ស្ថានទូត​បា​រាំង​កំពុង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​រឿង​ប្រែប្រួល​អាកាស​ធាតុ

កំណត់ត្រា៖ ថ្ងៃនេះ ខ្ញុំ​ចេញ​ពីសាលា​យ៉ាង​ប្រញាប់​ដើ​ម្បី​ធ្វើ​កិច្ច​ការ​នេះ។ រហូតដល់​ជិត​ពាក់​កណ្តាល​អធ្រាត្រ​ទៅហើយ ខ្ញុំ​នៅ​ការិយាល័យ​នៅឡើយ និង​មិន​ទាន់​បាន​ទទួល​ទាន​បាយ​ល្ងាចនៅឡើយ​ទេ។ ខ្ញុំ​បាន​សរសេរ​អត្ថបទ​នេះ បីដងទើប​សម្រេច​យក​មួយ ដែល​យល់ថា សមរម្យ​ដែល​អាច​ផ្សាយ​បាន។ ដូច្នេះ ខ្ញុំ​សម្រេច​យក​មក​ចុះ​ផ្សាយ​ទុក​ទីនេះ​ទាំង​បី​តែម្តង ដើម្បី​អាច​រក​កន្លែង​ដាក់​រូប​ថត​អម​ផង។

លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា បញ្ហា​អាកាសធាតុ​ជា​កង្វល់​របស់​ពិភព​លោក​ គឺ​មិន​មែន​តែ​កម្ពុជា​ប៉ុណ្ណោះទេ និង​ថា ទូត​បារាំង​បាន​ចូលរួម​សិក្ខាសាលា​និងត្រៀម​​ចូលរួម​​កម្មវិធី​ផ្សេង​ៗ​ដែល​ក្រសួង​បរិស្ថាន​រៀប​ចំឡើង ដើម្បី​រួម​ចំណែក​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ នៃ​បម្រួល​បម្រួល​អាកាសធាតុ​នៅកម្ពុជា។ នេះ​បើ​តាម​សុន្ទរកថា​យ៉ាង​ខ្លី​របស់​លោក​ នៅ​ក្នុងពិធីសម្ភោធការតាំងពិព័រណ៍រូបភាព នៅវិទ្យាស្ថានបារាំង ល្ងាចមិញនេះ។

សូមស្តាប់៖ http://mfi.re/listen/r39s7eij6ybt7ea/Oudom_HENG-Rfi-exposition-cinema-conference-sur-rechauffement-climatique-06-03-2015.mp3

IMG_3361

សូម​ស្តាប់ ហេង ឧត្តម លម្អិត​ព័ត៌មាន​ ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​នៅ​ថ្ងៃទី​៦មីនា២០៥

«រឿង​បម្រែសម្រួល​អាកាស​ធាតុ មិន​មែន​តែ​ព្រះរាជាណាចក្រ​កម្ពុជាទេ​ដែល​ត្រូវ​ចាប់​អារម្មណ៍ គឺ​ពិភព​លោក​ទាំង​មូល​ដែល​ត្រូវ​ខ្វល់​ខ្វាយ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ប្រទេស​បារាំង​នឹង​រៀបចំ​ពិភាក្សា​នៅ​ចុង​ឆ្នាំ២០១៥។»​ នេះ​គឺ​​ជា​ប្រសាសន៍​របស់​​ ​ឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក Jean-Claude Poimboeuf (ហ្សង់ ក្លូដ ពាំបឺហ្វ) ដែលបាន​​ថ្លែង​ចំពោះ​មុខអ្នក​ស្រី មាស ម៉ូរិន អនុរដ្ឋលេខាធិការនៃ​ក្រសួង​បរិស្ថាន និង​អ្នក​ចូលរួម​ទស្សនាពិព័រណ៍ ​នៅ​វិទ្យាស្ថាន​បារាំង នា​​ល្ងាច​ថ្ងៃទី​៥មីនា​។

លោក​ឯកអគ្គរដ្ឋទូតបារាំង​ បាន​ថ្លែងបន្តថា «ប្រទេស​ទាំង​អស់​ត្រូវ​តែ​យល់​ដឹង​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដើម្បីឈាន​ទៅ​ដល់​​កិច្ច​ព្រម​ព្រៀង​រួមមួយ ដែល​ជា​​មហិច្ចតា​អន្តរជាតិ​ និង​ជា​គោល​បំណង​ដ៏​សំខាន់​នៃ​សន្នីសីទ​​ក្រុង​បារីស៍ នៅ​ក្នុងខែធ្នូខាង​មុខ​នេះ»។ លោក​រីករាយ​ចូលរួម​សកម្មភាព​ជាមួយ​ក្រសួង​បរិស្ថាន ដែល​ដឹក​នាំ​ដោយ លោក សាយ សំអាល់ ដូច​ដែល​បាន​ធ្វើ​នៅថ្ងៃទី​៣មីនាកន្លង​ទៅ​ ហើយ​លោក​នឹង​ត្រៀម​​ចូលរួម​កម្មវិធី​ផ្សេង​ទៀត​ដែល​រៀបចំឡើងដោយក្រសួងមួយ​នេះ​។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​សាធារណ​ជន​ចូលរួម​ទស្សនា​​ភាពយន្ត កម្មវិធី​តាំង​ពិព័រណ៍ និង​សន្នីសីទ​ ដែល​ធ្វើ​​នៅ​វិទ្យស្ថាន​បារាំង​ក្នុង​ក្រុង​ភ្នំពេញ ​ និង​ដែលសកម្មភាពទាំង​នេះ ត្រូវ​​គេ​រំពឹងថា អាច​នឹង​មាន​ដំណោះ​ស្រាយ​មួយ​ចំនួន​សម្រាប់​កម្ពុជា។

11039695_860538610659646_1414662537_n

គួរ​បញ្ជាក់ថា «៦០ដំណោះ​ស្រាយ​ទប់​ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ»​ គឺជា​ប្រធាន​បទ​នៃ​​ការ​តាំងពិព័រណ៍។ ផ្ទាំង​រូប​ថតធំៗជា​ច្រើន​សន្លឹក ត្រូវ​បាន​ដាក់​តាំង​ឲ្យ​​សាធារណ​ជនទស្សនា។​ រូប​ថត​ទាំង​នេះ​ គឺជា​របស់លោក យ៉ាន​ អាទូស្ស ប៊ែក​ត្រង់ដ៍ (Yann Artus-Bertrant) ដែល​ជា​អ្នក​ផលិតខ្សែភាពយន្ត​ស្តីពី​បរិស្ថាន​ដ៏​ល្បី​។ ​រូប​ដែល​ដាក់តាំងនៅទី​នោះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​​ប្រែប្រែ​ធាតុ​អាកាស​នៅ​ក្នុង​ក្រុង ហើយ​រូប​ខ្លះ​ស្តីពី​​កសិកម្ម អន្តរកាលថាមពល និងការ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​។ សាធារណ​ជន អាច​ចូលទៅ​​ទស្សនា ​ឈ្វេង​យល់ ​ដោយ​សេរី ពេញ​មួយ​ខែ​មីនា​នេះ​។

​នៅ​ថ្ងៃសៅរ៍ ទី​៧មីនា ស្អែក​នេះ វិទ្យាស្ថានបារាំង​ប្រចាំ​នៅ​កម្ពុជា ក៏នឹង​រៀប​ចំ​ទិវា​ភាព​យន្ត​និង​បរិស្ថាន ​ពេញ​មួយ​ថ្ងៃផង​ដែរ​ ដោយ​មាន​បញ្ចាំង​កុន ដែល​ផ្តោត​លើការ​ប្រែប្រួល​​អាកាសធាតុ ចាប់ពី​ម៉ោង​១០ព្រឹក ​ដល់​ម៉ោង​៨យប់។ ក្នុង​នោះ​មាន​រឿង​គំនូរ​ជីវចល​សម្រាប់​កុមារ និង​ភាពយន្ត​ឯកសារសម្រាប់​មនុស្សទូទៅ ចំនួន​៥រឿង​ ​ នឹងត្រូវ​​ដាក់​បញ្ចាំ​ង​ជូន​សាធារណជន​ទស្សនា​​ដោយ​ឥត​គិត​ថ្លៃ។

«តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់​ទល់​​នឹង​ការប្រឈម​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ?» គឺ​ជា​ប្រធានបទនៃ​សន្នីសីទមួយ​ ដែល​​វិទ្យាស្ថានបារាំងនឹង​រៀប​ចំ នៅ​ថ្ងៃ​១១មីនាខាង​មុខនេះ។​​ តើ​កម្ពុជា​ធ្វើ​ដូចម្តេច​ដើម្បី​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​? តើមាន​វិធាន​ការវិជ្ជមាន​​អ្វី​ខ្លះដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​? តើ​គេ​អាច​រំពឹងអ្វី​ពី​សន្នីសីទ​អាកាសធាតុ​លើទី​២១ ក្នុង​ប្រទេស​បារាំង នៅ​ចុង​ឆ្នាំ​២០១៥​? គឺ​ជាសំណួរមួ​យ​ចំនួន​​ដែល​គេ​អាច​នឹង​ផ្តល់​ចម្លើយ​​នៅ​ថ្ងៃ​១១មីនា នៅ​ឯ​វិទ្យាស្ថានបារាំងក្នុងក្រុង​ភ្នំពេញ​។ ការ​ធ្វើ​បទ​បង្ហាញ និង​​ជជែក​ពិភាក្សានោះ​​ ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៦កន្លះ​ល្ងាច​ ដោយ​មាន​វាគ្មិន​ជំនាញ​ មកពី សម្ព័ន្ធ​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា បេសកជន​ផ្នែក​អាកាសធាតុ​និង​ការ​អភិវឌ្ឍ ព្រម​ទាំង​វាគ្មិន​ជំនាញ​មក​ពី​សហភាព​អឺរ៉ុបទៀត​ផង​។

គួរ​រម្លឹក​ជូនថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​សូវ​មិន​ល្អ​ប៉ុន្មាន​ទេ នៅ​ក្នុង​ផ្នែកបម្រែបម្រួល​អាកាសធាតុ​​។ ពោលគឺ​ កម្ពុជាជាប្រទេសមួយក្នុងចំណោម១០ប្រទេសនៅលើ ពិភពលោកដែលកំពុងរងវិបត្តិបម្រែបម្រួលអាកាស ធាតុធ្ងន់ធ្ងរ។ នេះបើតាម «វិទ្យាស្ថានដើម្បីបរិស្ថាននិងសុវត្ថិភាពមនុស្សជាតិ» ដែលជាស្ថាប័នស្រាវជ្រាវមួយរបស់​អង្គការ​​សហប្រជាជាតិ មានមូលដ្ឋានក្នុងប្រទេសជប៉ុន​​៕

11040707_860538633992977_1602076817_n

តើកម្ពុជា​ធ្វើដូច​ម្តេច​ដើម្បី​ទប់ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ?

ការប្រែប្រួលអាកាសធាតុ ជាប្រធានបទសំខាន់សម្រាប់ពិភពលោកនៅចុងឆ្នាំ២០១៥នេះ ព្រោះថា ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្នីសីទអន្តរជាតិ លើកទី២១ នៃប្រទេសដែលបានចុះហត្ថលេខា លើសន្ធិសញ្ញា ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ កម្ពុជាជាប្រទេសដែលមានចំណាត់ថ្នាក់សូវមិនល្អប៉ុន្មានទេ នៅក្នុងផ្នែកបម្រែបម្រួលអាកាសធាតុ។ នៅថ្ងៃ១១មីនាខាងមុខនេះ នឹងមានសន្នីសីទមួយនៅវិទ្យស្ថានបារាំងក្នុងក្រុងភ្នំពេញ ហើយមានការបញ្ជាំងភាពយន្ត និងពិរព័ណ៍រូបថត ដែលគេរំពឹងថា អាចនឹងមានដំណោះស្រាយមួយចំនួនសម្រាប់កម្ពុជា។

11051025_860538667326307_2003882605_n

«តើធ្វើដូចម្តេចដើម្បីទប់ទល់នឹងការប្រឈមនៃការប្រែប្រួលអាកាសធាតុ?» គឺជាប្រធានបទនៃសន្នីសីទមួយ ដែលវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជានឹងរៀបចំ នៅថ្ងៃ១១មីនាខាងមុខនេះ។ តើកម្ពុជាធ្វើដូចម្តេចដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ? តើមានវិធានការវិជ្ជមានអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ? តើគេអាចរំពឹងអ្វីពីសន្នីសីទអាកាសធាតុលើទី២១ ក្នុងប្រទេសបារាំង នៅចុងឆ្នាំនេះ? គឺជាសំណួរមួយចំនួនដែលគេអាចនឹងផ្តល់ចម្លើយនៅថ្ងៃ១១មីនា នៅឯវិទ្យាស្ថានបារាំងក្នុងក្រុងភ្នំពេញ។ ការធ្វើបទបង្ហាញ និងជជែកពិភាក្សានោះ នឹងចាប់ផ្តើមនៅម៉ោង៦កន្លះល្ងាច ដោយមានវាគ្មិនជំនាញ មកពី សម្ព័ន្ធបម្រែបម្រួលអាកាសធាតុកម្ពុជា បេសកជនផ្នែកអាកាសធាតុនិងការអភិវឌ្ឍ ព្រមទាំងវាគ្មិនជំនាញមកពីសហភាពអឺរ៉ុប។

គួររម្លឹកជូនថា កម្ពុជាត្រូវបានគេដាក់ចំណាត់ថ្នាក់ថាជាប្រទេសមួយក្នុងចំណោម១០ប្រទេសនៅលើពិភពលោកដែលកំពុងរងវិបត្តិបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ។ នេះបើតាម «វិទ្យាស្ថានដើម្បីបរិស្ថាននិងសុវត្ថិភាពមនុស្សជាតិ» ដែលជាស្ថាប័នស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ មានមូលដ្ឋានក្នុងប្រទេសជប៉ុន។
ពេលថ្មីៗកន្លងទៅនេះ ក្រសួងបរិស្ថានកម្ពុជាដែលដឹកនាំដោយ លោក សាយ សំអាល់ និងស្ថានទូតបារាំង ក៏បានរៀបចំការជួបជុំដើម្បីពិភាក្សាពីបញ្ហាប្រែប្រួលអាកាសធាតុនេះផងដែរ។

ក្រៅពីការធ្វើសន្នីសីទ វិទ្យាស្ថានបារាំងប្រចាំនៅក្រុងភ្នំពេញ បានរៀបចំការតាំងពិព័រណ៍រូបថត ការបញ្ចាំងខ្សែភាពយន្ត ដើម្បីឲ្យសាធារណជន បានឈ្វេងយល់កាន់តែច្បាស់ អំពីបម្រែបម្រួលអាកាសធាតុ ក្នុងពិភពលោក និងនៅប្រទេសកម្ពុជា។ កាលពីល្ងាច ថ្ងៃទី៥មីនា ពិព័រណ៍តាំងរូបថត ប្រធានបទ «៦០ដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ» ត្រូវបានបើកសម្ភោធ ។ ផ្ទាំងរូបថតធំៗ ?? ចំនួន២១សន្លឹក ត្រូវបានដាក់តាំងបញ្ឈរឲ្យសាធារណជនទស្សនា នៅក្នុងវិទ្យាស្ថានបារាំង ក្នុងក្រុងភ្នំពេញ។ រូបថតទាំងនេះ គឺជារបស់លោក យ៉ាន អាទូស្ស ប៊ែកត្រង់ដ៍ (Yann Artus-Bertrant) ដែលឆ្លុះបញ្ចាំងពីការប្រែប្រែធាតុអាកាសនៅក្នុងក្រុង រូបខ្លះស្តីពីកសិកម្ម អន្តរកាលថាមពល និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។ សាធារណជន អាចចូលទៅទស្សនា ឈ្វេងយល់ ដោយសេរី ចាប់ពីថ្ងៃទី៥ដល់៣០មីនា ២០១៥។

ចំណែកនៅថ្ងៃសៅរ៍ ទី៧មីនា ស្អែកនេះ វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា ក៏នឹងរៀបចំទិវាភាពយន្តនិងបរិស្ថាន ពេញមួយថ្ងៃផងដែរ ដោយមានបញ្ចាំងកុន ដែលផ្តោតលើការប្រែប្រួលអាកាសធាតុ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់។ ក្នុងនោះមានរឿងគំនូរជីវចលសម្រាប់កុមារ និងភាពយន្តឯកសារសម្រាប់មនុស្សទូទៅ ចំនួន៥រឿង នឹងត្រូវដាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ៕

11026369_860538577326316_257635503_n

 ការពិព័រណ៍ ការបញ្ចាំងភាពយន្ត និងសន្នីសីទ នឹងរៀបចំឡើងដើម្បីឈ្វេងយល់ពីការកែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ ជាប្រធានបទសំខាន់សម្រាប់ពិភពលោកនៅឆ្នាំ២០១៥នេះ ព្រោះថា ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្នីសីទអន្តរជាតិ លើកទី២១ នៃប្រទេសដែលបានចុះហត្ថលេខា លើសន្ធិសញ្ញា ស្តីពី ការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ។ ក្នុងរាជធានីភ្នំពេញវិញ វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា កំពុងនិងត្រៀមរៀបចំការតាំងពិព័រណ៍រូបថត ការបញ្ចាំងខ្សែភាពយន្ត និងធ្វើសន្នីសីទ ដើម្បីឲ្យសាធារណជន បានឈ្វេងយល់អំពីបម្រែបម្រួលអាកាសធាតុ ក្នុងពិភពលោក និងនៅប្រទេសកម្ពុជា។

11051201_860538557326318_1207620078_n

«៦០ដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ» គឺជាប្រធានបទសម្រាប់ការពិព័រណ៍តាំងរូបថត ដែលបានបើកសម្ភោធ នៅយប់មិញនេះ។ ផ្ទាំងរូបថតធំៗ ?? ចំនួន២១សន្លឹក ត្រូវបានដាក់តាំងបញ្ឈរឲ្យសាធារណជនទស្សនា នៅក្នុងវិទ្យាស្ថានបារាំង ក្នុងក្រុងភ្នំពេញ។ រូបថតទាំងនេះ គឺជារបស់លោក យ៉ាន អាទូស្ស ប៊ែកត្រង់ដ៍ (Yann Artus-Bertrant) ដែលឆ្លុះបញ្ចាំងពីការប្រែប្រែធាតុអាកាសនៅក្នុងក្រុង រូបខ្លះស្តីពីកសិកម្ម អន្តរកាលថាមពល និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។ សាធារណជន អាចចូលទៅទស្សនា ឈ្វេងយល់ ដោយសេរី ចាប់ពីថ្ងៃទី៥ដល់៣០មីនា ២០១៥។

ចំណែកនៅថ្ងៃសៅរ៍ ទី៧មីនា ស្អែកនេះ វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា ក៏នឹងរៀបចំទិវាភាពយន្តនិងបរិស្ថាន ពេញមួយថ្ងៃផងដែរ ដោយមានបញ្ចាំងកុន ដែលផ្តោតលើការប្រែប្រួលអាកាសធាតុ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់។ ក្នុងនោះមានរឿងគំនូរជីវចលសម្រាប់កុមារ និងភាពយន្តឯកសារសម្រាប់មនុស្សទូទៅ ចំនួន៥រឿង នឹងត្រូវដាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។

«តើធ្វើដូចម្តេចដើម្បីទប់ទល់នឹងការប្រឈមនៃការប្រែប្រួលអាកាសធាតុ?» គឺជាប្រធានបទនៃសន្នីសីទមួយ ដែលវិទ្យាស្ថានបារាំងនឹងរៀបចំ នៅថ្ងៃ១១មីនាខាងមុខនេះ។ តើកម្ពុជាធ្វើដូចម្តេចដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ? តើមានវិធានការអ្វីខ្លះ? តើគេអាចរំពឹងអ្វីពីសន្នីសីទអាកាសធាតុលើទី២១នៅប្រទេសបារាំង? គឺជាសំណួរមួយចំនួនដែលគេអាចនឹងផ្តល់ចម្លើយនៅថ្ងៃនោះ។ ការធ្វើបទបង្ហាញ និងជជែកពិភាក្សានេះ ចាប់ផ្តើមនៅម៉ោង៦កន្លះល្ងាច ដោយមានវាគ្មិនជំនាញ មកពី សម្ព័ន្ធបម្រែបម្រួលអាកាសធាតុកម្ពុជា បេសកជនផ្នែកអាកាសធាតុនិងការអភិវឌ្ឍ ព្រមទាំងវាគ្មិនជំនាញមកពីសហភាពអឺរ៉ុប។

ថ្មីៗនេះ ក្រសួងបរិស្ថានកម្ពុជាដែលដឹកនាំដោយ លោក សាយ សំអាល់ និងស្ថានទូតបារាំង ក៏បានរៀបចំការជួបជុំដើម្បីពិភាក្សាពីបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ គួររម្លឹកជូនថា កម្ពុជាត្រូវបានគេដាក់ចំណាត់ថ្នាក់ថាជាប្រទេសមួយក្នុងចំណោម១០ប្រទេសនៅលើពិភពលោកដែលកំពុងរងវិបត្តិបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ។ នេះបើតាមវិទ្យាស្ថានដើម្បីបរិស្ថាននិងសុវត្ថិភាពមនុស្ស ដែលជាស្ថាប័នស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ មានមូលដ្ឋានក្នុងប្រទេសជប៉ុន៕

11041308_860538550659652_1868472243_n11056839_860538553992985_356690305_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s