ជិត​ចូលឆ្នាំ អ្នក​ភ្នំពេញ​សម្រុក​ចេញ ហើយ​ខ្មែរនៅ​​ក្រៅស្រុក​មក​កាន់តែ​ច្រើន​

នៅ​ចុង​សប្តាហ៍​​នេះ គេ​សង្កេត​ឃើញថា អ្នក​ស្នាក់​នៅ​ក្រុង​ភ្នំពេញបាននាំ​គ្នា​​សម្រុកចាក​​ចេញ​ជា​បណ្តើរ​ៗ​ហើយ​ ទៅ​​កាន់​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា ដើម្បីជួប​ជុំ​គ្រួសារនិង​រៀបចំ​​​ប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មី​​។​ តាម​ស្ថានីយ​រថយន្ត​ដឹក​អ្នក​ដំណើរ​ មាន​មនុស្ស​កក​កុញ​ជា​ច្រើន​ ជាមួយ​នឹង​អីវ៉ាន់​សំពីង​សំពោង។ រថយន្ត​ធុន​តូច​ធំជា​ច្រើន​រយ​គ្រឿង​​ផ្ទុកមនុស្ស​និង​របស់​របរ​ពេញៗ និង​បាន​ដឹក​ជញ្ជូនច្រើន​ជើង​ជាង​មុន​​។​​ ទន្ទឹម​នឹង​នេះ បង​ប្អូន​ខ្មែរ​និង​ពលករ​ខ្មែរ​ដែល​ស្នាក់​នៅ​និង​ធ្វើ​ការ​នៅ​ឯបរទេស ជា​ច្រើន​ម៉ឺន​នាក់​ ក៏​បាន​ត្រឡប់​មក​លេង​ស្រុក​កំណើត​ផង​ដែរ​។​

– សូម​ស្តាប់ ​ហេង​ ឧត្តម ៖ http://mfi.re/listen/3jrb4tde61l6u64/13h00-Oudom-Desk-11-04-2015.mp3

Siv channa04

 នៅ​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញថា មាន​អ្នក​ចាក​ចេញ​ជា​បណ្តើរៗ​តាំងតែ​ពី​ថ្ងៃ​ព្រហស្បត៍​ឬ​ថ្ងៃ​សុក្រ​មក​ម្ល៉េះ ហើយ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នេះ​ទៀត រឹត​តែ​មាន​មនុស្ស​ចេញ​ពី​ក្រុង​រឹត​តែ​ច្រើនឡើង​។ ខុស​ពី​សព្វ​មួយ​ដង រថយន្តឈ្នួល​ដឹក​អ្នក​ដំណើរ​បាន​ធ្វើស​​កម្មភាព​ច្រើន​ជាង​មុន។ លោក​ ឡុង ឌីម៉ង់ ក៏​បាន​ង្កេត​ឃើញ​យ៉ាង​ដូច្នេះដែរ​ ហើយ​អ្នក​នាំពាក្យ​សាលា​ក្រុង​រូប​នេះ បាន​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ថា ​សាលា​រាជធានី​ភ្នំពេញ​ បាន​ចាត់​មន្ត្រី​រៀប​ចំ​សណ្តាប់ធ្នាប់គ្រប់​​ខណ្ឌ​ទាំងអស់​​ ​ឲ្យ​ជួយបញ្ជៀស​​ការ​កក​ស្ទះ​ចរាចរណ៍​ទៀត​ផង​។

 នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ដើមខែនេះ មាន​អណិកជន​ខ្មែរ​រស់​នៅ​បរទេស​ជាច្រើនរយ​នាក់​ បាន​វិល​ត្រឡប់​ចូល​មកកម្ពុជា​​វិញ។​ គឺ​ជាមធ្យម​ប្រមាណ​ជាង​១០០នាក់​ក្នុង​មួយថ្ងៃៗ ដែល​មកពីសហរដ្ឋ​​អាមេរិក​ បារាំង អូស្ត្រាលី និង​កាណាកា ​ជា​ដើម។ មន្ត្រី​របស់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ បានកត់​សម្គា​ល់​ដែរ​​ថា មាន​ប្រជាជន​ខ្មែរ​ជិះ​យន្ត​ហោះ​មក​កម្ពុជាជា​​ច្រើននាក់​ ​តាំងតែ​ពីថ្ងៃទី​៥ និង​៦មេសា​មក​ម្ល៉េះ ហើយ​និងសម្រុក​មក​​កាន់តែ​ថែម​ទៀត​ចាប់​តាំង​ពី​​ថ្ងៃ​ទី​៧មេសា​។ ក្នុង​នោះ​គេ​ឃើញ​ថា មាន​អណិក​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ មាន​ចំនួន​ច្រើន​ជាង​គេ។

 ចំណែក​នៅ​​ព្រំ​ដែនកម្ពុជា​​-ថៃ​វិញ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​ តាម​ច្រក​ប៉ោយប៉ែត។ លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់វិទ្យុ​បារាំងថា ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅរោង​ចក្រ​សហគ្រាស​ក្នុង​ប្រទេស​ថៃ បាន​ឈប់​សម្រាក​និង​ចូល​មកលេង​​ស្រុក​ខ្មែរ​ រាប់​ម៉ឺននាក់​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ។ លោកបាន​បញ្ជាក់ថា ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បួងនិង​ម៉ាឡេ​ស៊ី ជា​ដើម​ មិន​សូវ​ត្រឡប់​មក​ប៉ុន្មាន​ទេ។ លោក ហេង សួរ ឲ្យ​ដឹងថា តំណាង​ក្រសួង​ការងារ​បាន​សហការ​ជាមួយ​សហគមន៍​ខ្មែរ​ ​ ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ ចំនួន​៦កន្លែង​ផ្សេង​គ្នា នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួង។

 ទោះ​យ៉ាងណា​ក្តី ​គេ​​ក៏សង្កេត​ឃើញដែរ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ មាន​ពលរដ្ឋ​ខ្មែរមួយ​ចំនួន ​ដែល​មាន​ជីវភាព​ធូរ​ធារ​ ​បាន​ត្រៀម​រៀបចំ​ចេញ​ដំណើរទៅ​លេង​នៅ​បរទេស ​តាមរយៈ​​ក្រុមហ៊ុន​ទេស​ចរណ៍ ឬ​ជា​លក្ខណៈគ្រួសារ ឬ​​ក៏​ឯកជន​ផ្ទាល់​ខ្លួនផង​ដែរ​៕

Siv channa02

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s