មួយ​ម៉ោង​សម្រាប់​កម្ពុជានិង​ពិភព​លោក​ គឺនៅ​មិនទាន់​គ្រប់​គ្រាន់​ទេ

Oudom desk

នៅ​ល្ងាច​នេះ ក្រុម​យុវជនខ្មែរ​និង​​ស្ថាប័ន​​ពាក់​ព័ន្ធ​ដែល​ធ្វើ​ការ​ងារ​ផ្នែក​បរិស្ថាន​ បាន​សហ​ការ​រៀប​ចំ​«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដីនិង​ប្រទេស​កម្ពុជា​» ​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ភ្លើង​អគ្គិសនី ​និង​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ ​ក្នុងរាជធានី​ភ្នំពេញ ពិធី​នេះនឹង​​ចាប់​ពី​ម៉ោង​៥និង​៣០ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​បរិវេណ​​ទីលាន​​បាល់ទាត់​​។ គួរ​ជម្រាប​ជូនថា​ ក្រៅពី​ធ្វើ​សិក្ខា​សាលា​ជា​ច្រើន​ដើម្បី​ពិភាក្សា​រឿប​បម្រែបម្រួល​អាកាស​ធាតុ​ ថ្មីៗនេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក សាយ សំអាល់ ក៏​បាន​អំពាវវនា​តាម​បណ្តាញ​ព័ត៌មាន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

– ហេង ឧត្តម ជូន​ព័ត៌មាន​ពិស្តារ ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ ផ្សាយ​នៅថ្ងៃសៅរ៍ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥៖ http://mfi.re/listen/gtvvneg15n34cdx/13h00-Oudom-desk-it-doesnt-enough-one-hour-for-the-world-and-cambodia-28-03-2015.mp3

Poster Final III

ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មីនា ជា​ពេលវេលា​ដែល​ពិភពកំណត់​យក​ ដើម្បី​ចូលរួម​បិទ​ភ្លើង​អគ្គិសនី​​រយៈ​​ពេល​មួយម៉ោង​ ​ដើម្បី​បរិស្ថាន ទប់​ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​រក្សា​លំនឹង​ភព​ផែន​ដី​។ ថ្ងៃ​សៅរ៍​ឆ្នាំ​២០១៥នេះ​ គឺ​ជា​លើក​ទី​៩ហើយ​ ដែល​អង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ(WWF) បាន​ប្រារព្ធទិវា​នេះ​នៅ​ទូទាំង​​ពិភពលោក។ ដោយ​ឡែក​នៅ​ប្រទេសកម្ពុជា អង្គការមួយ​​នេះ ​​បាន​ផ្តួច​ផ្តើម​ធ្វើ​ ជា​គម្រប់លើកទី​​៣ហើយ​។

គួរ​បញ្ជាក់ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​ «​​ទិវាមួយម៉ោងសម្រាប់ភពផែនដី»​ មានអ្នកចូលរួមរាប់រយលាននាក់ នៅក្នុងរដ្ឋធានីនិងក្រុងចំនួន​ជាង​ ៧ ០០០ និង ១៦២ ប្រទេសនៅពាសពេញពិភពលោក។

ក្នុងរាជធានី​ភ្នំពេញ «ទិវាមួយម៉ោងសម្រាប់ភពផែនដីនិង​កម្ពុជា» នឹងចាប់​ផ្តើ​ម​ធ្វើ​​ពី​ម៉ោង​៥និង​៣០ល្ងាច​។ យុវជនខ្មែរ​​ប្រមាណ​ជាង​៧០០នាក់​ ត្រូវ​គេ​រំពឹង​ទុកថា​នឹង​ចូលរួម​ដោយ​ផ្ទាល់​នៅ​បរិវេណ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រម​ទាំង​មាន​ការ​ចូលរួមពី​អង្គការ​សង្គម​ស៊ីវិល ក្រុម​ហ៊ុន​ឯកជន​ និង​តំណាង​ពី​ក្រសួង​បរិស្ថានរបស់​​កម្ពុជា​ផង​ដែរ។​​

លោក​ ឈិត សំអាត​ នាយកអង្គការ​ WWF ប្រចាំនៅ​កម្ពុជា បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ថា​ ​ប្រជា​ពលរដ្ឋ​ទូទៅ​អាច​ចូលរួម​កម្មវិធី​នេះបាន​​ដោយ​សេរី។​

គួរ​កត់​សម្គាល់ផង​ដែរ​ថា ​តាម​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ព័ត៌មានផ្សេងៗ​ លោក សាយ សំអាល់ រដ្ឋមន្ត្រី​វ័យ​​​ក្មេង​នៃ​​ក្រសួង​បរិស្ថាន​ ក៏​បាន​អំនាវវនាវឲ្យ​សាធារណជន​​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ​ និង​​ត្រូវ​ចូលរួម​សំន្សំសំចៃ​ថាមពល​ដើម្បី​បរិស្ថាន។​

ទោះ​យ៉ាងណាក្តី ការ​បិទភ្លើងតែរយៈ​ពេល​មួយម៉ោង​ ដើម្បី​សំន្សំ​សំចៃថាម​ពល​​អគ្គិសនី​ ​ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​ព្រឹត្តិការណ៍ជានិមិត្ត​រូប​​ដើម្បី​ដាស់​ស្មារតី​ពញ្ញាក់​អារម្មណ៍​​ប្រជាជន​ឲ្យ​ចូលរួម​សំន្សំចៃតែប៉ុណ្ណោះ​។

លោក​ ឈិត សំអាត​ បានសង្កត់​ធ្ងន់ទៀតថា ​ការ​សំខាន់គឺ​ពលរដ្ឋ​ទាំងអស់​គ្រប់​ជាន់​ថ្នាក់ ត្រូវ​ប្តូរ​ឥរិយាបថចំពោះ​ការ​ប្រើប្រាស់​ភ្លើង​អគ្គិសនី​ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រើប្រាស់​ភ្លើងដែល​​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។ ហើយ​ត្រូវចាប់​ផ្តើមធ្វើ​ការងារ​នេះ​ ប្រកប​ដោយ​ស្មារតី​ភ្ញាក់​រលឹក​​ពី​បុគ្គល​ម្នាក់ៗទៅ​​ដើម្បី​អនាគត​របស់​កម្ពុជា​និង​ពិភព​លោក៕​​

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s