អង្គការ​តម្លាភាព​អន្តរជាតិ​ស្នើ​ឲ្យ​ដាក់​របៀប​វរៈ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ចាប់​ពី​ឆ្នាំ២០១៥​តទៅ

ថ្ងៃ​២៤​មេសា​នេះ អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៊ែកឡាំង បាន​អំពាវវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ដាក់​របៀបវរៈ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ចាប់​ពី​ចុង​ឆ្នាំ​២០១៥​នេះ​ត​ទៅ។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សំណើ​នេះ ត្រូវ​បាន​ភាគី​ភូមា​ដែល​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​បើក​ភ្លើង​ខៀវ​រួច​ហើយ ហើយ​ភ្លាមៗ​នោះ ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ក៏​បាន​គាំទ្រ​សំណើ​នេះដែរ។

ហេង ឧត្តម រាយការណ៍ ៖ http://mfi.re/listen/1ou22t21s25462p/13h00-Oudom-desk-Transparency_International_calls_on_ASEAN_to_make_anti-corruption-24-04-2015.mp3

 transparency-international-logo

អង្គការ​តម្លាភាព​អន្តរជាតិ ជា​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​ស្នាក់​ការ​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​មាន​សាខា​នៅ​ជាង​១០០​ប្រទេស​នៅ​ទូទាំង​ពិភព​លោក បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ទាំងអស់​របស់​អាស៊ាន ដាក់​របៀបវរៈ​រួមគ្នា​មួយ​បន្ថែម​ទៀត គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ទៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ចាប់​ពី​២០១៥​នេះ​ត​ទៅ។ មិន​តែ​ប៉ុណ្ណោះ អង្គការ​អន្តរជាតិ​មួយ​នេះ ចង់​ឲ្យ​បង្កើត«សហគមន៍​សុចរិត​ភាព»មួយ​នៅ​ក្រោយ​ឆ្នាំ​២០២០ ដែល​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ បន្ទាប់​ពី​សមារណកម្ម​សេដ្ឋកិច្ច​អាស៊ាន។ នោះ​គឺជា​សហគមន៍​មួយ​ប្រកប​ដោយ​សុចរិភាព ដែល​ផ្តោត​លើ​ការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ​ទុន​ដោយ​មាន​តម្លាភាព គណនេយ្យភាព និង​គ្មាន​អំពើ​ពុក​រលួយ។ ហើយ​នោះ ក៏​ជា​ស្តង់ដារ​ថ្មី​មួយ​ទៀត​របស់​សហគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

 សេចក្តី​ស្នើ​យ៉ាង​ដូច្នេះ ត្រូវ​បាន​ប្រទេស​ភូមា ដែល​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​នៅ​ឆ្នាំ​២០១៥​នេះ បាន​ឯកភាព​រួច​ហើយ ហើយ​ជា​មួយ​គ្នា​នោះ​ដែរ ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ក៏​បាន​គាំទ្រ​សំណើ​នេះ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ​ក្រោយ ម៉ាឡេស៊ី ជា​ម្ចាស់​ផ្ទះ​នៃ​ជំនួប​ប្រទេស​ទាំង​១០​របស់​អាស៊ាន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ម៉ាឡេស៊ី​នឹង​បន្ត​ជំរុញ​កិច្ច​ការ​នេះ​បន្ថែម​ទៀត។

 ប្រធាន​អង្គការ​តម្លាភាព​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី លោក ណាតាលីយ៉ា ស៊ូវប៉ាក់ចូ (Natalia Soebagjo) បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​រួម​ចុះ​ថ្ងៃ​ទី​២៤​មេសា​ថា តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជា​កន្លែង​មួយ​សម្រាប់​អ្នក​មាន​ទ្រព្យ​ធន និង​ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​ឆាប់រហ័ស ប៉ុន្តែ​ក៏​ជា​ជម្រក​របស់​ប្រជាជន​ក្រីក្រ នៅ​លើ​ភព​ផែន​ដី​នេះ​ដែរ​។​ លោក​បាន​គូស​បញ្ជាក់​ថា ការ​ប្រយុទ្ធ​អំពើពុក​រលួយ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ធ្វើ​ឱ្យ​មាន​កំណើន​ប្រកប​ដោយ​និរន្តរភាព និង​ការ​កាត់​បន្ថយ​វិសមភាព​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​អាស៊ាន។

 គួរ​រម្លឹក​ជូន​ថា របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ឆ្នាំ២០១៤ បានដាក់​ចំណាត់ថ្នាក់​អំពើពុករលួយ​របស់​ប្រទេស​អាស៊ាន ខុសៗគ្នា ប៉ុន្តែ​បើ​គិត​ជា​មធ្យម ប្រទេស​ទាំង១០នោះ​ជាប់​លេខ៣៨លើ១០០ ហើយ​របាយការណ៍​ក៏​បង្ហាញ​ថា ប្រជាពលរដ្ឋ​អាស៊ាន​ច្រើន​ជាង​៥០​ភាគរយ​បានដឹង​ឮ​ថា​ប្រទេស​របស់​ខ្លួន​កំពុង​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។

 ចំណែក​កម្ពុជា នៅ​ឆ្នាំ​២០១៤​ជាប់​លេខ១៥៧ ជា​ប្រទេស​ដែល​ពុក​រលួយ​ខ្លាំង​គ្រាន់​បើ​ដែរ។ ទោះ​យ៉ាង​ណា​ក្តី លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​បញ្ជាក់​ថា តាមរយៈ​កំណែ​ទម្រង់​និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​សន្លឹមៗ ធ្វើ​ឲ្យ​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវជា​បណ្តើរ​។ ប្រសិន​បើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ស្វាហាប់​បន្ត​ទៀត​នោះ​លោក ព្រាប កុល សង្ឃឹម​ថា ស្ថានភាព​អំពើ​ពុក​រលួយ​របស់​កម្ពុជា​នឹង​ល្អ​ប្រសើរ ព្រម​ទាំង​កាត់​បន្ថយ​ជាក់​ជា​ពុំ​ខាន៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s