ពិព័រណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​-កម្ពុជា ​លើក​ទី​៩ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​

«ពិព័រណ៌​ផលិត​ផល​នាំចេញ-នាំចូល និង​ខេត្ត១​ផលិត​ផល១ ​កម្ពុជាលើកទី៩» របស់​ក្រសួងពាណិជ្ជកម្ម នឹង​ចាប់​ផ្តើម​បើក​សម្ពោធ​នៅ​​ថ្ងៃ​ចន្ទ​ស្អែកនេះ។ ជា​ពិព័រណ៌​ខ្នាតអន្តរជាតិ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ជួប​ជុំ​គ្នា ដើម្បី​ស្វែង​រក​ដៃគូ និង​សេវាកម្ម។

ក្រសួង​ពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម

ហេង ឧត្តម រាយការណ៍

ចាក់​ផ្សាយ​នៅវិទ្យុ​បារាំងអន្តរជាតិ ថ្ងៃទី​១៤ធ្នូhttp://mfi.re/listen/b4caj8r9a6m2x9d/13h00-Desk-Oudom-9th-cambodia-import-extport-and-one-province-one-product-14-12-2014.mp3

ជា​លើកទី៩ហើយ ដែល​កម្ពុជា​រៀប​ចំ​ «ពិព័រណ៌ផលិតផល​នាំចេញ​-នាំចូល និងខេត្ត១​ផលិតផល១»​។ ពិព័រណ៌នេះ​នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ដូចជា វេទិកា​ស្តីពី​វិនិយោគ​និង​ធុរកិច្ច សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​សកម្ម​ភាព​ពាណិជ្ជកម្ម​ និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ពាណិជ្ជកម្ម​ ជា​ដើម។ មិន​តែប៉ុណ្ណោះ ក៏​នឹង​មាន​ការ​តាំង​បង្ហាញ​ផលិតផល​ស្រូវ​អង្គរ និង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​សម្រាប់​អ្នក​នាំ​ចេញ​អង្គរ​កម្ពុជា​ទៀត​ផង​។

នាយកដ្ឋាន​កិច្ច​ការពិព័រណ៌​ នៃក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់ថា មូលហេតុ​នៃការ​រៀប​ចំ​ពិព័រណ៌​​ពាណិជ្ជកម្មលើក​ទី​៩នេះ គឺ​ក្នុង​គោល​​បំណង​ជំរុញ​សកម្មភាព​ពាណិជ្ជ​កម្ម និង​វិយោគ​នៅ​កម្ពុជា​ ជា​ពិសេស​បង្កើន​សកម្មភាព​នាំ​ចេញ​។ លើស​​ពី​នេះ​ គឺ​ដើម្បី​តភ្ជាប់​សកម្មភាព​​​ពាណិជ្ជកម្ម​នៅ​ក្នុង​ស្រុក ពី​គ្រប់​ក្រប​ខណ្ឌ​​ខេត្ត ក្រុង និង​រាជធានី ព្រម​ទាំង​ផ្សារ​​ភ្ជាប់ទំនាក់​ទំនង​រវាង​​ពា​ណិជ្ជករកម្ពុជា​និង​បរទេស។

សាធារណជន​និង​អ្នក​រក​ស៊ីដែល​ទៅ​ចូលរួមពិព័រណ៌​នេះ អាច​ទិញ​ទំនិញនិង​សេវាកម្ម​ដែល​មាន​គុណភាព ព្រម​ទាំង​ងាយ​ស្រួល​ស្វែង​រក​ដៃ​គូ​វិនិយោគទុនទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ នេះ​បើ​តាម​ការ​អះអាង​​របស់​នាយកដ្ឋាន​កិច្ច​ការពិព័រណ៌​។

កាលពី​ឆ្នាំ២០១៣ មាន​ទឹក​ប្រាក់​វិនិយោគ​ជិត​ ១២០ លានដុល្លារ​សហរដ្ឋអាមេរិក បាន​ត្រូវ​ចុះ​កិច្ច​សន្យា​នៅ​ក្នុង​ឱកាស​ពិព័រណ៌។ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម លោក ស៊ុន ចាន់​​ថុល បាន​បញ្ជាក់​ទៀត​ថា ពិព័រណ៌​លើក​ទី​៨កន្លងទៅ​ មាន​ក្រុម​ហ៊ុន​៣៤៩ មកពី​១៧​ប្រទេស​ចូលរួម ហើយ​មាន​ស្តង់​ចំនួន៤១៧ ​​​​។ ប៉ុន្តែនាយកដ្ឋាន​កិច្ច​ការពិព័រណ៌ បាន​កត់​សម្គាល់​ថា នៅ​ឆ្នាំ២០១៤​នេះ អាច​នឹង​មានចំនួន​ស្តង់​និង​ក្រុម​ហ៊ុន​ចូលរួម​តិច​ជាង​ឆ្នាំ​មុន ដោយសារតែ​ក្រុម​អ្នក​រៀប​ចំ​មាន​ពេលវេលា​ខ្លីពេក និង​ការ​ផ្សព្វ​ផ្សាយ​មិន​ទាន់​បាន​ទូលំទូលាយ។

សូម​បញ្ជាក់​ថា ​ពិព័រណ៌ពាណិជ្ជកម្ម​នេះ មាន​​រយៈ​ពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី១៥ដល់១៨ធ្នូ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌល ពិព័រណ៌​និង​សន្និសីទ​កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ការរៀប​ចំ​ពិព័រណ៌នៅលើក​ទី​៩នេះ ផ្តួច​ផ្តើម​​ដោយ ក្រសួង​ពាណិជ្ជកម្ម និង​សហការ​ជាមួយ​​អាជ្ញាធរខេត្តក្រុង​​ក្នុង​ទាំងអស់ រួម​ទាំង​​មាន​ការ​គាំទ្រ​ពី​ ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម ក្រសួងរ៉ែ​និងថាមពល ក្រសួងកសិកម្ម និង​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s