១ឆ្នាំ​កន្លងទៅ សម្រែក​រក​យុត្តិធម៌​នៅ​តែឮកងរំពង

គណបក្សសង្រ្គោះជាតិ​ ប្រារព្ធ​ពិធី​បង្សុកូល​ ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​នៅ​លើ​ផ្លូវ​វេង​ស្រេង​ នៅ​ទី​ស្នាក់កណ្តាល​របស់​បក្ស នា​ក្រុង​ភ្នំពេញ​​។ គ្រួសារ​ជន​រងគ្រោះ​នៅ​តែ​ស្រែក​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ខណៈ​ដែល​អ្នក​នយោបាយ​ចូលរួម​រំលែង​ទុក្ខ និង​ថ្លែង​សារ​នយោបាយ​ដើម្បី​ពង្រឹង​ជំហរ​បក្ស។

សូម​ស្តាប់​ ហេង ឧត្តម ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ផ្សា​យនៅ​ថ្ងៃ​ទៅ​៤ ធ្នូ ២០១៤

គណបក្សសង្រ្គោះជាតិ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នៅលើផ្លូវវេងស្រេង នៅទីស្នាក់កណ្តាលរបស់បក្ស នាក្រុងភ្នំពេញ។

គណបក្សសង្រ្គោះជាតិ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នៅលើផ្លូវវេងស្រេង នៅទីស្នាក់កណ្តាលរបស់បក្ស នាក្រុងភ្នំពេញ។

គ្រួសារ​ជន​រងគ្រោះ​ខ្លះឈរនិង​ខ្លះ​​ទៀត​អង្គុយ​បត់ជើង​នៅ​លើ​កៅស៊ូតង់ ដោយ​មាន​កាន់​រូបថត​ប្តី​និង​កូន​ដែល​បាន​ស្លាប់​ទៅ។ ពួក​គេ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍និង​ទុក្ខ​សោក​ម្នាក់​ម្តងៗ​។​ ក្រៅពីថ្លែងពី​កំហឹង​ សេចក្តី​​ឈឺចាប់​ និង​ការ​សោកស្តាយ​ ព្រម​ទាំង​​បង្ហូរទឹក​ភ្នែក​នោះ​ គ្រួសារ​ជន​រងគ្រោះទាំង​នោះ​ ក៏​បាន​​ស្រែកដង្ហើយ​​រក​យុត្តិធម៌​សម្រាប់​កម្មករ​ដែល​ស្លាប់​ទៅនៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​។ ពិធីនេះ មិន​មាន​វត្តមាន​លោក​ សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្សសង្រ្គោះជាតិ​ទេ​។​

ក្រុម​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​រៀប​ចំ​ញាត្តិ​ដើម្បី​ថ្លែង​ក្នុង​ពិធី​បង្សុកូល​នេះ​ដែរ។​ពួក​គេ​បាន​រម្លឹង​ឡើង​វិញ​ពីព្រឹត្តិការណ៍​កាលពី​មួយ​១ឆ្នាំ​កន្លងទៅ​នៅ​លើ​ផ្លូវ​វេងស្រេង និង​រៀប​រាប់ពី​​ចំនួន​អ្នក​ស្លាប់ អ្នក​បាត់​ខ្លួន ពិការ និង​របួស ព្រម​ទាំង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​​ពន្ធនាគារ​។ ក្នុង​នោះ​មាន​៥នាក់​ស្លាប់ ៣៥នាក់ពិការ​និង​រងរបួស ហើយ​ជាង​២០នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​។

យុវជន​និង​ថ្នាក់​ដឹក​នាំ​របស់គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​ការ​វែក​មុខ​ឃាតករនិង​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិកាណ៍​នៅ​ថ្ងៃទី​២ទី៣មករា​ឆ្នាំ​២០១៣ កន្លងទៅនោះ។ មិន​តែប៉ុណ្ណោះ ពួក​គេ​បាន​សុំ​ឲ្យ​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌចំពោះ​ព្រះ​សង្ឃ​ សកម្មជន​របស់បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជនដីធ្លី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារព្រៃ​ស។

លោក​ គង់ គាំ​ ជា​ប្រធានគណ​បក្ស​ សម រង្ស៊ី បាន​ថ្លែង​ក្នុងពិធីនៅ​ព្រឹក​ថ្ងៃអាទិត្យ​​​ថា ការ​រម្លឹក​វិញ្ញាណក្ខន្ធ​​ដល់​អ្នក​ស្លាប់​ គឺ​ជា​កាតព្វ​កិច្ច​របស់​មនុស្ស​ជាតិ និង​ថា​ បក្ស​ប្រឆាំង​ប្រារព្ធ​ពិធី​របៀប​នេះ​រៀង​រាល់​​ឆ្នាំ ដូចជាពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ ​នៅ​សារមន្ទីរ​ទួល​ស្លែង​ជា​ដើម។ គួរកត់​សម្គាល់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំប្រារព្ធ​ពិធី​បង្សុកូលឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កម្មករ នៅ​លើ​ផ្លូវ​វេង​ស្រេង និង​បន្ទាប់​មក​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវ​សាលា​រាជធានីភ្នំពេញ​​ហាម​ឃាត់​ទាំង​ពីរកន្លែង ដោយ​សំអាង​លើការ​រក្សា​សណ្តាប់​ធ្នាប់ចរាចរណ៍​ និង​ចោទ​បក្សប្រឆាំងថា រៀប​ចំ​ពិធី​ដើម្បី​អាជីវកម្ម​នយោបាយ​។ ​គណបក្ស​សង្គ្រោះ​ជាតិបាន​ក៏​សម្រេច​ធ្វើពិធី​​នៅ​​ទីស្នាក់បក្ស នៅ​ឯ​សង្កាត់​ចាក់​អង្រែលើ​​វិញ។​

10917509_830585966988244_1605569124_nលោក ប៉ុល ហំម ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ការ​ហាម​ប្រាម​របស់​សាលារាជធានី​ ដែលមិន​ឲ្យ​ធ្វើ​ពិធី​នៅ​ផ្លូវ​វេង​ស្រេង និង​​នៅ​ទីលាន​ប្រជាធិបតេយ្យ ថា​គឺ​ជា​ចំហាយ​នៃ​ភាព​កុម្មុយនីស្ត​ផ្តាច់​ការ ព្រម​ទាំង​ចោទ​ថ្នាក់​ដឹក​នាំ​ក្រុងភ្នំពេញថា អសមត្ថភាព និង​គួរ​តែពិចារណា​ចុះចេញ​​ពី​តំណែង​ទៅ​​។

ទាំង​លោក​ ប៉ុល ហំម ទាំង​លោក គង់ គាំ សុទ្ធតែ​បាន​ថ្លែង​សារ​ឲ្យ​អ្នក​ចូលរួម​គាំទ្រថា តំណាង​រាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិសម្រេច​ចូល​ប្រជុំ​សភា គឺ​ដើម្បី​ធ្វើ​កំណែទម្រង់​គ.ជ.ប. កែ​ទម្រង់​អង្គការ​នីតិបញ្ញាត្តិ ប្រព័ន្ធ​តុលាការ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី។

ក្រៅពី​ការ​ថ្លែង​រំលែង​ទុក្ខ​ដល់​គ្រួសារ​ជន​រងគ្រោះ​ លោកស្រី មួរ សុខហួរ ក៏អំពាវវនាវ​ឲ្យ​អ្នក​គាំទ្រ​និង​កម្មករ​រក្សា​ជំហរ និង​ចូលរួម​ទាមទារ​យុត្តិធម៌ ដើម្បី​បញ្ចប់​វប្បធម៌​នីទណ្ឌភាព​នៅ​កម្ពុជា។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ នៅ​ក្បែរ​ទី​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ចម្ងាយ​ប្រមាណ​ជាង​៤ឬ៥រយម៉ែត្រ​ មាន​អាជ្ញាធរ​ឆុត​ខ្មៅ និង​ប៉ូលីស​ចរាចរ ចុះ​ពិនិត្យ​និង​សម្រួល​ចរាចរណ៍​ខុសប្លែក​​ពីធម្មតា និង​ដោយ​មាន​រថយន្ត​ដឹក​រណាំង​បារ៉ាស​ផងដែរ​។ នៅ​ទីលាន​ប្រជា​ធិបតេយ្យឯនោះវិញ​​ ក៏​មាន​អាជ្ញាធរ ទាហាន​ឆុត​ខ្មៅ ដាក់​ប្រចាំ​ការ​មួយ​រយៈ​ទៀត​ផង។

គួរ​បញ្ជាក់ថា ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​នៅ​ទីស្នាក់​ការ​បក្ស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មិន​មាន​វត្តមាន​លោក​ សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្សសង្រ្គោះជាតិ​ទេ​ ដោយសារតែ​លោក​ទាំង​ពីរបាន​​ចេញទៅបំពេញ​ទស្សនកិច្ចនៅ​បរទេស​ និង​សម្របសម្រួល​ការ​ប្រេះ​ឆា​របស់សមាជិក​គណ​បក្ស​នៅ​អឺរ៉ុប​ ដូច​ជា​នៅ​ប្រទេស​បារាំង​ជា​ដើម៕

10847079_830586073654900_410628067_n

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s