ព័ត៌មាន​រយៈ​ពេល​៣០នាទី ថ្ងៃទី​១កុម្ភៈ២០១៥ RFI-Oudom HENG

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៅទីនេះ៖ http://mfi.re/listen/1zc5dluvhcw16n1/16h30-Oudom-news-30mn-01-02-2015.mp3

Oudom-rfi
Oudom-rfi

(មាតិកាព័ត៌មាន)

1/ មហាសន្និបាតវិសាមញ្ញរយៈពេល៣ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា នឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យនេះ

2/ គណបក្សសង្គ្រោះជាតិ ផ្តាស់ប្តូរប្រធាន និងអនុប្រធាន តាមបណ្តាខេត្ត ដើម្បី​ត្រៀមប្រជែងការ​បោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨

3/ ក្រុម​អង្គការរដ្ឋអ៊ីស្លាមជីហាតកាត់ក្បាល​ចំណាប់ខ្មាំងជប៉ុនម្នាក់ទៀត តែលោក អាបេ ប្តេជ្ញាថាមិនចុះចាញ់

(Jungle បិទ​មាតិកាព័ត៌មាន)

1/ -មហាសន្និបាតវិសាមញ្ញរយៈពេល៣ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។ មហាសន្និបាត បានពិនិត្យមើល លើរបៀបវារៈ​ចំនួនបីធំៗ គឺទី១ការឆ្លង និងអនុម័តលើរបាយការណ៍ស្តីពី​ស្ថានភាពនៅ​កម្ពុជា​រយៈ​ពេល​​១ឆ្នាំក្រោយការបោះឆ្នោត និងទិសដៅរបស់គណបក្សប្រជា​ជន​ជាបន្តទៀត។ ទី២គឺរបាយការ​ណ៍ស្តីពី​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ចុងក្រោយ គឺការបោះឆ្នោតបំពេញបន្ថែម នូវ​សមាជិកគណៈកម្មាធិការកណ្តាលរបស់​គណបក្ស។ លោក ហេង សំរិន បានថ្លែងថា ៖ “អង្គសន្និបាតរបស់បក្សប្រជាជននៅពេល​នេះ​ គឺផ្តោតសំខាន់លើកការកែទម្រង់ ដែល​ជា​អាយុ​ជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា”។

2/  -ចំណែក​គណបក្សសង្គ្រោះជាតិ នៅពេលនេះ បានចាប់ផ្តើមផ្តាស់ប្តូរប្រធាន និងអនុប្រធានគណបក្ស នៅតាមបណ្តាខេត្តនានា ក្នុងគោលបំណង​ត្រៀម សម្រាប់ការ​បោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨​។ សេចក្តីសម្រេច​របស់គណបក្សសង្គ្រោះជាតិដូច្នេះ បានធ្វើឡើង ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ប្រកាសកែទម្រង់​​ ជាអាយុ​ជីវិតរបស់ខ្លួន​។ លី ម៉េងហួរ រាយ​ការណ៍៖

(Jingle បិទព័ត៌មាន​ជាតិ ចូលព័ត៌មានអន្តរជាតិ)

3/- ក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត​ បានប្រកាសថា ពួកគេបានកាត់ក្បាលចំណាប់ខ្មាំងជនជាតិជប៉ុនម្នាក់ទៀតហើយ ដើម្បី​បញ្ចេញ​កំហឹង​ចំពោះ​ក្រុងតូក្យូ ដែលព្រងើយកន្តើយ នឹងសំណើររបស់ពួកគេ។ ហើយនេះក៏ដើម្បីឆ្លើយតបនឹង​ការដាក់​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីន​តោនផងដែរ។ នេះ​បើ​តាមខ្សែ​វីដេអូ ដែល​ចេញផ្សាយកាលពីថ្ងៃសៅរ៍។ យ៉ាងណាក៏ដោយ លោក អាបេ នាយករដ្ឋ​មន្ត្រី​ជប៉ុន នៅតែប្តេជ្ញាថា មិនចុះញ៉ម នឹងអំពើភេរវនិយមឡើយ។ យើងស្តាប់ សួង សុខភារី៖

-ចំណែកឯម្តាយរបស់ជនរងគ្រោះ នៅចំពោះមុខអ្នកសារព័ត៌មាន គាត់មិនអាចរកពាក្យ​អ្វីនឹងថ្លែងបានទេ​ចំពោះ​មរណភាព​របស់​កូន​គាត់។ គួរជម្រាបជូនថា នៅក្នុងខែ្សវីដេអូដែលបង្ហោះតាមបណ្តាញអ៊ីនធ័រណិតដដែលនោះ មិនបាននិយាយ​ពីការសម្លាប់​អ្នកបើក​យន្ត​ហោះជនជាតិហ្ស៊កដានី ដែលក្រុមជីហាតគំរាមសម្លាប់នោះទេ។

( ចាក់​ភ្លេង បច្ចុប្បន្នភាពពិភពលោក ក្នុង​សប្ដាហ៍​នេះ )

តើ​នៅ​ទូទាំង​ពិភពលោក ក្នុង​សប្ដាហ៍​នេះ មាន​ព្រឹត្តិការណ៍​​សំខាន់​ៗ​អ្វី​ខ្លះ​ កើត​ឡើង? សូម​អញ្ជើញ​លោកអ្នកនាង​ស្តាប់ការ​សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍នេះ ដែលជម្រាបជូនដោយ ញឹម សុផល ដូចតទៅ៖

 ( ចាក់​ភ្លេង ប្រវត្តិសាស្ត្រពិភពលោក)

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភព​លោក​របស់​យើង នៅ​ថ្ងៃ​អាទិត្យ​ទី​១កុម្ភៈ​នេះ សេង ឌីណា សូម​លើកឡើងអំពី​ដំណើរ​រឿង​នៃ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ​១៩៤៨។ សូមអញ្ជើញស្តាប់ការអធិប្បាយរបស់ សេង ឌីណា ដូចតទៅ៖

10730969_808347452545429_2381388073572862205_n

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s