អ្នក​និពន្ធ​ខ្មែរ​បី​រូប ចូល​រួម​សន្នីសីទ​អ្នក​និពន្ធ​អាស៊ាន​និង​អាស៊ី​ខាង​ត្បួង

«សន្នីសីទ​អាស៊ាន ស្តីពី អក្សរ​សិល្ប៍​និង​វប្បធម៌» ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ប្រទេស​ថៃ នា​សប្តាហ៍​ក្រោយ ក្នុង​នោះ​មាន​កវី​អ្នក​និពន្ធ​ពី​១៦​ប្រទេស​នៅ​តំបន់​អាស៊ី​ចូលរួម។ ប្រធានបទ​សំខាន់​នៃ​ជំនួប​នេះ គឺ«តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​អាស៊ាន?»។ ឆ្លើយ​នឹង​សំណួរ​នេះ លោក ព្រឿង ប្រណីត ជា​កវី​មួយ​រូប និង​ជា​តំណាង​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា « ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​អាស៊ាន គេ​គប្បី​រៀន​សម្រប​ខ្លួន​ទៅ​នឹង​អន្ដរ​វប្បធម៌​នៃ​ប្រជាជាតិ​អាស៊ាន​គ្រប់​លក្ខខណ្ឌ​ចាំ​បាច់​នៃ​កាលៈទេសៈ ឬ​បរិយាកាស​សង្គម នយោបាយ ធានា​ដល់​ការ​បង្កើត​ស្នាដៃ​ដែល​មាន​លក្ខណៈ​ជា​សកល​រួម​មួយ»។

 ហេង ឧត្តម រាយ​ការណ៍​ព័ត៌មាន​នេះ ៖ http://mfi.re/listen/9a96eb7b3c1tv57/13h00-Oudom-Desk-khmer-writer-for-asean-writer-event-18-04-2015.mp3

ចាក់​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃទី​១៨មេសា២០១៥ ៖ http://km.rfi.fr/cambodia/3-khmer-writers-for-asean-writer-and-south-asian-writer-conference-18-04-2015/

 444

សន្នីសីទ​អាស៊ាន​សម្រាប់​កវី​និពន្ធន៍​នេះ នឹង​ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​២៦​មេសា ដោយ​មាន​ការ​ជជែក​ពិភាក្សា​និង​ចែក​រំលែក​បទ​ពិសោធ​ពី​អ្នក​និពន្ធ​នៃ​១៦​ប្រទេស​នៅ​តំបន់​អាស៊ី។ ពិធី​រៀប​ចំ​ឡើង​រយៈពេល​៥​ថ្ងៃ​នៅ​ខេត្ត​ភូកេត​ប្រទេស​ថៃ​នោះ មាន​កវី​អ្នកនិពន្ធ​៣២​រូប ត្រូវ​បាន​​អញ្ជើញ​ទៅ​ពី​ប្រទេស​ទាំង១០របស់​អាស៊ាន និង​៥​ប្រទេស​ពី​អាស៊ី​ខាង​ត្បួង​ និង១ទៀត​គឺ​តៃវ៉ាន់។ ក្នុង​នោះ មាន​អ្នកនិពន្ធ​និង​កវី​ចំនួន​​២​នាក់​ពី​ប្រទេស​នីមួយៗ​។ ចំណែក​កម្ពុជា កវី​អ្នកនិពន្ធ​ខ្មែរ​ដែល​នឹង​អញ្ជើញ​ទៅ​ចូល​រួម​ជជែក​ពិភាក្សា​នៅក្នុង​ពិធី​នោះ មាន​៣​រូប គឺ លោក ព្រឿង ប្រណីត ជា​កវី​តំណាង​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក ឡឹក ជំនោរ ជា​អ្នក​និពន្ធ អ្នក​ស្រាវ​ជ្រាវ និង​ជា​បេក្ខ​បណ្ឌិត​​ខាង​គ្រប់គ្រង​អប់រំ និង​ទី​បី គឺ​លោក យឹង យន ជា​អ្នកនិពន្ធ​និង​ជា​សិល្បករ។

ឆ្លើយ​តប​នឹង​សំណួរ​ថា «តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ក្លាយ​ជា​អ្នកនិពន្ធ​អាស៊ាន?» លោក ព្រឿង ប្រណីត លើក​ឡើង​ថា គេ​ត្រូវ​ស្វែង​រក​អត្ត​សញ្ញាណ​ក្នុង​នាម​ជា​លក្ខណៈ​បុគ្គល និង​ក្នុងនាម​ជា​អ្នកនិពន្ធ​អាស៊ាន។ ហើយ​គេ​ត្រូវ​ស្វែងយល់​ពី​អាស៊ាន ព្រមទាំង​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​អាច​រៀន​រស់ក្នុង​បម្រែបម្រួល​ទាំងឡាយ​ដែល​អាច​នឹង​កើតមាន​ក្រោយ​សមាហរណកម្ម​អាស៊ាន។ បើតាម​កវី​រូបនេះ គេ​ក៏​មិនត្រូវ​បដិសេធ​ចំពោះ​ការ​បើក​ទូលាយ​របស់​ពិភព​លោក ព្រម​ទាំង​ទទួល​យក​និង​ទទួល​ស្គាល់​ទំនើប​កម្ម និង វប្បធម៌​ល្អៗ​របស់​អ្នក​ដទៃ​ទៀត​ដែរ​។

«ប៉ាកកា​របស់​អ្នកនិពន្ធ​គឺ ជា​មាស ជាផ្កា ជាមិត្ត ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ឃាតករ ជា​អាវុធ ហើយ​វា​នឹង​អាច​បត់​បែន​ដោយ​ផ្អែក​លើ​ការ​ប្រើ​របស់​​អ្នកនិពន្ធ»។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក យឹង យន។ ទោះ​យ៉ាង​ណា​ក្តី គេ​គួរ​បរិច្ចាគ​គំនិត​សន្តិភាព​ទៅ​សង្គម និង​ប្រជាជន​ក្នុង​​ពិភពលោក។

មិន​តែ​ប៉ុណ្ណោះ គេ​ត្រូវ​យល់​ពី​ផ្លាស់​ប្តូរ និង​អភិវឌ្ឍ​សហគម​អាស៊ាន ព្រម​ទាំង​ពិភពលោក​ផង​ដែរ។ តាម​លោក យឹង យន ដដែល អ្នក​និពន្ធ​គួរ​សរសេរ​លើ​ផ្លូវ​ដែល​អាច​នាំ​អាស៊ាន​ទៅ​កាន់​រីក​ចម្រើន ស្ថេរភាព ភាពរុងរឿង និង​ជា​ប្រជាជាតិ​ដ៏​រឹង​មាំ​មួយ។ ពោល​គឺ​សរសេរ​យ៉ាង​ណា ដើម្បី​កសាង​សន្តិភាព និង​ការអភិវឌ្ឍ។

លើស​ពី​នេះ អ្នកនិពន្ធ​គឺ​មាន​តួនាទី​មួយ​ទៀត​ដូច​អ្នក​នយោបាយ​ដែរ គឺ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាស៊ាន ជម្លោះ​ព្រំដែន ជម្លោះ​​ប្រវត្តិ​សាស្ត្រ វប្បធម៌ ជា​ដើម ដែល​អ្នកនិពន្ធ​ក្រប​ខណ្ឌ​ត្រូវ​គិត​គូរ។ លោក យឹង យន បញ្ជាក់​បន្ថែម​ថា គេ​មិន​ត្រូវ​មានគំនិត​ជាតិ​និយម​​ជ្រុល សរសេរ​បង្ក​ការ​ឈ្នានីស ដែល​មិន​មែន​ជា​គោលដៅ​របស់​សហគមន៍​អាស៊ាន​តែ​មួយ​វាសនា​តែ​មួយ​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក យឹង យន បាន​បញ្ជាក់​ថា បញ្ហា​កម្រិត​ជីវភាព​និង​បញ្ហា​កម្មសិទ្ធិបញ្ញា គឺជា​ឧបសគ្គ​របស់​អ្នក​និពន្ធ​ខ្មែរ ដែល​ប្រឈម​ចំពោះ​ការ​បើក​ចំហ​ជើងមេឃ៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s