រួមគ្នាដាំដើមឈើ ហើយសូមកុំបន្ទោសរៀមច្បង!

FullSizeRenderផ្សាយ​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មី ៖ http://www.thmeythmey.com/?page=detail&ctype=article&id=24316&lg=kh

ក្រុមនិស្សិតច្បាប់ភាសាបារាំង កំពុងរៀបចំពីធីសម្អាតឆ្នេរ និងដាំកូនឈើដើម្បីបរិស្ថាន នៅខេត្តព្រះសីហនុ។ ក្រុមនិស្សិតនៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានគ្នាប្រមាណ១៥០នាក់ កំពុង​រៀប​ចំ​ដំណើរ​កម្សាន្ត ប្រចាំឆ្នាំ ដែលមានរយៈ​៣ថ្ងៃ នៅក្នុងខេត្តជាប់សមុទ្ររបស់កម្ពុជា។

ជាអ្នករៀបចំកម្មវិធីម្នាក់ យុវនិស្សិត ហេង ឧត្តម បានថ្លែងទៅកាន់សិស្សវិទ្យាល័យហ៊ុនសែនមិត្តភាព កាល​ពីថ្ងៃ​សៅរ៍ម្សិលមិញថា

«សូមកុំបន្ទោសរៀមច្បង ឬអ្នកជំនាន់មុនថា មិនបន្សល់ទុកអ្វីឲ្យអ្នក! ឬថា អ្នកទាំងនោះ ជា​អ្នក​បំផ្លាញ​ធនធានធម្មជាតិ និងកាប់​ព្រៃ​ឈើ! តែត្រូវសួរខ្លួនយើងថា យើងបានធ្វើអ្វីខ្លះសម្រាប់អនាគតកម្ពុជា និងអ្នក​ជំនាន់​ក្រោយ​?»។

បើតាមយុវនិស្សិតរូបនេះ គឺលោកចង់ឲ្យប្រជាជនខ្មែរ ពិសេសយុវជនចូលរួម​ដាំកូន​ឈើ​ឲ្យ​បាន​ច្រើន បើយ៉ាងណាស់ ឲ្យបានម្នាក់១ដើមដែរ ដើម្បីអនាគតបរិស្ថានល្អនិងអ្នកជំនាន់ក្រោយ។

កូនឈើមានតម្លៃ ប្រភេទ បេង ក្រញូង ឈើទាល រំដួល ប្រមាណជាង៣០០ដើម ត្រូវបានដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅដាំនៅវិទ្យាល័យហ៊ុនសែនមិត្តភាព និងសាលាបណ្តុំបណ្តាលជំនាញបច្ចេកទេស ដន បូស្កូ។ កម្មវិធីធ្វើឡើង​ចាប់​ពីថ្ងៃ​ទី១៣មីនានិងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៥មីនានេះ ក្រោមការគាំទ្រពី លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី, ក្រុម​ហ៊ុន​កូកា​កូឡា (CocaCola), ក្រុមហ៊ុន ណាហ្គាវើល (Naga World) និងក្រុមហ៊ុនទេសចរណ៍ All dream Cambodia ព្រមទាំង​សប្បុរសជនមួយចំនួនទៀត។

គួរជម្រាបជូនផងដែរ ក្រៅពីលំហែកម្សាន្ត សម្តែងសិល្បៈបុរាណខ្មែរ សិល្បៈសម័យ ការដាំកូនឈើ និងសម្អាត​បរិស្ថាន​នៅឆ្នេរសមុទ្រ ពួកគេបានរៀបចំអំណោយសប្បុរសធម៌ជូនដល់មណ្ឌលកុមារកំព្រាមួយ នៅខេត្តកំពង់​ស្ពឺ​ទៀត​ផង​៕

IMG_3974IMG_3966IMG_3956IMG_3937IMG_3891IMG_3850IMG_3770IMG_3788

– One Hour, 1h-2h, ready by Rith Monika : http://mfi.re/listen/g68c4h4rxck6ocq/13h00-Monika-Record_NEWS-15-03-2015.mp3

– News Half Hour at 10h30, read by SOEUNG Phearak : http://mfi.re/listen/zr96b72boajvnrd/10h30-Breaking_News-PHEARAK-15-03-2015_ok.mp3

– Breaking News at 9h30, read by HENG Oudom : http://mfi.re/listen/4fw0j7g5guhc088/09h30-Breaking_News-Oudom-15-03-2015.mp3

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s