បន្ទាប់​ពី​ការ​វាយប្រហារ​ទស្សនាវដ្តី ​Chalie Hebdo សៀវភៅ​និយាយ​ពី​អ៊ីស្លាមលក់​ដាច់​ច្រើន​ជាង​មុន​

នៅ​ប្រទេស​បារាំង ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ និន្នាការ​លក់​សៀវភៅ​ដែល​និយាយ​ពី​សាសនាអ៊ិស្លាម និង​គម្ពីរ​កូរ៉ាន​លក់​ដាច់​ច្រើន​ជា​មុន​។ កំណើន​នៃ​ការ​បោះ​ពុម្ពផ្សាយ​ លក់និងទិញ​​សៀវភៅ​ ស្តី​ពី​អ៊ិស្លាម​កាន់តែ​កើន​ឡើងនេះ គឺ​ត្រូវ​គេ​មើល​ឃើញថា បន្ទាប់ពីមាន​​សោកនាដ្យ​កម្ម​ដែល​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​បាញ់​ប្រហារ​ទៅលើ​ទស្សនាវដ្តី​រូប​ត្លុក​ Chalie Hebdo នៅ​រដ្ឋធានីប៉ារី​ស៍​។ ចរន្ត​នេះ គឺ​ដោយសារ​មជ្ឈដ្ឋាន​ពលរដ្ឋ​នៅ​បារាំង និង​អ្នក​កាន់​សាសនា​គ្រិស្ត ចាប់​អារម្មណ៍​ចង់​ឈ្វេង​ដល់​ពី​សាសនា​អ៊ិស្លាម​។

 ហេង ឧត្តម រាយការណ៍​ដែល​វិទ្យុ​បារាំង​បាន​ផ្សាយ​កាល​ពីថ្ងៃទី​៤ ខែ​មេសា​ ឆ្នាំ​២០១៥

 Oudom picture desk

នៅត្រីមាសដំបូង ​ដើមឆ្នាំ​២០១៥នេះ សៀវភៅ​និយាយ​ពី​សាសនា​អ៊ិស្លាម​មាន​ការ​លក់​ដាច់​៣ដង​ច្រើន​ជាងមុន បើ​ប្រៀប​ធៀប​ទៅ​នឹង៣ខែ​ដំបូង​នៃ​​ឆ្នាំ​២០១៤។ នេះ​បើ​តាម​ សហព័ន្ធ​សៀវភៅ​ជាតិ​បារាំង។ តាម​អ្នក​ជំនាញ​ខាង​សៀវភៅ​ស្តីពីសាសនា ក៏​បាន​បញ្ជាក់ដែរ​ថា ពលរដ្ឋ​បារាំង​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​សាសនា​អ៊ិស្លាម​ និង​ចង់​ឈ្វេង​យល់​ពី​បុព្វ​ហេតុដ៏ឃោរឃៅ​​ដែល​បង្ក​ដោយ​ក្រុមអង្គការ​រដ្ឋ​អ៊ិស្លាម​ជីហាតនៅ​លើ​ពិភព​លោក​ទៀត​ផង​។

បន្ទាប់ពី​​មាន​ការ​វាយប្រហារ​ទៅ​លើទស្សនាវដ្តី​ត្លុក​ Charlie Hebdo និង​ហាងលក់​ទំនិញ​​ជ្វីហ្វ​ ដែល​បង្កឡើង​​ដោយ​ក្រុម​ភេរវករ​អ៊ិស្លាម​ជ្រុល​និយម គឺបន្សល់​ទុក​នូវ​​ចម្ងល់​ជា​ច្រើនដល់​អ្នកកាន់​សាសនា​ដទៃ​។

«ស្ត្រី​កាតូលិក​ជា​ច្រើន​នាក់​បាន​ទៅ​ទិញ​គម្ពីរ​កូរ៉ាន​ ព្រោះ​ពួក​គេ​ចង់អាន​និង​​យល់​ឲ្យ​ច្បាស់​ថា​តើ​អ៊ិស្លាម​ជា​សាសនា​ពោរពេញ​ដោយភាព​​ហិង្សា​មែន​ឬទេ? ចំណែក​​អ្នក​ខ្លះ​ទៀត ចង់​ឃើញ​ការ​បកស្រាយរបស់អ៊ីស្លាមជ្រុលនិយមនា​ពេល​កន្លង»។ នេះ​បើ​តាម​ម្ចាស់​ហាង​សៀវភៅ​ម្នាក់​​ ​នៅ​ក្រុង​ Nantes ខាង​លិច​ប្រទេស​បារាំង។

លោក Patrice Besnard អ្នក​ជំនាញ​ខាង​សៀវភៅ​ស្តីពី​សាសនាគិត​ថា ទោះយ៉ាង​ណា​ គេ​ត្រូវ​តែ​ដឹងពី​មូលដ្ឋាន​គ្រឹះ​នៃ​សាសនានីមួយៗ​​ ហើយ​ដឹង​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​សាសនា​បញ្ជា​និងចង់​​ផ្តល់​​ឲ្យ។​ ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅនេះ Académie française រដ្ឋ​បណ្ឌិត្យ​​សភា​បារាំង​ដែល​ជា​ស្ថាប័ន​​បណ្តុំ​នៃ​អ្នក​ប្រាជ្ញ​ បាន​ចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​​ស៊ីជម្រៅ​ចំពោះ​គម្ពីរ​កូរ៉ាន។ សាស្ត្រាចារ្យ​ធំៗ​ ដូច​ជា​នៅ​សកលវិទ្យាល័យ​ Sorbonne ដ៏​ល្បី​របស់​បារាំង ជា​ដើម​ ក៏​ផ្តើម​បញ្ចូល​មេរៀន​និង​ការ​សិក្សា​ពី​សាសនា​អ៊ិស្លាម​កាន់តែ​ច្រើន​ដែរ​ទៅ​ដល់​សិស្ស​និស្សិត។

គួរ​បញ្ជាក់ថា និន្នាការលក់សៀវភៅ​ដាច់ច្រើននិងការចាប់អារម្មណ៍ឈ្វេងយល់ពីសាសនាអ៊ិស្លាមគ្រានេះ គឺដូចគ្នាទៅនឹងពេលក្រោយព្រឹត្តិការណ៍វាយប្រហារអគារពាណិជ្ជកម្មពិភពលោក នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ដែរ។ ពោល​គឺ​មាន​ចំនួន​អ្នក​ចង់​ដឹង​ពី​អ៊ិស្លាម​មាន​សន្ទុះ​ច្រើន​ជាង​មុន​។ ប៉ុន្តែកំណើននៃការចង់ដឹងចង់យល់ពីអ៊ិស្លាមនាពេលនេះ អាចនឹងមានរយៈពេលយូរតទៅទៀត ព្រោះបញ្ហាសាសនាអ៊ិស្លាមហាក់​កំពុងតែក្លាយទៅជាវិបត្តិភូមិសាស្ត្រនយោបាយទៅហើយ។

គួរ​រម្លឹកជូន​ថា ថ្មីៗនេះ​ សម្តេច​សង្ឃ ប៉ាប ហ្វ្រង់ស័រ ដែល​ជា​ប្រមុខ​សាសនា​កាតូលិក​ដ៏​សំខាន់​ ក៏​បាន​អំពាវ​នាវឲ្យ​កម្រិត​ព្រំ​ដែន​នៃ​សេរីភាព​បញ្ចេញ​មតិ​ណា​ដែល​អាច​ប៉ះពាល់ដល់​​សាសនា​ដទៃ និង​ត្រូវ​មាន​ការ​យោគ​យល់​អធ្យាស្រ័យ​គ្នាទៅវិញ​ទៅមក៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s