កម្ពុជាស្ថិតក្នុងចំណោម១០ប្រទេស ដែលរងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ

ORAVEO

ORAVEO

កម្ពុជាជាប្រទេស១ក្នុងចំណោម១០ប្រទេស នៅលើកពិភពលោកដែលកំពុងរងវិបត្តិបម្រែបម្រួល​អាកាស​ធាតុ​ខ្លាំង​ជាង​គេ។ នេះបើ​តាម​របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ ប្រឈម​នឹង​បញ្ហា​ចំពោះ​មុខយ៉ាងដូច្នេះ ក្រសួង​​បរិស្ថានកំពុងសិក្សាឡើងវិញលើវិធានការចាស់ៗ និងដាក់គោលនយោ​បាយ​ថ្មីបន្ថែម​ទៀត។ គួរបញ្ជាក់ដែរថា បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ ជាប្រធាន​បទ​ប្រចាំ​ឆ្នាំសំខាន់​ដែល​អន្តរ​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​ពិសេសមួយនៅក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ចុងឆ្នាំនេះ។

សូមស្តាប់ ហេង ឧត្តម ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ផ្សាយ​កាលពីថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០៥៖

http://mfi.re/listen/frr5767h1hxih1c/13h00-Oudom-climate-change-01-03-2015.mp3

credit photo Indice de risque mondia- for Oudom desk

ក្នុងរបាយការណ៍ដែលមានកម្រាសប្រមាណ៧០ទំព័ររបស់«វិទ្យាស្ថានដើម្បីបរិស្ថាននិងសុវត្ថិភាពមនុស្សជាតិ» (Université des Nations unies pour l’environnement et la sécurité humaine (UNU-EHS) និង l’Alliance Development Work) បាន​សិក្សា​និង​ដាក់​ចំណាត់ថ្នាក់ ប្រទេសកម្ពុជា ឲ្យជាប់លេខ៩នៅក្នុងចំណោម​១០ប្រទេស​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​កំពុង​មាន​ហានិភ័យ​ក្នុង​ផ្នែក​បម្រែ​បម្រួលអាកាសធាតុ។

បើតាមរបាយការណ៍ដដែល បង្ហាញថាប្រទេសទាំង១០នោះគឺមាន វ៉ាន់ណាទូ (Vanuatu), ហ្វីលីពីន (Philiphines), តុងហ្គា (Tonga), ក័ាតតឺម៉ាឡា (Guatemala), បង់ក្លាដែស (Bangladesh), កោះសាឡូម៉ូន (Iles Salomon), កូស្តារីកា ( Costa Rica), សាលវាដ័រ (Salvador), ប្រទេសកម្ពុជា (Cambodge), និង ប៉ាពួអាស៊ី ហ្គីណេ (Papouasie-Nille-Guinée)។ ក្នុងចំណោម១០ប្រទេស ហ្វីលីពីន ជាប្រទេសមួយដែលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានអញ្ជើញទៅដល់នៅចុងខែកុម្ភៈនេះ មុននឹងរៀបចំសន្និសីទ ស្តីពី អាកាសធាតុនៅក្រុងប៉ារីស ចុងឆ្នាំ២០១៥នេះ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកបាន​ជ្រាបពី​របាយ​ការណ៍​ខ្លះៗ​មួយ​ចំនួន​ដែរ ហើយលោកកំពុងសិក្សាបន្តទៀតជាមួយអ្នកជំនាញបរទេសដើម្បីវាយតម្លៃជាថ្មី។ រដ្ឋមន្ត្រី​វ័យ​ក្មេងរូបនេះបន្ថែមថា លោក​កំពុង​ពិនិត្យ​មើល​វិធានការចាស់ៗដែលក្រសួងបានដាក់កន្លងមក និងត្រៀម​ដាក់​ចេញនូវចំណាត់ការថ្មីៗបន្ថែមទៀត ជុំវិញការរក​ដំណោះ​ស្រាយ​ចំពោះវិបត្តិបម្រែបម្រួលអាកាសធាតុ។ លោក សាយ សំអាល់ ថាលោក​អាចនឹងអញ្ជើញ​ចូលរួមក្នុង​សន្នីសីទ​អាកាសធាតុ​នៅ​ប្រទេស​បារាំងផងដែរ។

តាមសិក្សារបស់របាយការណ៍ខាងលើបានបញ្ជាក់ដែរថា មានមូល​ហេតុសំខាន់ៗមួយចំនួន​ដែល​បណ្តាល​ឲ្យកើត​មាន​បញ្ហា​អាកាស​ធាតុ ដូចជា អតុល្យភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបំផ្លិចបំផ្លាញព្រៃឈើ ការជីក​យក​ភោគ​ផល​ក្រោម​ដីនិង​ក្រោមសមុទ្រ ដែល​បណ្តាលឲ្យកើនឡើងកម្រិតនីវូទឹកសមុទ្រ ហើយបញ្ហាមួយចំនួនទៀត ទាក់ទង​និង​ការកែច្នៃនិង​ប្រើប្រាស់ធន​ធានទាំងនោះ​មិន​បាន​ត្រឹមត្រូវ។

នៅកម្ពុជា ការបូមខ្សាច់ ការជីករករ៉ែ ការកាប់បំផ្លាញព្រៃឈើ និងការគ្របគ្រងអនាម័យមិនបានល្អ ត្រូវបានលោក កែម ឡី អះអាង​ថា​ជា​មូល​ហេតុចម្បងចំពោះវិបត្តិអាកាសធាតុនេះ។ បើតាមបទពិសោធ​របស់លោកដែល​ធ្វើការ​ជា​មួយ​សង្គម​ស៊ីវិល លោកបណ្ឌិត​សង្កត់ធ្ងន់​ថា ព្រៃឈើនៅកម្ពុជានៅសល់មិនដល់២៥ភាគរយផង។ ប៉ុន្តែ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានថ្លែងកាល​ពី​ចុង​ខែ​វិច្ឆិកាឆ្នាំ២០១៤ថា ព្រៃឈើនៅកម្ពុជា នៅសល់​ជិត​៦០​ភាគរយ​នៃ​ផ្ទៃប្រទេស​។

ទោះយ៉ាងណាក្តី ដើម្បីកម្ពុជារួចផុតពីបណ្តាសាអាកាសធាតុ គឺកិច្ចការចូលរួមរបស់មនុស្សខ្មែរទាំងអស់គ្នា។ អ្នកតាម​ដាន​សង្គម លោក កែម ឡី យល់ថា អ្នកធ្វើការពាក់ព័ន្ធនឹងបរិស្ថាន ពិសេសមន្ត្រីជំនាញផ្នែកនេះទាំងអស់ ត្រូវតែ​ធ្វើការ​សកម្ម​ច្រើនជាងមុន និង​មាន​ឆន្ទៈមោះមុត ទើបអាចស្តារបញ្ហាបានទាន់ពេលវេលា៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s