យុវជន​១៦​ប្រទេស​​ស្វែង​យល់​វប្បធម៌​រវាង​គ្នា ស្រប​​ពេល​​សមាហរណកម្ម​អាស៊ាន​​ឈាន​​ចូល​មក​ដល់

យុវជន​មកពី១៦ប្រទេស បាន​ជជែក​ពិភាក្សាគ្នាពី​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍ នៅ​ខេត្តសៀមរាប ចំពេល​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ជាការ​ជួបជុំ​​​យុវជន​អន្តរជាតិចំនួន​​ជាង១៥០នាក់ ​មកពី​ប្រទេស​មហាអំណាច​និង​អាស៊ាន ដែល​ផ្តួចផ្តើម​ដោយ​យុវជន​ខ្មែរ។ គោល​បំណង​សំខាន់​នៃ​​ការជួបជុំ​ជជែក​គ្នា​រឿង​វប្បធម៌​រយៈពេល៣ថ្ងៃ​ម​កនេះ គឺ​ដើម្បី​ស្វែងយល់​ពីគ្នា និង​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​បើ​តាម​​​ការបញ្ជាក់​របស់ លោក ហ៊ុន ម៉ា​នី។

ហេង ឧត្តម ជូន​ព័ត៌មាន​ពិស្តារ៖ http://mfi.re/listen/imu5ajmp5zf71vp/13H00-Desk-Oudom-17-04-2015.mp3

1381503_1619375581614325_8912740861669126943_n

វេទិកា​មហោស្រប​​វប្បធម៌​យុវជន​អន្តរជាតិ​នេះ បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៣ដល់​ទី​១៥ខែ​មេសា ដែល​មានអ្នក​ចូលរួម​ចំនួន​ជាង១៥០នាក់។ យុវជន​ទាំង​នោះ​​មកពី​ប្រទេស​មហាអំណាច​ចំនួន៦ដូចជា ចិន ជប៉ុន រុស្ស៊ី កូរ៉េ អូស្ត្រាលី ឥណ្ឌា​ និង​ប្រទេស​ទាំង១០នៃ​សមាគម​អាស៊ាន ដោយ​ក្នុងនោះ​យុវជន​ចំនួន​ប្រមាណ១០ៗ​នាក់ ត្រូវ​បាន​អញ្ជើញ​មកពី​ប្រទេស​នីមួយ​ៗ។

ទោះបីជា​វេទិកា​នេះ​រៀបចំ​ស្រប​​នឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មីក្តី​ ប៉ុន្តែ​​លោក ហ៊ុន ម៉ា​នី ប្រធាន​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់​ថា មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​មិនមែនជា​កម្មវិធី​របស់​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​នោះទេ។ ពោល​គឺជា​ពិធី​ដាច់​ដោយ​ឡែក​​ពីគ្នា ដោយ​គ្រាន់តែ​ប្រើ​ឆាក​ជាមួយគ្នា​តែប៉ុណ្ណោះ។

ការរៀបចំវេទិកា​នេះ​ឡើង គឺ​ដើម្បី​អបអរ​សារ​ទស​មា​រណកម្ម​អាស៊ាន​ឆ្នាំ២០១៥ និង​ដើម្បី​ពង្រីងនិង​​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​យុវជន​និង​​យុវជន។ នេះ​បើតាមលោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ មិនតែប៉ុណ្ណោះ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ការ​ជួប​គ្នា​​យុវជន​​ជា​លក្ខណៈ​អន្តរ​ជា​តិ​ពេល​នេះ បាន​អនុ​ញ្ញា​ឲ្យពួកគេ​ស្វែងយល់នូវបទពិសោធ ​ស្គាល់​ពី​វប្បធម៌​អារ្យធម៌​របស់​គ្នា​ទៅវិញ​ទៅ​មក ព្រមទាំង​ស្គាល់គ្នា​ក្នុង​ក្របខណ្ឌ​តំបន់​ក៏ដូចជានៅលើ​ឆាក​អន្តរជាតិផង​ដែរ​ សំដៅ​ដល់​ការកាច់​ចង្កូត​​នយោបាយ​​ទន់ភ្លន់​ជាង​មុន​នា​ពេល​​អនាគត​ ប្រកបដោយ​ការគោរព​ភាពខុសៗគ្នា​នៃ​វប្បធម៌។

គួរ​ជម្រាប​ជូនថា នៅ​ថ្ងៃដំបូងគឺ​ថ្ងៃទី​១៣មេសា ជា​ការជជែក​ពិភាក្សា​របស់​យុវជន ក្រោម​ប្រធានបទ«សាមគ្គីភាព ឯកភាព ជា​កម្លាំង​នៃ​ការ​កសាង​វប្បធម៌​ចម្រុះ» ដោយ​​បែង​​ចែកគ្នា​ជា​ក្រុម​តូចៗនិង​ចុង​ក្រោយ​ជា​ក្រុម​ធំទាំងអស់​គ្នា​។

ចំណែក​នៅ​ថ្ងៃទី១៤ជា​ថ្ងៃទី២នៃ​វេទិកា​យុវជន គឺជា​ការតាំង​ពិ​ព័រ​ណ៌​វប្បធម៌ ប្រពៃណី​​ទំនៀមទម្លាប់​នៃ​ប្រទេសនីមួយៗ ព្រមទាំង​ដំណើរ​​កម្សាន្ត​ឈ្វេងយល់​ពី​វប្ប​ធម៌​​ខ្មែរអារ្យធម៌​ខ្មែរ​ ​នៅ​ប្រាសាទ​អង្គរ​ទៀតផង។

ដោយឡែក​នៅ​រាត្រី​ថ្ងៃទី១៥មេសា គឺជា​ការសម្តែង​សិល្បៈ​វប្បធម៌​នៃ​ប្រទេសនី​មួយ​ៗ មួយ​ប្រទេស​ម្តងៗ​ ហើយ​អ្វី​ជា​ចំណុច​ពិសេស​នោះ​​គឺ តំណាង​យុវជន​ពីរ​នាក់​នៃ​ប្រទេស​ទាំងអស់​ បាន​សហការ​គ្នា​ដើម្បី​សម្តែង​របាំរួម​គ្នា​មួយ ដែល​ហៅថា Unity Performance។

គួរ​កត់សម្គាល់ថា វេទិកា​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ ដែលមាន​យុវជន​មកពី​ប្រទេស​មហាអំណាច​ក្នុង​តំបន់ដែល​កំពុង​តែមាន​ជម្លោះ​​រ៉ាំរ៉ៃ​ជាមួយគ្នា​ស្រាប់ផងនោះ ពួក​គេ​មិន​បាន​ជជែក​វែកញែក​គ្នា​រឿង​បញ្ហានយោបាយ សេដ្ឋកិច្ច ឬ​​ជម្លោះព្រំដែនសមុទ្រ​នោះ​ឡើយ​​​។

រីឯ​ការជជែក​ពិភាក្សា​របស់​យុវជន​រឿង​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍ដែល​អស់​រយៈពេល៣ថ្ងៃ​កន្លងទៅនេះ នឹង​ផ្សព្វផ្សាយ​លទ្ធផល​​នៅ​ថ្ងៃ​ទី​១៧​មេសា៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s