រឿង​អ៊ុយក្រែន នៅ​ព្រំដែន​ប្តូរ​ចំណាប់ខ្មាំង តែមាន​ចលនា​ប្រឆាំង​នៅ​រុស្ស៊ី

នៅ​ព្រំដែន​ភាគ​ខាងកើត​អ៊ុយក្រែន មាន​ការ​ដោះដូរ​ចំណាប់ខ្មាំង​រវាង​ទាហាន​អ៊ុយក្រែន និង​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រុស្ស៊ី។ ប៉ុន្តែ​នៅ​កណ្តាល​ក្រុង​គែវ និង​ម៉ូស្កូ មាន​សកម្មភាព​អបអរ និង​តវ៉ា​ប្រឆាំង​តែ​រៀងៗ​ខ្លួន ចំពោះ​ទិវា​រម្លឹក​ខួប១ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​តវ៉ា នៅ​ទីលាន ម៉ាអ៊ីដង់ ( Maïdan)

100ហេង ឧត្តម ជូន​ព័ត៌មាន​លម្អិត ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ចាក់​ផ្សាយ​នៅថ្ងៃទី​២២កុម្ភៈ២០១៥៖

ទាហាន​អ៊ុយក្រែន​ចំនួន​១៣៩​នាក់ និង​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រុស្ស៊ី ចំនួន​៥២​នាក់ ត្រូវ​បាន​ដោះដូរ​គ្នា​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ តាំង​ពី​ចាប់​ផ្តើម​មាន​ជម្លោះ​សង្គ្រាម​ផ្តាច់​ទឹកដី​ពី​ខែមេសា​ឆ្នាំទៅ នេះ​គឺ​ជា​លើក​ទី៩​ហើយ​នៃ​ការ​ដោះដូរ​ចំណាប់ខ្មាំង​និង​ឈ្លើយ​សឹក​រវាង​ទាហាន​អ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​គាំទ្រ​រុស្ស៊ី។ ការដោះដូរ​ចំណាប់ខ្មាំង​និង​ឈ្លើយសឹក​លើក​នេះ បាន​ធ្វើ​ឡើង​ជា​ថ្មី​ទៀត បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​មីនស្គ៍ លើក​ទី២ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី១២កុម្ភៈ​កន្លងទៅ។

ទោះយ៉ាងណា កាលពី​ការប្រយុទ្ធ​លើក​ចុងក្រោយ​នៅ​ក្រុង Debaltseve ភាគី​ខាង​អ៊ុយក្រែន​បាន​បាត់​កងទ័ព​ចំនួន​១៧៩​នាក់ ដូច្នេះ ការ​ដោះដូរ​លើក​នេះ មាន​ទាហាន​អ៊ុយក្រែន​មួយចំនួន​ទៀត​ដែល​នៅ​បន្ត​បាត់​ខ្លួន​នៅ​ឡើយ។ គួរ​រម្លឹក​ជូន​ថា កាល​ពី​ការចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ នៅ​ក្រុង​មិនស្គ៍​លើក​ទី១ ក៏​មាន​ការ​ដោះដូរ​ចំណាប់ខ្មាំង​ផង​ដែរ តែ​សន្តិភាព​នៅតែ​មិន​ទាន់​កើត​មាន​ពិត​ប្រាកដ លើក​ទឹក​ដី​ភាគ​ខាង​កើត​អ៊ុយក្រែន​នោះ​នៅ​ឡើយ​ទេ។

សង្គ្រាម​អូស​បន្លាយ​ក៏​យូរ ហើយ​ដំណើរ​ទៅ​កាន់​សន្តិភាព​ដ៏​មិនទាន់​ច្បាស់លាស់ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី២២កុម្ភៈ​នេះ អ៊ុយក្រែន​បាន​ប្រារព្ធ​ទិវា​រម្លឹក​ខួប​១ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស​ជ័យជម្នះ​ក្នុងការ​តវ៉ា នៅ​ទីលាន Maïdan កណ្តាល​រដ្ឋធានី​ក្រុង​គែវ។ គឺជា​ទិវា​នៃបដិវត្ត​គាំទ្រ​អឺរ៉ុប ប្រឆាំងនឹង​ប្រធានាធិបតី Viktor Ianoukovitch ដែល​មាន​ជំហរ​គាំទ្រ​រុស្ស៊ី។ នៅ​ថ្ងៃអាទិត្យ​នេះ ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប​សំខាន់ៗ​ជា​ច្រើន តួយ៉ាង លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk និង​លោក Joachim Gauck ប្រធានាធិបតី​សហព័ន្ធ​អាល្លឺម៉ង ក៏​បាន​ចូលរួម​ក្បួន​ដង្ហែ​មួយ​នៅ​ក្រុងគែវ ដែល​គេ​ហៅ​ថា «ដំណើរ​ដើម្បី​សេចក្តី​ថ្លៃថ្នូរ»។ ចំណែក​នៅ​កណ្តាល​ក្រុងម៉ូស្កូ​វិញ ​ កាល​ថ្ងៃ​ម្សិលមិញ ក៏មាន​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ពិធី​នេះ​ទុកជា​មុន​ដែរ ដែល​គេ​ឲ្យ​ឈ្មោះថា «ប្រឆាំង Maïdan» ហើយ​មាន​អ្នក​ចូលរួម​ប្រមាណ​៣៥០០០​នាក់៕

 

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s