យូ បូ៖ អ្នក​និពន្ធ គឺ​ជា​អ្នក​ស្រឡាញ់​មនុស្ស កសាង​មនុស្ស និង​​សង្គម​ជាតិ​

អ្នកនិពន្ធ យូ បូ

អ្នកនិពន្ធ យូ បូ

លោកគ្រូ​ យូ បូ គឺ​ជា​អ្នកនិពន្ធ​ជើង​ចាស់​មួយ​រូប និង​ជា​​អ្នក​ដែល​​បាន​បង្កើត«​សមាគមអ្នក​និពន្ធ​ខ្មែរ​»​ឡើង​វិញ ក្រោយ​ពី​​របបខ្មែរ​ក្រហម។ មាន​អ្នកនិពន្ធ កវី និង​អ្នកកាសែត​​ជំនាន់​ក្រោយ​​ជា​ច្រើននាក់​ដែលបាន​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល​ពីសមាគម​អ្នកនិពន្ធ​ខ្មែរ។ នៅ​ក្នុង​ជីវិត​ជា​អ្នកសរសេរ​​ លោក យូ បូ តែ​ង​ប្រាប់​កូន​សិស្ស​របស់​លោក​​ថា ត្រូវ​ឈរ​លើ​ស្មារតី​ស្រឡាញ់​មនុស្ស​ជាតិ ហើយ​ត្រូវ​សរសេរ​ដើម្បី​កសាង​ម​នុស្ស កសាង​គ្រួសារ​ និង​កសាង​សង្គម​ជាតិ​។ យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​អាជីព​ជា​​អ្នកនិពន្ធ​និងអ្នក​កាសែតជា​ច្រើន​ជំនាន់​ លោកគ្រូ​តែង​តែ​រម្លឹក​ដល់​កូន​សិស្សដែល​​រៀន​កាសែត​និងរៀន​​តែងនិពន្ធ​ជំនាន់ក្រោយ​ជានិច្ច​ថា ធ្វើ​ជា​អ្នកនិពន្ធ​និង​អ្នកសែតដែល​ឯករាជ្យ​​ត្រូវ​ត្រៀម​ខ្លួន​និង​ដឹង​ខ្លួន​ជា​មុន​នូវ​បីចំណុច គឺ ​ស្លាប់ ជាប់​គុក និង​រត់​ចោល​ស្រុក។

វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃទី​១៧ មករា ២០១៥

សូម​ស្តាប់​បទ​យក​ការណ៍​របស់ ហេង ឧត្តម ដូច​តទៅ៖ http://mfi.re/listen/5ueyue5o5h42u2h/Oudom-feature-khmer_writer-You_Bo-17-01-2014.mp3

ខ្ញុំ​សរសេរ​និង​ធ្វើ​បទ​យកការ​ណ៍ (Profile) ពី​លោកគ្រូ​ យូ បូ ដើម្បី​រម្លឹក​ដល់​វីរភាព​របស់​គាត់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្តាប់​ស្គាល់​គាត់ និង​ចង់​ឲ្យ​សិស្ស​និស្សិត​ដែល​ធ្លាប់​រៀន​ និង​ស្គាល់​ស្នាដៃ​លោក បាន​រលឹក​ដល់​លោក ក្នុង​បច្ចឹម​វ័យ​របស់​លោក។

នេះ​ជា​បទ​យក​ការណ៍​ ទីមួយ​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​តាម​រលក​វិទ្យុ។ ខ្ញុំ​បាន​ព្យាយាម​ច្រើន​ ចុះ​សម្ភាស សរសេរ កាត់ត​សំឡេង  និង​ចំណាយ​ពេល​វេលា​ផ្ទៀង​ផ្ទាត់​សម្រួល​សំឡេង កាត់​សំឡេងបន្ថែម​ ជា​ច្រើន​លើក ទម្រាំ​សម្រេច ព្រ​មទាំង​បាន​ក្តីអនុញ្ញាត​របស់​លោកនិពន្ធនាយក ដើម្បី​ផ្សាយ។ ខ្ញុំ​រីករាយ​ដែល​បាន​ធ្វើ​កិច្ច​ការ​នេះ ជា​ការ​ឱទ្ទិស​មួយ​ដល់​ការ​ខំ​ប្រឹង​ប្រែង​របស់​អ្នកនិពន្ធ​ជើង​ចាស់​មួយ​រូប។

គ្រាន់តែ​ផ្សាយមិន​​បាន​មួយ​ថ្ងៃផង​​ នៅ​ក្នុង​គេហទំព័រ​របស់​វិទ្យុ មាន​អ្នក​ចុច​ចូលចិត្ត​ ជាង​២៤០០នាក់។

10882317_839105639469610_6609650390600069223_nចំណែក​នៅ​ក្នុង​ទំព័រ​ហ្វែសបុក​របស់​វិទ្យុ មាន​អ្នក​ចុច​ចែក​រំលែក (Share) ជាង​១៥០នាក់។

photo.php

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s