តំណាង​រាស្ត្រ​ប៊ែលហ្ស៊ិក​នឹង​មក​ស្វែងយល់​ពី​វិស័យ​អប់រំ​នៅ​កម្ពុជា

តំណាងរាស្ត្រ​របស់​ប្រទេស​ប៊ែលហ្ស៊ិក​នឹង​មក​បំពេញ​ទស្សនកិច្ច​២ថ្ងៃ​នៅ​កម្ពុជា។ ​តំណាងរាស្ត្រ​៥រូប​របស់​ប៊ែលហ្ស៊ិក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក ហង់ ជួនណារ៉ុន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១៩មករា ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ៍​ទី២០មករា​ សមាជិក​រដ្ឋសភា​ប៊ែលហ្ស៊ិក​ទាំង៥​រូបនោះ​ នឹង​ជួបពិភាក្សា​ជាមួយ​សមាជិកសភា​កម្ពុជា​ នៅ​វិមាន​រដ្ឋសភាជាតិ​កម្ពុជា​ផងដែរ។ ​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​រាស្ត្រ​បរទេស​មក​កម្ពុជា​លើក​នេះ ​គឺ​ផ្តោត​សំខាន់​លើក​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​និង​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​កម្ពុជា។

MoEYS

MoEYS

ហេង ឧ​ត្ត​ម រាយការណ៍ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ចាក់​ផ្សាយ​កាលពីថ្ងៃ​ទី​១៨មករា​២០១៥http://mfi.re/listen/n7fpjwhqoyakdnj/19h00-Oudom-Desk-national-Plan_cambodia-parliamentarians_from_belgium-18-01-2014.mp3

 

ជា​លើក​ទី១ហើយ​ដែល​ក្រុម​តំណាងរាស្ត្រ​ប៊ែលហ្ស៊ិក​មក​បំពេញ​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​ ដើម្បី​ស្វែងយល់​ពី​វិស័យ​អប់រំ​ និង​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​នេះ។​ អង្គការ​ភ្លែន​កម្ពុជា ​(Plan Cambodia) ​គឺជា​អ្នក​សម្រប​សម្រួល​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​ របស់​តំណាងរាស្ត្រ​ប៊ែលហ្ស៊ិក​ នៅ​លើក​នេះ។

លោក​ កេត​ ចាន់តូ ​ជា​អ្នក​ជំនាញ​ឯកទេស​អប់រំ​ របស់​អង្គការ​ភ្លែន​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ថា ​ក្រុមតំណាងរាស្ត្រ​ទាំង​៥រូប​ ដែល​មាន​បុរស​ម្នាក់​និង​ស្ត្រី៤នាក់​ នឹង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ និង​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១៩មករា។

លោក កេត ចាន់តូ ​បញ្ជាក់​ថា ​តំណាងរាស្ត្រ​ទាំងនោះ​ចង់​ស្វែង​យល់​ពី​ការ​វិវត្ត​ទូទៅរ​របស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ និង​ចង់ដឹង​ពី​បញ្ហា​ប្រឈម​នានាៗ​របស់​វិស័យនេះ។

គំនិត​ផ្តួចផ្តើម​ចម្បង​ដែល​នាំ​ឲ្យ​មាន​ទស្សនកិច្ច​របស់​សមាជិក​រដ្ឋសភា​បរទេស​ ក្នុង​គ្រា​នេះ​ គឺ​ដើម្បី​ឲ្យ​តំណាងរាស្ត្រ​ទាំងនោះ​ជួយ​ជំរុញ​ដល់​ការ​អនុម័ត​គម្រោង​ថវិកា​ ស្តីពី​ ជំនួយ​របស់​ប្រទេស​ប៊ែល​ហ្ស៊ិក​មក​ដល់​កម្ពុជា​ ឲ្យ​កាន់តែ​កើនឡើង។ ​អង្គការ​ភ្លែន​កម្ពុជា​ មាន​សេចក្តី​រំពឹង​ ថា ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​លើក​នេះ ប្រទេសប៊ែលហ្ស៊ិក​នឹង​បង្កើន​ជំនួយ​ថវិកា​លើ​វិស័យ​អប់រំ​ច្រើនជាង​​មុន​ ដល់​កម្ពុជា​ ហើយ​ជំនួយ​ទាំងនោះ​ នឹង​អាច​ជួយ​ចូលរួម​ពង្រីង​គុណភាព​អប់រំ​នៅ​កម្ពុជា។

 លោក​ រស់ សាលីន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បាន​ប្រាប់​វិទ្យុ​ RFI ថា ប្រទេស​ប៊ែលហ្ស៊ិក ​បាន​ចូលរួម​ផ្តល់​ជំនួយ​ដល់​វិស័យ​អប់រំ​កម្ពុជា​ជាច្រើន​ រាប់​តាំងពី​ការ​កសាង​សាលារៀន​ និង​បណ្តុះបណ្តាល​គ្រូបង្រៀន។ ​ចាប់​ពី​២០០៣ដល់២០១១ ​ប្រទេសប៊ែលហ្ស៊ិក​ បាន​អនុវត្ត​គម្រោង​អប់រំ​មូលដ្ឋាន​និង​បណ្តុះបណ្តាល​គ្រូបង្រៀន​ នៅ​ក្នុង​ខេត្ត​សៀម​រាម​ ឧត្តរមានជ័យ​ និង​កំពង់ចាម​ ដែល​មាន​ទឹកប្រាក់​សរុប​ជាង​១៣លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ​មិនតែ​ប៉ុណ្ណោះ​ ប្រទេស​ប៊ែលហ្ស៊ិក​ ក៏បាន​សហការ​ជាមួយ​​សហភាព​អឺរ៉ុប​ មូលនិធិ​សកល​ និង​អង្គការ​ដៃគូ​អភិវឌ្ឍ​នានា​ ដើម្បី​ជួយ​ដល់​កម្ពុជា។ ​ចំពោះ​ជំនួយ​១៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ របស់​សហភាព​អឺរ៉ុប​ សម្រាប់​ឆ្នាំ​២០១៤​ដល់​២០២០​ ក៏មាន​ថវិកា​របស់​ប្រទេស​ប៊ែលហ្ស៊ិក​ផង​ដែរ។

លើក​ពីនេះ​ ប៊ែលហ្ស៊ិក​ ក៏​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ឲ្យ​ទៅ​រៀន​បន្ត​នៅ​ប្រទេស​របស់ខ្លួន​ដែរ​ ដូចជា​ផ្នែក​បច្ចេកទេស​ ផ្នែក​ព័ត៌មានវិទ្យា​ និង​ច្បាប់​ ព្រម​ទាំង​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត​ជាដើម។

តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ តំណាងរាស្ត្រ​ប៊ែលហ្ស៊ិក ​ក៏​នឹង​ជួប​ក្នុង​ពេល​ព្រម​គ្នា​ជាមួយ​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​អប់រំ ​ដូចជា នាយកដ្ឋាន​អប់រំ​កុមារ​តូច នាយកដ្ឋាន​បឋមសិក្សា ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ នាយកដ្ឋាន​បណ្តុះបណ្តាល​និង​វិក្រិត​ការ​ និង​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា។

 តាម​ការ​គ្រោងទុក​ ក្រៅពី​ការ​ជួប​ជាមួយ​ក្រសួង​អប់រំ​ ក្រុមតំណាងរាស្ត្រ​បរទេស​ទាំងនោះ​ក៏​នឹង​ជួប​ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​ ដែល​ធ្វើការ​លើ​វិស័យ​អប់រំ​ ដូចជា ​ធនាគារពិភពលោក​ អង្គការ​យូ​នីសែហ្វ ​អង្គការ​យូណេស្កូ​ ជាដើម។ ​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ៍​ទី២០មករា​ សមាជិក​រដ្ឋសភា​ប៊ែល​ហ្ស៊ិក​ទាំង៥​​នឹង​ចូលជួប​ពិភាក្សា​ជាមួយ​សមាជិក​តំណាងរាស្ត្រ​កម្ពុជា​បន្តទៀត នៅឯ​វិមាន​រដ្ឋសភាជាតិ​កម្ពុជា៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s