ប្រទេស​ក្រូអាស៊ី បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីថ្មី ដោយសង្ឃឹមថា អាច​នឹង​ចាកចេញពី​វិបត្តិ​សេដ្ឋកិច្ច

តាំង​ពី​ឆ្នាំ​២០០៨ សេដ្ឋកិច្ច​​ក្រូអាស៊ីធ្លាក់​ចុះជាប់​រហូត។ បញ្ហា​​បំណុល និង​ការ​អត់​ការ​ងារ​ធ្វើ​របស់​យុវជន​ កាន់តែ​កើន​ឡើង និង​ចំណោទ​ខ្លាំងចំពោះ​សេដ្ឋកិច្ច​ជាតិ​។ ទោះ​យ៉ាងណា​ក្តី ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​២០១៣ ហាក់​មិន​បាន​នាំ​ប្រទេស​នេះ​ចេញ​ពី​វិបត្តិ​សោះ។ ប្រធានា​ធិបតី​​ប្រទេស​នេះ គឺ លោក អ៊ីវ៉ូ ហ្សូហ្ស៊ីប៉ូវិក ( Ivo Josipovic )បាន​ប្រកាស​ឲ្យ​មាន​ការ​បោះឆ្នោត​សាជា​ថ្មី ដើម្បី​ស្រោច​ស្រង់​សេដ្ឋកិច្ច​ជាតិឡើងវិញ។

សូម​ស្តាប់​ ហេង ឧត្តម ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ទី​២៨ធ្នូ​២០១៤

http://mfi.re/listen/ocdqyzwd0lorphc/13h00-Oudom-Desk-28-12-2014.MP3

Ivo Josipovic

Ivo Josipovic

សេដ្ឋ​កិច្ច​របស់​ក្រូអាស៊ី​ ស្ទើរ​តែ​មាន​ការ​ធ្លាក់​ចុះ​ជា​ប្រចាំ តាំងឆ្នាំ​២០០៨មក។ នៅ​ឆ្នាំ​២០១៤នេះ ទៀត​សោត PIB ​ក៏​ធ្លាក់​ចុះ​០.៥% បន្ថែម​ទៀត។ រដ្ឋាភិបាល​​ជំពាក់​បំណុល​គេ​ស្ទើរតែ​ស្មើ​នឹង​៨០ភាគរយ​នៃ​ PIB ទៅ​ហើយ។ ចំណែក​អត្រា​យុវជន​អត់​ការ​ងារ​ធ្វើមាន​២០% ហើយ​យុវជន​ក្រូអាត​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ដែល​អត់​មាន​ការ​ធ្វើ។​

លោកប្រធានាធិបតី​ អ៊ីវ៉ូ ហ្សូហ្ស៊ីប៉ូវិក ( Ivo Josipovic ) ជា​ប្រមុខ​រដ្ឋ​ទី​៣បន្ទាប់ពី​ប្រទេសក្រអា​ស៊ី​ប្រកាស​ឯករាជ្យ។ លោក​​ ហ្សូហ្ស៊ីប៉ូវិក មាន​ប្រជា​ប្រិយភាពខ្លាំង​ក្នុង​ចំណោម​ប្រជា​ជន​ ព្រោះ​លោក​គឺ​ជា​អ្នក​ដែល​បាន​ចូលរួមយ៉ាង​សកម្ម​ក្នុង​​កំណែ​ទម្រង់​ប្រទេស​ក្រូអាស៊ី ពី​ប្រទេស​ផ្តាច់​ការមួយ​​នៃ​អតីត​សហព័ន្ធ​យូហ្គោស្លាវី មក​ជា​ប្រទេស​ប្រជាធិតេយ្យ​។ គុណ​សម្បត្តិ​របស់​លោក​មួយ​ទៀត គឺ​លោក​ជា​ប្រមុខ​រដ្ឋ​ដែល​បាន​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប ដើម្បីក្លាយ​ជា​ប្រទេស​សមាជិក​ទី​២៨ របស់​សហភាព​អឺរ៉ុប នៅ​ឆ្នាំ​២០១៣កន្លងទៅ។

រដ្ឋ​ធម្មនុញ្ញក្រូអាស៊ី​បាន​ផ្តល់​អំណាចដល់​​ប្រធានាធិបតី​ដោយ​រឹតត្បិតបំផុត។ ក្នុង​នោះ​ ប្រមុខរដ្ឋ​គឺ​ជា​អគ្គមេបញ្ជាការ​យោធា និង​គ្រប់​គ្រងគោល​​នយោបាយ​ការ​បរ​ទេស។ ដូច្នេះ ការ​ប្រកាស​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រធានាធិតបី​មុន​អាណត្តិ​ដូច្នេះ ហាក់​មិន​បាន​ជួយ​កែប្រែ​ស្ថានការ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ប៉ុន្មាន​នេះ។ នេះ​បើ​តាម​អ្នក​វិភាគ។

ទោះបី​យ៉ាងនេះក្តី លោក អ៊ីវ៉ូ ហ្សូហ្ស៊ីប៉ូវិក បាន​ប្រកាស​ថា ការ​ជ្រើសរើស​ប្រមុខ​រដ្ឋ​នៅ​អាណត្តិ​ថ្មី អាច​នឹង​ជួយ​ស្រោច​ស្រង់​ជាតិ​បាន​។

បេក្ខជន​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​លើកនេះ ​មាន​បួន​នាក់ គឺ លោក​​ Josipovic ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន, លោកស្រី Grabar Kitarovic មកពី​គណបក្សប្រឆាំង​​សហគម​ប្រជាធិបតីក្រូអាត និង​ជា​អគ្គលេខាធិការ​រង​របស់​អង្គការ​អូតង់ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​។ ទីបីលោក Milan Kujundzic អ្នក​ជាតិនិយមវ័យ​៥៧ឆ្នាំ ហើយនិងទី​៤ អ្នក​ការពារសិទ្ធិមនុស្ស​វ័យ​ក្មេង​​ លោក Ivan Vilibor Sincic អាយុទើបតែ​​២៤ឆ្នាំ​ប៉ុណ្នោះ។ លោក​មាន​ភាព​ល្បីល្បាញ ដោយសារតែ​លោក​ជួយ​ប្រជាជន​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញពី​ផ្ទះ​ទាំង​បង្ខំដោយសារ​ជំពាក់​បំណុល​​ធនាគារ។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s