ប្រជាពលរដ្ឋមានជម្លោះដីធ្លី នឹង​ផ្តុំគ្នាធ្វើ​បាតុកម្ម​តវ៉ានៅពន្ធនាគារព្រៃសរ រៀង​រាល់​ព្រឹក​ថ្ងៃអាទិត្យ​

ប្រជា​ពលរដ្ឋ​បឹង​កក់​ប្រកាស​ធ្វើ​បាតុកម្ម​តវ៉ា ជា​រៀង​រាល់​ព្រឹក​ថ្ងៃអាទិត្យ​ នៅពន្ធធានាគារ ព្រៃ​សរ​ នៅ​ក្រុង​ភ្នំពេញ​​។ ជា​បាតុកម្ម​ ដែល​​មាន​គោលបំណង​​ទាមទារ​ឲ្យ​ដោះ​លែង​ សកម្ម​ជន​បឹងកក់ ព្រះសង្ឃ និង​សកម្មជន​​របស់​បក្ស​ប្រឆាំង ទាំង​១៧នាក់ ដែល​តុលា​ការ​ប្រកាស​ឃុំ​ខ្លួន។​ មិនតែប៉ុណ្ណោះ ពួក​គេ​នឹង​រៀប​ធ្វើ​ពិធី​កាន់​ទុក្ខ ដើម្បី​បញ្ជាក់ថា លិទ្ធប្រជា​ធិបតេយ្យ សិទ្ធិ​និង​សេរី​ភាព​បញ្ចេញ​​មតិ​នៅកម្ពុជា ​បាន​ស្លាប់​បាត់​ទៅហើយ។​

ចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃទី​១៦ វិច្ឆិកា ២០១៤

សូម​ស្តាប់​ ហេង ឧត្តម រាយ​ការណ៍៖ http://mfi.re/listen/zb4jtmrmyw56grk/19h00-Desk-Oudom-manifestation_of_Boeung_kak_at_prey_sor-16-11-2014.mp3

Facebook/Sovath Loun

Facebook/Sovath Loun

 នៅព្រឹកថ្ងៃអាទិត្យទី​១៦វិច្ឆិកានេះ ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅ​បឹងកក់ និងព្រះសង្ឈ ប្រមាណ​​ជាង​​៣០០​នាក់​និង​អង្គ បានទៅតវ៉ា​ នៅ​​មុខ​ពន្ធនាគារព្រៃសរ ដើម្បីទាមទារឲ្យ​ដោះលែង​សកម្មជន​ដីធ្លី និង​សកម្មជន​បក្សប្រឆាំង ដែល​ត្រូវ​បាន​​តុលាការ​ប្រកាស​ឃុំខ្លួន។

 ទោះបីការតវ៉ានោះស្ថិតក្រោមក្រសែភ្នែករបស់សមត្ថកិច្ចជាច្រើននាក់ក៏ដោយ ក៏​ការតវ៉ារបស់ប្រជាពលរដ្ឋ និង​ព្រះ​សង្ឈ ពេញមួយ ព្រឹកនេះ​ មិនមានការរារាំង ឬប៉ះទង្គិះគ្នាទេ។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ក៏​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​បែប​ណាមួយដែរ ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធដែរ។

 អ្នក​ស្រី យ៉ោម បុប្ឆា សកម្មជន​បឹង​កក់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅថ្ងៃអាទិត្យ​នេះ ថា ​សហគមបឹងកក់ និង​សហគមដែល​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត នឹង​ធ្វើ​បាតុកម្ម​តវ៉ាបន្ត​ទៀត​​ នៅ​រៀង​រាល់​ព្រឹកថ្ងៃអាទិត្យ។ មិន​តែ​ប៉ុណ្ណោះ ពួក​​គេ​​នឹង​រៀប​ធ្វើ​ពិធី​កាន់​ទុក្ខ ដើម្បី​បញ្ជាក់ថា លិទ្ធប្រជា​ធិបតេយ្យ សិទ្ធិ​និង​សេរីភាពបញ្ចេញ​មតិ​នៅកម្ពុជា ត្រូវ​​បាន​​ស្លាប់​បាត់​ទៅហើយ។​

 បាតុកម្មនៅ​សប្តាហ៍​ក្រោយ ត្រូវ​បាន​អ្នក​ស្រី យ៉ោម បុប្ឆា រំពឹង​ថា អាច​នឹង​មាន​មនុស្ស​ច្រើន​ជាង​​៥០០នាក់ ដែល​អាច​​​​នឹង​មាន​​ការ​ចូលរួម​ពី​​សហគមដែល​មាន​​ជម្លោះ​ដីធ្លី​នៅភ្នំពេញ និង​បណ្តាខេត្ត ព្រម​ទាំង​ព្រះសង្ឃ រួម​នឹង​អង្គ​ការ​​មិនមែន​​រដ្ឋាភិបាល ដទៃទៀត។

 សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ អាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនសកម្មជនដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណ​បក្ស​​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ដោយ​សារតែការតវ៉ា ព្រមទាំង​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅក្បែរ​ទី​លាន​ប្រជា​ធិប​តេយ្យ​កាលពីថ្ងៃទី១៥ កក្កដា។ បន្ទាប់មក សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេចឃុំខ្លួនពួក​គេនៅ​ឯ​ពន្ធនាគារ​ព្រៃ​សរ។

 គណបក្សសង្រ្គោះជាតិក៏មានគម្រោងទៅសួរសុខទុក្ខ អ្នក​ជាប់​ឃុំឃាំង​​ទាំង​នោះ​ដែរ​។ លោក មុត ចន្ថា ប្រធាន​ខុទ្ទកាល័យ​របស់​​លោក កឹម សុខា បានបញ្ជាក់ថា បក្ស​ប្រឆាំង កំពុង​រៀបចំលិខិតស្នើចូលសួរ​សុខ​ទុក្ខ នៅ​ពន្ធធានាគារ​ព្រៃ​សរ​​ ​ក្នុងសប្តាហ៍ក្រោយ​៕

អរគុណ​ លោក វណ្ណ សុគន្ធា ដែល​ជួយ​ផ្តល់​គំនិត។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s