Dieu universel ព្រះអន្តរជាតិ

Dieu universel

Autrefois, des gens peu instruits étaient très croyants

Selon eux, celui qui avait le pouvoir

Pouvait les défendre contre le mal.

Il les aidait à trouver le bien

Afin que leurs trésors et leur rang social

S’améliorent de jour en jour.

Leur destin dépendait de la main de Dieu.

Certains gens croyaient en Indra, d’autres en Brahma

Certains croyaient en Shiva, Buddha, Jésus, Allah

Vişņuloka ou d’autres encore.

Mais toutes ces croyances se combattaient.

Désormais, les gens, instruits, malins et capables d’analyser

Ne croient plus en aucun d’eux

Et les gens se tournent vers le Dieu Argent.

Le Dieu Argent est très puissant

Tous les gens y croient, avec fierté

Tout est possible grâce à l’argent

Même s’ils se disputent et se combattent

Ils croient au Dieu Argent.

Traduit du khmer par Oudom HENG, et édité par G.B.

euro

ព្រះអន្តរជាតិ

ដោយ គយ សារុន

កាលមុនមនុស្សល្ងង់លង់ជំនឿ

ចិត្តស៊ប់ជាប់ជឿទៅលើព្រះ

ថាមានបារមីឫទ្ធិតេជះ

ជួយគេឱយសះស្បើយទុក្ខភ័យ។

ថាជួយឱយបានសុខចម្រើន

សម្បូណ៌ទ្រព្យច្រើនមានជោគជ័យ

ឈ្នះមារសត្រូវផុតទោសពៃរ

ចៀសរួចចង្រៃរួចមរណា។

ខ្លះជឿព្រះឥន្ទឬព្រះព្រហ្ម

អាទិទេពធំព្រះអាល្លាហ៍

ព្រះពុទ្ធព្រះគ្រូព្រះសិវា

វិស្ណុទេវតា…ច្រើនហូរហែ។

ឥឡូវមនុស្សចេះពិចារណា

លែងជឿព្រះណាថាពូកែ

ព្រះច្រើនអង្គពេកឈ្លោះគ្នាអែ

គេបែរគោរព…‘‘ព្រះប្រាក់’’។

ព្រះនេះគេគោរពរួមគ្នា

លើកដៃវន្ទាញញឹមដាក់

គេដណ្តើមគ្នាចួនកាប់ចាក់

ព្រោះគេជឿជាក់ថាសក្តិសិទ្ធិ៕

២៥ កក្កដា ៦៩

-កម្រងកំណាព្យ​ កើតជាមនុស្សនេះ បោះពុម្ភ​ផ្សាយ​ឆ្នាំ១៩៧២

6-1647486-Filling-the-frame-with-US-dollar-bundles.-Wealth-and-money

ព្រះអន្តរជាតិ

(បទពាក្យ៧)

កាលដើមមនុស្សល្ងង់ លង់ជំនឿ

ចិត្តស៊ុបជាប់ជឿ ទៅលើព្រះ

ថាមានបារមី ឫទ្ធិតេជៈ

ការពារឲ្យឈ្នះ ចៀសចង្រៃ។

អាចជួយឲ្យបាន សុខចម្រើន

សម្បូរទ្រព្យច្រើន កើនរាល់ថ្ងៃ

មានសក្តិ មានយស ឈ្មោះថ្លាថ្លៃ

ផ្ញើព្រេងនិស្ស័យ ស្រេចព្រះចារ។

ខ្លះជឿព្រះឥន្រ្ទ ជឿព្រះព្រហ្ម

អាទិទេពធំ ព្រះសិវា

ព្រះពុទ្ធ ព្រះគ្រឹស្ត ព្រះអាឡា

ព្រះពិស្ណុការ ច្រើនហូរហែ។

ឥឡូវមនុស្សឆ្លាត ចេះពិចារណ៍

លែងជឿព្រះណា ថាពូកែ

ព្រះច្រើនអង្គពេក ឈ្លោះគ្នាអែរ

ចិត្តក្រឡាស់បែរ ជឿព្រះប្រាក់។

ព្រះប្រាក់មានឫទ្ធិ មានអំណាច

គេជឿ កោត ខ្លាច ជាអនគ្ឃ

គ្រប់យ៉ាងធ្វើបាន ក៏ព្រោះប្រាក់

គេជេរទាត់ធាក់ ក៏ស្ម័គ្រជឿ៕
ទទួល​ឥទ្ធិពល​ដោយ ព្រឿង ប្រណីត ២០១៥

download

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s