលបច្ចុប្បន្ន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា នៅ​តែ​មិន​ទាន់​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ធនធាន​មនុស្ស នៅ​ពេល​សមាហរណកម្ម​អាស៊ាន​នៅ​ឡើយ។

 f

ហេង ឧ​ត្ត​ម រាយការណ៍ : http://mfi.re/listen/pjgzyjd649fcyez/07h00-desk–Oudom-education-and-scholaship-29-04-2015.mp3

សិស្ស​និស្សិត​ខ្មែរ​ដែល​ទៅ​ក្រេប​ជញ្ជក់​ចំណេះវិជ្ជា​នៅ​បរទេស មាន​ច្រើន​រយ​នាក់​ក្នុង​មួយឆ្នាំ។ ការ​ចេញទៅ​រៀន​បន្ត​នេះ អាច​តាម​រយៈ​ឯកជន​គ្រួសារ​និង​ស្ថិត​ក្រោម​រូបភាព​អាហារូបករណ៍​ឥត​បង់ថ្លៃ។ ជា​អាទិ៍​រួម​មាន​តាម​ស្ថានទូត ឬ​អង្គការ​សមាគម មួយ​ចំនួន​ទៀត​តាមរយៈ​អាហារូបករណ៍​ក្នុង​ក្របខណ្ឌ​ដៃ​គូ​សហការ​រវាង​សាលា​និង​សាលា ឬ​សកល​វិទ្យាល័យ​ក្នុងស្រុក​និង​បរទេស ហើយ​អាហារូបករណ៍​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រុមហ៊ុន​នៅ​បរទេស ព្រមទាំង​អាហារូបករណ៍​របស់​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា ដូច​ជា​របស់​អាមេរិក បារាំង កូរ៉េ ចិន ជប៉ុន ថៃ ឡាវ វៀតណាម ជាដើម។

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និស្សិត​ខ្មែរ​ដែល​ចេញទៅ​រៀន​ក្រៅ​ប្រទេស តាមរយៈ​ការ​ឧបត្ថម្ភ​របស់​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា គឺ​មិន​តិច​ជាង​១០០​នាក់​នោះទេ។ ចំណែក​អាហារូបករណ៍​បរទេស ដែល​ឆ្លង​កាត់​ក្រសួង​អប់រំ មាន​ចំនួន​ជាង​៥០០​នាក់​ក្នុង​មួយ​ឆ្នាំៗ ដែល​ត្រូវ​រៀន​បន្ត​ថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និង​ថ្នាក់​ជំនាញ​បច្ចេកទេស។ នេះ​បើតាម​លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជា​មធ្យម ជាង​៣០​ប្រទេស ដែល​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ខ្មែរ​តាមរយៈ​ក្រសួង​អប់រំ​កម្ពុជា។ ក្នុងនោះ មាន​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ នៅ​ប្រទេស​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ពិសេស​នៅ​ប្រទេស​ជិត​ខាង​តែម្តង។

ទោះ​យ៉ាង​នេះ​ក្តី កម្ពុជា​នៅ​តែ​ខ្វះ​ធនធាន​មនុស្ស​ច្រើន​នៅ​ឡើយ ហើយ​បញ្ហា​នេះ​អាច​ជាការ​ប្រឈម​នៅ​ពេល​សមារណកម្ម​អាស៊ាន។ នេះ​ក៏​ជា​ក្តី​បារម្ភ​មួយ​របស់​អ្នកស្រី មួរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ អ្នកស្រី មួរ សុខ​ហួរ បាន​បញ្ជាក់​ថា គណបក្ស​របស់​អ្នកស្រី​នឹង​លើក​រឿងនេះ​ទៅ​ជជែក​ពិភាក្សា​នៅ​រដ្ឋសភា​ជាមួយ​រដ្ឋាភិបាល ដើម្បី​បែង​ចែក​ថវិកា​ជាតិ​ឲ្យ​បាន​ពី​២០​ទៅ​៣០​ភាគរយ ដើម្បី​អភិវឌ្ឍ​បន្ថែម​លើ​វិស័យ​អប់រំ។ ចំពោះ​តំណាងរាស្ត្រ​រូបនេះ ការ​ដែល​សិស្ស​និស្សិត​ខ្មែរ​ទៅ​រៀន​ត​យក​ចំណេះ​ពី​បរទេស​ឲ្យ​ច្រើន ពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព័ត៌មានវិទ្យា និង​ឯកទេស​ផ្សេងៗ​នោះ គឺ​អាច​នឹង​ជួយ​កម្ពុជា​ច្រើន​នៅ​ពេល​សមារណកម្ម​អាស៊ាន។

 ប៉ុន្តែ​ចំពោះ លោក រស់ សាលីន ដែល​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​ផង​នោះ បាន​ប្រមើល​មើលថា គម្រោង​ថវិកា​ជាតិ​ដែល​អាច​នឹង​ផ្តល់​ដល់​ក្រសួង​អប់រំ អាច​នឹង​កើត​ដល់​២០​ភាគរយ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ហើយ​អាច​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់ គឺ​អាស្រ័យ​ទៅ​លើ​ការ​រីកចម្រើន​ផ្នែក​សង្គម សេដ្ឋកិច្ច សុខភាព គមនាគមន៍ និង​សេវាកម្ម។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៥​នេះ ថវិកា​ជាតិ​សម្រាប់​ក្រសួង​អប់រំ​យុវជន​និង​កីឡា មាន​ចំនួន​៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​ស្មើ​នឹង​ជាង​១៧​ភាគរយ​នៃ​ថវិកាជាតិ​សរុប ដែល​បាន​កើន​ឡើង​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ២០១៤៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s