កុមារ​កម្ពុជា​ប្រមាណ ១ ០០០ នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ដោយ​សារ​ទឹក​មិន​ស្អាត

នៅតំបន់ជនបទរបស់ប្រទេសកម្ពុជា មានទឹកស្អាតប្រើប្រាស់​ប្រមាណ​តែ​ជា​ង​៥០​ភាគរយ​តែប៉ុណ្ណោះ ហើយកង្វះទឹកស្អាតប្រើប្រាស់ បាន​បណ្តាលឲ្យប្រជាជនរងនូវជំងឺផ្សេងៗ ពិសេស​គឺកុមារ។ ក្នុងនោះ មានកុមារ​ប្រហែល​១ ០០០​នាក់ បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ដោយ​សារ​ទឹក​មិន​ស្អាត និង​ជំងឺ​រាក​។ នេះបើតាមការអះអាងរបស់មន្ត្រីនៃអង្គការយូនីសេហ្វកម្ពុជា។

13h00-Oudom-Water-21-03-2015​អង្គការ​​យូ​នី​សេ​ហ្វ ​និង​​ក្រសួង​​អភិវឌ្ឍន៍ជនបទ ​ព្រម​ទាំង​អង្គការ​សុខភាព​ពិភព​លោក​ បាន​រៀប​ចំ​ការ​ពិភាក្សា​អំពី​ប្រធានបទ​ទឹកនិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​ជប៉ុន​ ​នៅ​ថ្ងៃទី​២១ ខែមីនានេះ

ហេង ឧត្តម រាយការណ៍ ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៥

http://mfi.re/listen/p260av2aisz44mh/1300-Oudom-Water-21-03-2015.mp3

នៅកម្ពុជា ទឹកស្អាតមិនទាន់ត្រូវបានផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយទេ។ នៅទី​ជនបទ ប្រព័ន្ធទឹកស្អាតប្រមាណ​៥០​ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែលបានផ្តល់សេវាជូនដល់ប្រជាជន ហើយនៅទីប្រជុំជន​និងតំបន់​ជាយក្រុង ក៏មានប្រព័ន្ធទឹកស្អាត​មិនទាន់គ្រប់គ្រាន់ដែរ។

ការប្រើប្រាស់ទឹកគ្មានអនាម័យនិងមិនបានសម្លាប់មេរោគឬបាក់តេរី បានធ្វើឲ្យប្រជាជនទទួលរងនូវជំងឺផ្សេងៗ ពិសេស​ជំងឺរាគរូស។ តាមរបាយការណ៍ បានបង្ហាញថា អ្នកដែលរងគ្រោះច្រើនជាងគេ គឺកុមារ។ ពោល​គឺកុមារ​ខ្មែរ​ជា​មធ្យម ១ ០០០នាក់ បាន​បាត់​បង់ជីវិត​ដោយ​សារតែជំងឺរាក ដែល​បណ្តាលពី​ប្រើប្រាស់​និង​ទទួលទានទឹក​មិនស្អាត។ នេះបើ​តាម​ការ​បញ្ជាក់​របស់ លោក មាស ប៊ុនលី មន្ត្រីរបស់​អង្គការ​យូនីសេហ្វ​កម្ពុជា។

តាមមន្ត្រីរូបនេះ ដើម្បីឲ្យសេវាទឹកស្អាតបានផ្គត់ផ្គង់ដល់ប្រជាជាពលរដ្ឋគ្រប់គ្នា ក្រសួងអភិវឌ្ឍជនបទ​និងអង្គការ​ពាក់ព័ន្ធត្រូវ​ធ្វើការ​ច្រើន​ជាង​មុន ដើម្បីការចែកចាយសេវាទឹកស្អាតឲ្យដល់មូលដ្ឋាននិងទីជនបទដាច់ស្រយាល។ គឺធ្វើឲ្យមាននិរន្តភាពចំពោះការ​គ្រប់​គ្រង​និង​ផ្គត់ផ្គង់ទឹកស្អាត។ មិនតែប៉ុណ្ណោះប៉ុណ្ណោះ លោក មាស ប៊ុនលី បានរម្លឹកថា ពលរដ្ឋត្រូវតែផ្លាស់ប្តូរឥរិយាបថ​និង​ប្រយ័ត្ន​ប្រយែង​​ចំពោះការថែរក្សាសុខភាពនិងអនាម័យ។

សម្រាប់ ទិវាទឹកប្រទេសកម្ពុជាឆ្នាំ២០១៥ នៅថ្ងៃទី២១ ខែមីនានេះ អង្គការយូនីសេហ្វ និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក បានរៀបចំការពិភាក្សាអំពីប្រធានបទទឹកនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន។

អ្នកចូលរួមប្រមាណជាង២០០នាក់ សុទ្ធសឹងតែជាសិស្សនិងនិស្សិត។ គោលបំណងនៃសិក្ខានេះ គឺជំរុញឱ្យ​យុវនិស្សិត​យល់ដឹងស្តី​ការ​ប្រើ​ប្រាស់ទឹកស្អាត និងធ្វើយ៉ាងណាបព្ឈប់ជំងឺរាកនិងទឹកគ្មានមេរោគ។ បន្ទាប់ពីសិក្ខាសាលាពេញមួយព្រឹក ពួកគេ​នឹងធ្វើ​ទស្សន​កិច្ច​សិក្សា​​ទៅកាន់គម្រោងទឹកសហគមន៍ ដែលមានលក្ខណៈច្នៃប្រឌិត មានឈ្មោះថា គម្រោងទឹកស្អាត១០០១ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ដកណ្ដាល។

គួរជម្រាបជូនដែរថា គម្រោងនេះ បានផ្ដល់នូវជម្រើសទឹកស្អាត សម្រាប់បរិភោគដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ ដែល​រងផល​ប៉ះពាល់ពីសារជាតិអាសេនិច។ គម្រោងទឹកស្អាត១០០១ បានផ្គត់ផ្គង់ទឹកក្នុងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ ចំនួន ៨២១ គ្រួសារ និងផ្ដល់ទឹកដោយមិនគិតថ្លៃដល់សិស្សជាង ២.០០០ នាក់ នៅតាមសាលាមួយចំនួនផងដែរ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s