ព័ត៌មាន​រយៈពេល​៣០នាទី រសៀលថ្ងៃទី​០១ ខែ​មីនា ២០៥

-បក្សជាប់ឆ្នោតទាំងពីរ បញ្ចប់ភាពជាប់គាំងនៃកំណែទម្រង់ច្បាប់បោះឆ្នោត
-ជម្លោះផ្ទៃក្នុង មិនទាន់ដោះស្រាយ តែអគ្គលេខាធិការចេញលិខិតកោះប្រជុំ ដើម្បីត្រៀមធ្វើសមាជ ថ្ងៃ១២មីនា
-កម្ពុជាស្ថិតក្នុងចំណោម១០ប្រទេស ដែលរងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ

-អ្នកស្រីប៉ាកជំរុញជប៉ុនសុំទោស«ស្ត្រីកំដរផ្លូវភេទ»
-គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី៖ឃាតកម្មសម្លាប់លោក Nemtsov មានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់

-រហូតមកដល់ពេលនេះ ជម្លោះផ្ទៃក្នុងរវាងលោកញឹកប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច និងលោកសាយហាក់ អគ្គលេខាធិការថ្មី របស់គណបក្សហ៊្វុនស៊ិនប៉ិច មិនទាន់ដោះស្រាយនៅឡើយទេ។ ប៉ុន្តែលោកសាយហាក់ ក្នុងនាមអគ្គលេខាធិការប្រតិបត្តិ បានចេញលិខិតកោះប្រជុំរវាងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ខេត្ត រាជធានី ក្រុង ស្រុក និងឃុំសង្កាត់ នៅថ្ងៃទី៥មីនា។ ជាកិច្ចប្រជុំ ក្រោមអធិបតីភាពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីត្រៀមទៅរៀបចំសមាជ នៅថ្ងៃទី១២មីនា។លីម៉េងហួរ រាយការណ៍៖

-កម្ពុជាជាប្រទេស១ក្នុងចំណោម១០ប្រទេស នៅលើកពិភពលោកដែលកំពុងរងវិបត្តិបម្រែបម្រួលអាកាសធាតុខ្លាំងជាងគេ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ ប្រឈមនឹងបញ្ហាចំពោះមុខយ៉ាងដូច្នេះ ក្រសួងបរិស្ថានកំពុងសិក្សាឡើងវិញលើវិធានការចាស់ៗ និងដាក់គោលនយោបាយថ្មីបន្ថែមទៀត។ គួរបញ្ជាក់ដែរថា បញ្ហាបម្រែបម្រួលអាកាសធាតុ ជាប្រធានបទប្រចាំឆ្នាំសំខាន់ដែលអន្តរជាតិនឹងបើកកិច្ចប្រជុំពិសេសមួយនៅក្រុងប៉ារីស ប្រទេសបារាំង ក្នុងចុងឆ្នាំនេះ។ យើងស្តាប់ ហេង ឧត្តម

ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គឿន ហេ នៅថ្ងៃអាទិត្យនេះ បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមេដឹកនាំជប៉ុនសុំទោសទាសករផ្លូវភេទក្នុងពេលសង្គ្រាម ដោយព្រមានថា«ពេលវេលាជិតផុតហើយ»សម្រាប់ទីក្រុងតូក្យូ។ ឯមមាឃ ជូនពត៌មានពិស្តារ៖

អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា OIF (អូអ៊ីហ្វែស) ប្រកាសឲ្យយុវជនទូទាំងពិភពលោក ចូលរួមដាំដើមឈើ។ បើតាម OIF (អូអ៊ីហ្វែស) ការដាំឈើជាដំណោះស្រាយមួយចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។ តាមរយៈការអំពាវវនាវនេះ បានផ្តួចផ្តើមដោយគម្រោងមួយដែលមានឈ្មោះថា ខ្ញុំមានបេះដូងសម្រាប់ពិភពលោក « J’ai à Cour ma planète Challenge » និងក៏ជាទំព័រហ្វែសបុករបស់កម្មវិធីនេះផងដែរ។ យុវជនទាំងអស់ត្រូវដាំដើមឈើនិងចូលរួមណែនាំមិត្តភក្តិឲ្យចូលរួមសកម្មភាពនេះ ហើយផ្ញើរូបថតទៅ OIF (អូអ៊ីហ្វែស) រហូតដល់ថ្ងៃទី២០មីនា២០១៥ដែលជាទិវានៃអ្នកនិយាយភាសាបារាំង។ អ្នកឈ្នះជ័យលាភីអាចនឹងទទួលរង្វាន់ពីអង្គការអន្តរជាតិមួយនេះ។ គួរបញ្ជាក់ដែរថា ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្នីសីទអាកាសធាតុ នៅចុងឆ្នាំ២០១៥នេះ។

នៅក្នុងប្រទេសរស្ស៊ី ជាង ១២ម៉ោង ក្រោយឃាតកម្មសម្លាប់មេបក្សប្រឆំាងលោក Boris Nemtsov ក្បែរវិមានក្រិមឡំាងចំកណ្តាលទីក្រុងម៉ូស្គូមក គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ទើបបានចេញផ្សាយសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ឃាតកម្មសម្លាប់លោក Nemtsov គឺជាឃាតកម្មមួយ ដែលបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ជាទីបំផុត។ ដោយឡែក លោកប្រធានាធិបតីរុស្ស៊ីពូទីន ក៏បានបញ្ជាក់ជាថ្មីថា រដ្ឋអំណាចនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទំាងអស់ ដើម្បីវែកមុខ និងចាប់ជនដៃដល់ទៅកាត់ទោសឲ្យសក្តិសមនឹងទង្វើរបស់ពួកគេ។គួចគន្ធារ៉ា លម្អិតព័ត៌មាននេះ៖

ថ្លែងក្នុងសន្និសីទកាសែត នៅក្រុងតេអេរ៉ង់ បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោកប្រមុខការទូត អ៊ីរ៉ង់ បានសម្តែងប្រតិកម្មរិះគន់ទៅលើទង្វើរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ លោកថា ការដែលលោកនេតាន់យ៉ាហ៊ូ ទៅអំពាវនាវ រារាំងកុំឲ្យមានកិច្ចព្រមព្រៀងលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នៅចំពោះមុខសភាអាមេរិក វានឹងបំផ្លាញកិច្ចខំប្រឹងប្រែងរបស់ភាគីទាំងអស់ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។សូមស្តាប់ ម៉ម ពិសី៖

បច្ចុប្បន្នភាពពិភពលោក ក្នុងសប្ដាហ៍នេះ! តើនៅទូទាំងពិភពលោក ក្នុងសប្ដាហ៍នេះ មានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ កើតឡើង? សូមអញ្ជើញលោកអ្នកនាងស្តាប់ប្រាក់ធីតា៖

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s