ប្រជាពលរដ្ឋ​មាន​កង្វល់​ចំពោះ​សេចក្តីព្រាង​ច្បាប់​​ថ្មី

នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ បាន​ចូលរួម​ជជែក​ពិភាក្សា​គ្នា​ជា​សាធារណៈ ចំពោះ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា សេចក្តី​ព្រាង​ច្បាប់ ស្តីពី ដី​កសិកម្ម និង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សហជីព​នៃ​សហគ្រាស។ វាគ្មិន​ដែល​មកពី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​សម្តែង​មតិ​និង​កង្វល់​របស់​ខ្លួន ព្រោះថា សេចក្តី​ព្រាង​ច្បាប់​ទាំងបី​នេះ​អាច​នឹង​រឹតបណ្តឹង​សិទ្ធិសេរីភាព​របស់​ប្រជាជន ហើយ​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់​បង្ហាញ​និង​បញ្ចេញ​ច្បាប់​ទាំង​នេះ ឲ្យ​ពួកគេ​បាន​ដឹងឮ​និង​អាច​ចូលរួម​ផ្តល់យោបល់។

វេទិកាសាធារណៈ ៅទីលានប្រជាធិបតេយ្យ

វេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ

សូម​ស្តាប់ ហេង ឧ​ត្ត​ម រាយការណ៍

http://mfi.re/listen/0hg5ccp8z06c28s/13h00-Desk-Oudom-draft-3-law-21-12-2014_okay.MP3

 ជា​វេទិកាសា​ធារណៈ ពេញ​មួយថ្ងៃ​អាទិត្យ ទី២១ធ្នូ ដែលមាន​ប្រជាពលរដ្ឋ កសិករ កម្មករ ព្រះសង្ឃ យុវជន និង​សិស្ស​និស្សិត ចូលរួម​ប្រមាណ​ជិត៩០០នាក់។ វេទិកា​នេះ ជា​លើក​ទី១ ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ បណ្តាញ​យុវជន​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា សហជីព សង្គម​ស៊ីវិល មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ។

 គោល​បំណង​នៃ​វេទិកា​នេះ គឺ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​មតិយោបល់​និង​បង្ហាញ​ពី​ក្តីកង្វល់​ចំពោះ សេចក្តី​ព្រាង​ច្បាប់ ស្តីពី ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា សេចក្តី​ព្រាង​ច្បាប់ ស្តីពី ដី​កសិកម្ម និង​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សហជីព​នៃ​សហគ្រាស។ វត្ថុបំណង​មួយទៀត គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​និង​ផល​ប៉ះ​ពាល់​នៃ​ច្បាប់​ទាំងបី​នេះ ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស យុវជន កសិករ និង​កម្មករ។ មិនតែប៉ុណ្ណោះ គឺ​ដើម្បី​ប្រមូល​មតិយោបល់ និង​សំណូម​ទាំង​ឡាយ ដាក់​ជូន​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ ហើយ​ទាមទារ​ឲ្យ​មាន​ដោះស្រាយ និង​ឆ្លើយតប​សមរម្យ ។

 តាំងពី​ម៉ោង៨ព្រឹក វាគ្មិន​និង​អ្នក​ចូលរួម បាន​ពន្យល់ និង​ជជែក​ពិភាក្សា ប្តូរ​យោបល់ ជុំវិញ​ខ្លឹមសារ​នៃ​ច្បាប់​ទាំងបី។ សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ភាព​ចម្រូង​ចម្រាស់​ខ្លាំង គឺ ច្បាប់ ស្តីពី ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា មាន​ការ​បែក​ធ្លាយ​ពង្រាង​ច្បាប់​នេះ។ ក្នុងនោះ​មាន ៦ជំពូក និង៤០មាត្រា។ មាត្រា២៨​ស្តីពី​ខ្លឹមសារ​និង​គេហទំព័រ នៃ​ជំពូក​ទី៤ចែង​ពីបទ​ល្មើស ពង្រាង​ក្រៅ​ផ្លូវ​ការ​នេះ បាន​ចែង​ពី​ទោស​ជាប់ពន្ធ​ធា​គារ​ពី១ឆ្នាំទៅ៣ឆ្នាំ និង​ពិន័យ​ប្រាក់​ពី២លាន​ដល់៦លាន​រៀន ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺណិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ស្វេរ​ភាព​នយោបាយ។

 ចំពោះ​មាត្រា២៨​នោះ​ដែរ យុវជន​មួយ​ចំនួន​ដែល​ជា​និស្សិត​សិក្សា​ផ្នែក​ទស្សន​វិជ្ជា បាន​សង្កត់​ធ្ងន់​ត្រង់​ចំណុច​បទ​ល្មើស​ដែល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។ ពួកគេ​ចង់​ឲ្យ​អ្នក​ធ្វើ​ច្បាប់​កំណត់​និយមន័យ កំណត់ព្រំដែន និង​ផ្តល់​ការ​បក​ស្រាយ​ឲ្យ​បានច្បាស់​លាស់ ចំពោះ ពាក្យ​ថា ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

IMG_1561

 ដោយ​ឡែក ចំពោះ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី ដី​កសិកម្ម កសិករ​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ មាន​ការ​ព្រួយ​បារម្ភ​ថា បើ​មាន​ច្បាប់​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​ដែល​ពួកគេ​កំពុងកាន់​កាប់​និង​បង្ក​បង្កើន​ផល។

លោក វ៉ន ពៅ ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​វាគ្មិន​នៅក្នុង​វេទិកា​នេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​បានទទួល​ដំណឹង​មិន​ផ្លូវការ​មួយ​ថា សេចក្តី​ព្រាងច្បាប់ ស្តីពី សហជីព​នៃ​សហគ្រាស ត្រូវបាន​បញ្ចូល​ដល់រ​ដ្ឋ​សភាជាតិ​ហើយ និង​រង់ចាំតែ​ថ្ងៃ​អនុម័ន​តែប៉ុណ្ណោះ។ លោក​ថ្លែង​ការ​ព្រួយ​បារម្ភ​ថា បើ​ច្បាប់​នេះ​នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​មែន​នេះ នឹង​បិទ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចូលរួម​បង្កើត​សហជីព និង​បំបិទ​សិទ្ធ​របស់​សហជីព​ក្នុង​ការ​ធ្វើ​សកម្មភាព​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​កម្មករ។ មិន​តែ​ប៉ុណ្ណោះ លោក វ៉ន ពៅ ថា ច្បាប់​នេះ​អាច​នឹង​រឹត​ត្បិត​សិទ្ធិ​ធ្វើ​បាតុកម្ម កូដកម្ម របស់​កម្មករ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ។

 ទោះបី​យ៉ាង​ណា​ក្តី លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា រដ្ឋាភិបាល​មិនបាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ទាំងបី​ខាងលើ​នេះ​ឡើយ ហើយ​ថា រឿង​នេះ​គឺ​សង្គម​ស៊ីវិល​ចេះតែ​បំប៉ោង និង​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​ស្វែង​រក​ជំនួយ​ថវិកា​តែប៉ុណ្ណោះ។

ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​វិញ​ លោក ផៃ ស៊ី​ផាន បាន​អះអាង​ថា ក្នុង​អាណត្តិ​មុន នៅ​ឆ្នាំ២០១២ រដ្ឋាភិបាល​ធ្លាប់បាន​លើក​យក​មក​សិក្សា​ម្តង​ដែរ តែ​ក្រោយមក ក៏​ទុក​ចោល​ទៅវិញ ដោយ​មិន​យក​មក​ពិភាក្សា​និង​ពិចារណា​ឡើយ៕

IMG_1555

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s