អ្នក​វិភាគ​ចង់ឲ្យចេញ​​ច្បាប់​​ការ​ពារ​នាយក​រដ្ឋមន្ត្រី ខណៈដែល​លោក ហ៊ុន សែន ថា កុំ​សងសឹង​ពេល​លោកចេញពីតំណែង!

នៅ​ចំពោះមុខ​ពលរដ្ឋខ្មែរនៅម៉ាឡេស៊ី លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅលោក សម រង្ស៊ី ថា​កុំឲ្យសងសឹក​ពេល​​លោកចេញ​ពី​តំណែង​​។ លោក ហ៊ុន សែន បាននិយាយនៅ​ថ្ងៃសៅរ៍​ម្សិលមិញនេះ​ថា សូមកុំឲ្យ​មាន​គំនិត​សងសឹក បន្ទាប់ពីលោក​ចេញ​ពីតំណែង ហើយ​ជា​ឧទាហរណ៍ ក្រែង​លោ លោក សម រង្ស៊ី ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីវិញ​ម្តង នៅពេលខាងមុខ។ ទន្ទឹមនឹង​នេះ អ្នកវិភាគ​និង​សង្គម​ស៊ីវិល ចង់​ឲ្យ​អនុម័ត​ការពារ​​សុវត្ថិភាព​របស់​​​នាយករដ្ឋមន្ត្រី​ពេល​​ចុះ​​ចេញ​ពី​តំណែង។

 ហេង ឧត្តម រាយការណ៍ ចុះ​ផ្សាយ​ថ្ងៃ២៦មេសា២០១៥ ៖  http://mfi.re/listen/ugr97dsp14rhpas/13h00-Desk-Oudom-Samrainsy-Hunsen-26-04-2015.mp3

 

111

http://km.rfi.fr/Cambodia/analysist-insisted-to-have-law-of-prime-minister-protection-26-04-2015/

លោក សម រង្ស៊ី បាន​ឈរ​និយាយ​ទៅកាន់​ពលរដ្ឋខ្មែរ​នៅម៉ាឡេស៊ី​ ជិត​៣០០នាក់​ ហើយ​លោក​បាន​ហៅ​​​នាយករដ្ឋមន្ត្រីថា​​«សម្តេច»​ៗ​ពេញៗ​មាត់ ដែល​គេ​កម្រនឹង​​បាន​ឮ​។ ទន្ទឹម​នឹង​ការ​រម្លឹក​ពី​លទ្ធផល​នៃ​វប្បធម៌​សន្ទនា ប្រធាន​បក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ថា​វប្បធម៌​សន្ទនា​ដែល​លោក​ ហ៊ុន សែន និងរូប​លោកផ្ទាល់ បានរួមគ្នាបង្កើតឡើង​នោះ ក៏​មាន​អន្តរជាតិ​ចង់​យក​គំរូ​តាម​ទៀត​​ផង​​។ ​

ចំណែក​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ប្រាប់ថាឈឺជើង លោកក៏​បាន​​អង្គុយ​ថ្លែង​ទៅកាន់​ពលរដ្ឋខ្មែរ​និង​លោក សម រង្ស៊ី ថា កុំឲ្យ​​សងសឹកពេលលោកចេញពីតំណែង។ លោក ហ៊ុន សែន បាន​និយាយថា សូម​កុំឲ្យ​មានគំនិតសងសឹក បន្ទាប់ពីលោក​ចេញពី​តំណែង ហើយជាឧទាហរណ៍ ​ក្រែង​លោ​ លោក​ សម រង្ស៊ី ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វិញ​ម្តង​ ​នៅពេល​ខាងមុខ​។

ទោះ​យ៉ាងណា​ក្តី នាយករដ្ឋមន្ត្រីកម្ពុជា​ធ្លាប់​មាន​ប្រសាសន៍ថាលោកនឹង​កាន់​អំណាច​ឲ្យ​បាន​១០ទៅ២០ឆ្នាំ​ទៀត និង​ថា​​លោក​ក៏បាន​​ប្រុង​ប្រៀប​ថែ​រក្សា​សុខភាព​ហើយ​ដែរ។

 ចំពោះ​ការរៀប​ចំសន្តិសុខ​​ឲ្យ​បុគ្គល​មាន​​មុខ​ងារ​​ជា​នាយក​រដ្ឋមន្ត្រី ពេល​ចុះ​ចេញ​ឬ​លាលែង​ពី​តំណែង​ប្រកប​​ដោយ​សុវត្ថិភាព ​ លោក កែម ឡី បាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​ថា ដល់ពេល​ហើយ​​ដែល​ត្រូវ​រៀប​ចំ​ច្បាប់​នេះ។

គួរ​រម្លឹកជូនថា កាលពី​មុន​ពេល​បោះឆ្នោត​ជាតិឆ្នាំ​​២០១៣កន្លង​ទៅ អង្គការ​សង្គមស៊ីវិល​និង​អ្នក​វិភាគសង្គម​មួយ​ចំនួន​ ធ្លាប់​បាន​រៀប​ចំ​គំនិត​ព្រាង​ច្បាប់កិច្ច​គាំពារ​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​ ​​សម្រាប់​ស្នើ​​ដាក់​ទៅ​​ស្ថាប័ន​រដ្ឋ​ដែរ ក៏​ប៉ុន្តែពុំ​មាន​ការ​គាំទ្រ។ ចំណែក​នៅ​​ពេលនេះ លោក កែម ឡី លើក​ឡើង​ថា កាលៈទេសៈបច្ចុប្បន្ន​ គឺ​ដល់​ពេល​ហើយគេត្រូវតែគិត​គូរ​រឿង​ច្បាប់នេះ​​។ ​លោកសង្កត់​ធ្ងន់ថា ​ច្បាប់កិច្ច​គាំពារ​អ្នក​ដឹកនាំ​ជាន់​ខ្ពស់ ​គួរតែ​ត្រូវ​រៀប​ចំ​សម្រាប់​តែ​បុគ្គល​សំខាន់ៗមួយ​ចំនួនតែ​​ប៉ុណ្ណោះ ដូច​ជា​ដើម្បីការពារ​នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ព្រឹទ្ធសភា ​ជា​ដើម។ ចំណែក​ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អះអាង​ថា ច្បាប់​ខាង​លើនេះ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រីមិនមាន​ព្រាងអ្វីនោះទេ​ ហើយ​លោកថា បើ​មាន ​គួរតែ​សម្រាប់​សមាជិក​ជាន់​ខ្ពស់​ទាំងអស់របស់​រដ្ឋាភិបាល​តែម្តង​៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s