សម រង្ស៊ី ៖ រដ្ឋាភិបាល​នាំ​តែ​អ្នក​វិនិយោគ​​មិន​ល្អ​ មក​កេញចំណេញ​និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ

ថ្ងៃ​ម្សិលមិញនេះ លោក សម រង្ស៊ី បាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​សព្វ​ថ្ងៃ​​នាំ​តែ​អ្នក​វិនិយោគទុន​​​មិន​ល្អ​ មក​កេញចំណេញ​លើទឹក​ដីខ្មែរ និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ។ នៅចំពោះមុខយុវជនរាប់រយនាក់ នៅខេត្តព្រៃវែង ប្រធានគណ​​បក្ស​សង្គ្រោះ​ជាតិ ក៏​បានលើក​ពីបញ្ហា​យុវជន​អត់ការងារនាពេលបច្ចុប្បន្ន ហើយលោក​បានពន្យល់ពីវិធីបង្កើតការងារផងដែរ​។​ ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​តបវិញ​ថា លោក​ សម រង្ស៊ី​ យល់​ឃើញ​តែមួយ​ជ្រុង និងថា ការ​លើក​ឡើង​របស់ប្រធានគណ​​បក្ស​សង្គ្រោះ​ជាតិនេះ​ គឺ​​គ្រាន់តែ​ជាការ​ឃោសនា​រក​ការ​គាំទ្រ​តែប៉ុណ្ណោះ។

សូម​ស្តាប់​ ហេង ឧត្តម រាយ​ការណ៍​ ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ ផ្សាយ​នៅថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៥

(សំឡេង សម រង្ស៊ី [សម្រង់​សម្តី​] ) បន្ថែម​ពី​នេះ​​ លោក សម រង្ស៊ី បាន​សន្យាថា បើ​គណបក្សសង្គ្រោះ​ជាតិដឹកនាំប្រទេសនៅពេល​អនាគត គឺ​លោកនឹង​ធ្វើ​យ៉ាង​ឲ្យ​យុវជន​មាន​ការ​ងារ​ធ្វើ​គ្រប់​ៗគ្នា ប៉ុន្តែ​មិន​មែន​បាន​ភ្លាម​ៗ​ទាំង​អស់​គ្នា​នោះ​ទេ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ គឺ​បាន​ផ្សាយ​តាម​វីដេអូខ្លី​​ រយៈជាង៧នាទី​នៅ​ក្នុង​ហ្វេសបុក​ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ទី​៤មេសា​នេះ​។ បើ​តាម​លោក សម រង្ស៊ី អ្នក​វិនិយោគ​ទុន​មិន​ល្អ រួម​ទាំង​ការ​មិន​ខ្នះខ្នែង​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ជន​មិន​ស្អាត​ស្អំ​ គឺ​ជា​ប្រភពនៃការ​​​អត់​ការងារ​ធ្វើ​របស់​យុវជន​។​

បញ្ហា​អត់​ការ​ធ្វើ​ល្អនិង​សមរម្យ​នៅ​ក្នុង​ស្រុក បាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជា​ច្រើន​រត់​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​ជិត​ខាង​និង​នៅ​បរទេស​ជា​ដើម​ ដែល​មួយ​ចំនួន​បាន​បណ្តាល​ឲ្យ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ រាប់​ទាំង​ផ្នែកសិទ្ធិមនុស្ស​និង​​សុវត្ថិភាព។ ថ្មីៗ​នេះ ក្រសួងការបរទេសកម្ពុជា និង​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​ ​បាន​សហការ​​ជួយ​ពលករខ្មែរដែល​​​រងគ្រោះ​នៅ​បរទេស​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​ជាច្រើន​នាក់ផង​ដែរ។ ​

អ្នកស្រី ជា វណ្ណាត អ្នកវិភាគសង្គម ក៏​បាន​មើលឃើញដែរ​ថា អ្នក​វិនិយោគក្រុមហ៊ុន​បរទេស​​ធំៗ​ និង​ប្រកប​ដោយ​សីលធម៌ខ្ពស់ មិន​ទាន់​បាន​មក​បណ្តាក់​ទុក​វិនិយោគ​ច្រើន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

ទោះ​យ៉ាងណា ​លោក​ ផៃ ស៊ីផាន បាន​អះអាង​ថា កំណើន​​នៃ​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ហើយ​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​វិជ្ជមាន​​ពី​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ​ដូចជា​ ស្ថាប័នរូបិយវត្ថុអន្តរជាតិ (FMI) ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជា​ដើម។ អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រីរូប​នេះ ក៏​ថ្លែងដែរ​ថា អង្គការ​អន្តរជាតិ​ផ្នែក​ការងារ​ (ILO) ក៏​បាន​វាយ​តម្លៃថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅកម្ពុជា​មាន​តិច​ជាង​ប្រទេស​នៅ​ជិត​ខាង​។

ឆ្លើយ​តប​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ លោក ផៃ ស៊ីផាន បាន​បំភ្លឺថា គម្រប់​ព្រៃឈើ​ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ដំណាំ​និង​ដើមកៅស៊ូ ដែលជា​កត្តា​​ជំរុញយ៉ាង​​សំខាន់​ដល់​វិស័យ​កសិឧស្សាហកម្ម​របស់​កម្ពុជា និង​ដែលប្រទេសនេះ​​អាច​នឹង​ចំណេញ​បាន​ច្រើន​នាពេល​ខាង​មុខ តាមរយៈការ​យក​​ពន្ធដារជាដើម​៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s