ម៉ា​ឌី​ហ្សុ​ន២០១៥ បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក

យុវជន​សៀ​រាម​អង្គរ ចំនួន២០១៥នាក់ បាន​រាំ​ម៉ា​ឌី​ហ្សុ​ន បំបែក​ឯតទគ្គ​កម្ម​ពិ​លោក ឆ្នាំ២០។ បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​ពិធី​រាំ​នេះ តាំង​តែ​ព្រឹក​ព្រលឹម និង​ចូលរួម​តាម​ដាន​ការ​រាំ​យ៉ាង​ហ្មត់​ចត់ ព្រម​ទាំង​វិនិច្ឆ័យ​តាម​លក្ខណៈ​បច្ចេកទេស​រួច​មក ក្រុមការ​ងារ Guinness World Records បាន​ប្រកាស​ថា យុវជន​កម្ពុជា​បាន​រាំ​ម៉ាឌីហ្សុន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ហើយ​នៅ​ថ្ងៃ​នេះ។

10373807_831982540223816_3946606938929538568_n

សូម​ស្តាប់ ហេង ឧ​ត្ត​ម ៖ http://mfi.re/listen/7efv08815bbb4rn/19h00-Oudom-desk-madison-guinness-world-records-15-04-2015.MP3

នៅ​ទី​លាន​ជល់​ដំរី ខេត្ត​សៀមរាប យុវជន​ខ្មែរ​ចំនួន​២០១៥ បាន​រាំ​ចង្វាក់​ម៉ាឌីហ្សុន​បំបែក​កំណត់​ត្រា​ពិភព​លោក នា​ថ្ងៃទី​១៥​មេសា​២០១៥​។ យុវជន​បាន​ឈរ​ប្រុងប្រៀប​ជា​ជួរ​យ៉ាង​មាន​របៀបរៀប​រយ និង​រាំ​សម​នៅ​តាំងពី​ម៉ោង​៦​រហូត​ដល់​ម៉ោង​ជាង​១១​ព្រឹក។ កម្មវិធី​ប្រកូត​ជា​ផ្លូវការ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​១១​កន្លះ។ បន្ទាប់​ពី​រាំ​ចប់​គណកម្មាការ Guinness World Records ដែល​តំណាង​ដោយ​អ្នកស្រី Seyda Subasi Gemici បាន​ប្រើ​រយៈពេល​ជាង២ម៉ោង​ដើម្បី​ពិចារណា​និង​វាយតម្លៃ ហើយ​ទើប​ប្រកាស​ជា​ផ្លូវការ​នៅ​ម៉ោង​ជិត​២​រសៀល​ថា «កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភព​លោក លើ​ប្រទេស​អូស្ត្រាលី តាមរយៈ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ដែល​មាន​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​លោក នៅ​ឆ្នាំ​២០១៥​នេះ »។

គួរ​ជម្រាប​ជូន​ថា ដើម្បី​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​នេះ​បាន គេ​ត្រូវ​គោរព​លក្ខខណ្ឌ​ចំនួន។ ទី១​គឺ​ត្រូវ​មាន​ចំនួន​មនុស្ស​ច្រើន​ជាង​កំណត់ត្រា​ចាស់ ហើយ​រាំ​ឲ្យ​ស្រុះ​និង​ស៊ី​ចង្វាក់​គ្នា។ ចំពោះ​ការ​រាំ​ដែល​មិន​មាន​ក្បាច់​ក្បួន​ត្រឹម​ត្រូវ គឺ​មិន​ឲ្យ​ចូល​រួម​នោះ​ទេ។ លក្ខខណ្ឌ​ទី២ គឺ​ត្រូវ​គោរព​រយៈពេល​រាំ​ដែល​មាន​ចំនួន​កំណត់​៥​នាទី។ រីឯ​ចម្រៀង​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកួត គឺ​រៀបរាប់​ពី​ព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត​នៅ​ខេត្ត​សៀមរាប​នោះ​តែ​ម្តង។

11009954_831982556890481_5532058414853495931_n

ជាមួយគ្នានេះ លោក កែវ មុន្នី ប្រធាន​ក្រុម​យុវជន​រាំ​ចង្វាក់​ម៉ាឌីហ្សុនបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ទាំង​២០១៥​នាក់ រាំ​បាន​ស្រុះគ្នា​និង​ស៊ីចង្វាក់​គ្នា​នោះ គេ​បាន​ព្យាយាម​រៀន​ហាត់​សម​អស់​ពេល​ជាង​៣​ខែ។ លោក​បាន​បញ្ជាក់​ថា យុវជន​ទាំង​នោះ គឺជា​យុវជន​នៅ​ខេត្តសៀមរាប​ទាំងអស់​ដែល​មកពី​វិទ្យាល័យ មហាវិទ្យាល័យ សាលា​គរុកោសល្យ និង​មន្ទីរអប់រំ​ខេត្ត។ អ្នក​ទាំង២០១៥គឺជា​យុវជន​ដែល​រស់​នៅ​ក្នុង​ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​ក្រឡាញ់ និង​ស្រុក​ប្រាសាទ​បាគង។ ប្រធាន​ក្រុមយុវជន​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន​រូបនេះ បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ជ្រើសរើស​យុវជន​ទាំង២០១៥នាក់ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប បានរៀបចំ​កម្មវិធី​ប្រកួត​ជម្រុះ​ចម្រាញ់​តាម​មន្ទីរអប់រំ​និង​សាលា​នានា ដើម្បី​ជ្រើសរើស​យកតែ​អ្នក​ជើង​ខ្លាំង​ពី​លេខ១ដល់​លេខ​៣​នៃ​ក្រុម​តូច​នីមួយៗ ហើយ​យក​មក​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​ធំ រហូតដល់​បាន​ជាង២ពាន់​នាក់​នៅ​ពេល​នេះ។

ការ​បំបែក​កំណត់ត្រា​ពិភព​លោក​របស់​កម្ពុជា​គ្រានេះ គឺ​ឈ្នះ​លើ​ឯតទគ្គ​កម្ម​ពិភព​លោក​របស់​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ​២០១៤​ដែល​មាន​អ្នករាំ​ចំនួន​១១៥៥​នាក់។ សូម​រម្លឹក​ជូន​ថា ការ​រាំ​ចង្វាក់​ម៉ាម៉ាឌីហ្សុន​របស់​យុវជន​កម្ពុជា ធ្លាប់បាន​ជាប់​កំណត់ត្រា​ពិភពលោក​ម្តង​រួចហើយ​កាលពី​ឆ្នាំ២០១២ ដែល​កាលណោះ មាន​អ្នកចូលរួម​ជិត១ ០០០នាក់។ គួរ​បញ្ជាក់ថា​ក្នុង​ព្រឹត្តិការណ៍​អង្គ​រ​សង្គ្រាន្ត នំ​អន្សម​យក្ស​របស់​ខ្មែរ ក៏បាន​ទទួល​ការ​ចុះ​បញ្ជី​ក្នុង​កំណត់ត្រា​ពិភពលោក​ផងដែរ កាលពី​ថ្ងៃទី១៣មេសា៕

11009954_831982556890481_5532058414853495931_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s