គង់ គាំ៖ ពលរដ្ឋ​សាទរ​នយោបាយ​ស្បែក​ខ្លា និង​ជំរុញ​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​

គណៈប្រតិភូគណៈកម្មការទី១នៃ​ព្រឹទ្ធសភាកម្ពុជា​ដែល​ដឹកនាំ ដោយ​ លោក គង់ គាំ នៅ​ថ្ងៃ​អាទិត្យ​ទី៣០វិច្ឆិកានេះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាពជម្លោះដីធ្លី នៅស្រុកចំនួន​ពីរ ក្នុង​​ខេត្តកោះកុង។ បើតាម​លោក គង់ គាំ ក្រុម​ហ៊ុន​ចិន Union Development Group បាន​សារភាព​ថា កន្លងមក ខ្លួន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ពិត​មែន តែ​ក្រុមហ៊ុន​នេះ​​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​មិត្ត​ភាព​កម្ពុជាចិននោះ​ទេ​។ ទោះយ៉ាងណា នៅ​ក្នុង​បេស​សកម្ម​រយៈ​ពេល​មួយ​ថ្ងៃពេញនេះ ​​​លោក គង់ គាំ បញ្ជាក់​ថា ប្រជាជន​​រង​គ្រោះ​​ទាំង​នោះ​ចង់​​​ឃើញ​ដំណោះស្រាយ​ដីធ្លី​ពិត​ប្រាកដ ហើយ​ពួក​គេ​គាំទ្រ​​ចំពោះ​គោល​នយោបាយ​ស្បែក​​​ខ្លារបស់​រដ្ឋាភិបាល។

លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី១ព្រឹទ្ធសភា កូតា​មកពី​គណៈបក្ស​សមរង្ស៊ី​

លោក គង់ គាំ ប្រធាន​គណៈកម្មការ​ទី១ព្រឹទ្ធសភា កូតា​មកពី​គណៈបក្ស​សមរង្ស៊ី​

 ហេង ឧត្តម រាយ​ការណ៍ព័ត៌មាន​នេះ ដែល​បាន​ចាក់​ផ្សាយ​នៅ​វិទ្យុ​បារាំង​នៅថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ http://mfi.re/listen/aqzfr9hthl91cac/19h00-Desk-Oudom-Kong_Kam_visite_Koh_Kong-30-11-2014.mp3

 លោក គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាន​ដឹកនាំព្រឹទ្ធសមាជិកចំនួន៤រូប ចុះ​ធ្វើ​បេសកកម្មអង្កេត​ស្ថានភាព​ទំនាស់​ដីធ្លី នៅស្រុក​​បទុមសាគរ និងស្រុក​គិរីសាគរ ខេត្ត​កោះកុង។ នៅ​ថ្ងៃ​អាទិត្យទី​៣០វិច្ឆិកា​ លោក​បាន​ជួប​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី ប្រមាណ​ជិត​២០០នាក់។ ពួក​គេ​បាន​​រៀប​រាប់​ពី​វិបត្តិដីធ្លី​​របស់​ពួក​គេ និង​ស្នើសុំ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ។ លោក គង់ គាំ បាន​សន្យា​នឹងប្រជា​​ពលរដ្ឋ​ទាំង​នោះថា លោក​នឹង​ធ្វើ​របាយកាណ៍​ជម្រាបដល់​​ព្រឹទ្ធសភា​កម្ពុជា និងគណៈកម្មការ​ចម្រុះ​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​របស់​រដ្ឋាភិបាល។ មិន​តែប៉ុណ្ណោះនោះ ប្រធានគណៈកម្មការទី១នៃ​ព្រឹទ្ធសភារូបនេះ ក៏​នឹង​មាន​វិធានការ​ជាមួយ​ស្ថានអគ្គ​រដ្ឋ​ទូ​ត​ចិន​ នៅ​ភ្នំពេញ ដើម្បី​ធ្វើ​​ចំណាត់​ការណាមួយ​ជាមួយ​ក្រុមហ៊ុន​​ចិន​ នៅ​ខេត្ត​កោះ​កុង ទៀត​ផង​។

 ក្រៅពី​ជួប​ភាគី​ជន​រងគ្រោះ លោកក៏​បាន​ជួប​ផ្ទាល់​ជាមួយអ្នក​តំណាង​​​ក្រុម​ហ៊ុន​ចិន Union Development Group ផង​ដែរ។ ក្រុម​ហ៊ុ​ន​នេះ ​បាន​សារភាព​ថា កន្លងមក សន្តិ​សុខ​​​របស់ខ្លួន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ពិត​មែន។ គួរ​រម្លឹក​ដែរ​ថា ពេល​កន្លងទៅ​ សន្តិ​សុខ​របស់ក្រុម​ហ៊ុន​ Union Development Group បានបណ្តេញ​ប្រជាជនចេញពី​លំនៅដ្ឋាន​ ​ឈូសឆាយ​និង​ដុតបំ​ផ្លាញ​ផ្ទះ​របស់​ប្រ​ជា​ពល​រដ្ឋ​អស់​ជា​ច្រើន​​ខ្នង នៅស្រុក​​បទុមសាគរ។

 នៅពេ​លនេះ ចំពោះ​ជំហរ​របស់​សមាជិកព្រឹទ្ធសភា​ដែល​មាន​កូតា​មកពី​គណៈ​បក្ស​សមរង្ស៊ីរូបនេះ មិន​ចង់​ឃើញ​ក្រុម​ហ៊ុន​របស់​​ចិន​ ដែល​​ប្រទេស​ចិន​មាន​ចំណង​ទាក់​ទង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ និង​ផ្តល់​ទុក្ខ​វេទនា​ដល់​ប្រជាជន​ខ្មែរ​នោះទេ។ លោក គង់ គាំ អះអាងថា លោក​នឹង​មាន​វិធាន​ការ​ជាមួយ​ស្ថានទូ​ចិត​នៅ​កម្ពុជា ដើម្បី​ដោះ​ស្រាយ​រឿង​នេះ។

 ក្រោយ​បាន​ពី​សន្យា​ជួយ​ដោះស្រាយទំនាស់​ដីធ្លី ប្រជា​ពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ ហាក់​ទុក​ចិត្តនិង​ផ្តល់​ក្តី​សង្ឃឹម​ចុង​ក្រោយ​លើ​រូប​លោក​។​ លោក គង់ គាំ ថ្លែងថា ពលរដ្ឋ​ទាំង​នោះ​​សាទរ​គាំទ្រ និង​មាន​ក្តី​សង្ឃឹម​ចំពោះ​​គោលនយោបាយ​ស្បែក​ខ្លា​របស់​រដ្ឋាភិបាល។ គោល​នយោ​បាយ​ស្បែក​ខ្លា​ គឺ​ជា​វិធាន​ដែល​ដាក់​ចំពោះ​ក្រុម​ហ៊ុន​ដែល​ប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ ត្រូវ​អនុវត្ត​ កុំ​ឲ្យ​ប៉ះ​ដល់​ដីកម្មសិទ្ធិ​ពលរដ្ឋ ហើយ​ដោយ​ត្រូវ​ខ្វៀង​ចេញពី​ដីលំនៅ​ដ្ឋាន​របស់​​ប្រជា​ជន៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s