ដំណើរ​មកកាន់អាស៊ីអាគ្នេយ៍របស់ Michaëlle Jean គឺ​ ដើម្បី​ប្រមូល​សន្លឹក​ឆ្នោតបន្ថែម​

ក្នុង​ចំណោម​បេក្ខជន​៥នាក់ លោកស្រី មីកាអែល ហ្សង់ (Michaëlle Jean) ជា​បេក្ខភាព នារី​តែ​មួយ​គត់​​ សម្រាប់​ការ​​បោះឆ្នោត​ជ្រើស​តាំង អគ្គលេខា​​ធិការ របស់​អង្គការ​អន្តរជាតិ​​នៃ​​​ប្រទេស​និយាយ​ភាសា​បារាំង។ ទោះ​បី​ជា​រដូវ​ឃោសនា​​បោះ​ឆ្នោត​បាន​បិទបញ្ចប់ទៅ​​ហើយក្តី​ តែ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍ ១សប្តាហ៍​នេះ ​លោកស្រី​អាច​​មាន​សង្ឃឹមច្រើន​បន្ថែម​ទៀត ដើម្បីប្រមូល​ការ​គាំទ្រពី​រដ្ឋ​សមាជិក​។

ចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃទី​១៦ វិច្ឆិកា ២០១៤

សូម​ស្តាប់​ ហេង ឧត្តម រាយ​ការណ៍៖ http://mfi.re/listen/5pbt42gf4biz4zs/13h00-Desk-Oudom-Francophonie-16-11-2014.mp3

 Picture fo Oudom s desk-michaellejeanPhoto:Michaëlle Jean

លោកស្រី Michaëlle Jean ​បាន​មក​ជាន់​ទឹក​ដីអាស៊ីអាគ្នេយ៍ តាំង​ពីថ្ងៃទី១៣ វិច្ឆិកា ដោយ​ផ្តើម​​ទស្សនកិច្ច​ជា​ដំបូង ​នៅ​​ប្រទេស​វៀតណាម បន្ទាប់​មកប្រទេស​​ឡាវ និងបញ្ចប់​នៅ​​កម្ពុជា មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ សេណេហ្គាល​ នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា។ ​នៅ​ក្រុង​ដា​ការ​(Dakar) ចុងខែវិច្ឆិកានេះ​ គឺ​ជា​ទី​ដែល​ត្រូវ​រៀប​កិច្ច​ប្រជុំ​កំពូល លើក​ទី​១៥ របស់​អង្គ​ការ​អន្តរ​ជាតិ​​នៃប្រទេសនិយាយភាសាបារាំង (l’Organisation internationale de la francophonie – OIF)​។ វេលានោះ​ហើយ ដែល​​រដ្ឋ​សមាជិក ត្រូវ​​បោះឆ្នោត​ជ្រើស​តាំង​ អគ្គលេខា​ធិការ​ថ្មី។​

សូមជម្រាប​ថា មាន​មនុស្ស​ជាង២៧៤លាននាក់ទូទាំង​ប្រាំ​ទ្វីប ​នៅ​លើពិភព​លោក ដែល​និយាយ​និង​ប្រើប្រាស់​ភាសា​​បារាំង​។ នៅ​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា​​បាន​ចុះឈ្មោះ​​ចូល​ជា​រដ្ឋ​សមាជិក​ របស់​អង្គការ​អន្តរជាតិ​នៃ​​ប្រទេស​និយាយ​​ភាសា​បារាំង, ប្រទេស​ឡាវចូល​នៅ​ឆ្នាំ១៩៩១ ហើយ​ វៀតណាម បាន​ចុះ​ឈ្មោះ​ចូល ​តាំងពី​ទសវត្ស​១៩៧០ មក​ម្លេះ។

សម្រាប់ការបោះឆ្នោតជ្រើសតាំង អគ្គលេខាធិការថ្មី​ របស់អង្គការអន្តរជាតិ​នៃប្រទេស​និយាយភាសា​បារាំង លោក​ស្រី Michaëlle Jean គឺ​​ជា​បេក្ខ​ភាព នារីតែ​មួយ​គត់​។ មាន​ឈ្មោះ​​ដើម​ Marie Michaëlle Eden Jean​ លោក​ស្រី​គឺ​ជា​អតីត​​​អភិបាលទូទៅជំនាន់​ទី​២៧ និង​ជា​មេ​បញ្ជា​ការ​​របស់​រដ្ឋ​សហព័ន្ធ​កាណាដា។ លោកស្រីក៏​ធ្លាប់​ធ្វើ​ជា​​ប្រសិត​ពិសេស​​របស់​អង្គការ​យូណេស្កូ​ នៅ​ប្រទេស​ហៃទី (Haïti) ​នៅ​ឆ្នាំ២០​១០​ ហើយ​ តាំងពី​ឆ្នាំ​២០១១ លោកស្រី ជាអធីការបតី​របស់​សា​កលវិទ្យាល័យ​ អូតាវ៉ា ដែល​ជា​គ្រឹះស្ថានសិក្សា​​ដ៏​ល្បី​នៅលើ​ពិភព​លោក។

​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ដែល​ជា​អតីត​អាណានិគម​បារាំង លើក​នេះ​ លោកស្រី Michaëlle Jean នឹង​ជួបពិភាក្សា​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស​​វៀតណាម ឡាវ និង​កម្ពុជា​។ ​ពីរ​ថ្ងៃ​កន្លង​មកទៅ​ លោក​ស្រី បាន​ជួប​ជាមួយ​អនុ​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ហើយ​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​ហា​ណូយ​ ដែល​ជា​មជ្ឈមណ្ឌលសិក្សា​វិទ្យាសាស្ត្រដ៏​សំខាន់​របស់​វៀត​ណាម លោក​ស្រី Michaëlle Jean បាន​ជួប​សំណេះ​​សំណាល​ជាមួយនឹង​និស្សិត ដែលនិយាយភាសាបារាំង ស្តីពី ការ​ប្រឈមរបស់​​យុវ​ជន​​​និង​ការ​សិក្សា។

 តាម​សេចក្តីប្រកាស​ព័ត៌មាន​ ក្នុង​ពេលបន្ត​​ដំណើរ​ពី​​ប្រទេសវៀតណាមទៅ​​​ឡាវ លោកស្រី​នឹងទៅ​ទស្សនា   «​វិទ្យា​ស្ថាន​​បារាំង​សម្រាប់​ការសិក្សាវេជ្ជសាស្ត្រ​នៅតំបន់​ត្រូពិក» ដែលជា​​ស្ថាប័ន​ជំនាញ​មួយ និង​ជា​សមា​ជិក​​របស់ទីភ្នាក់​ងារ​​សាកលវិទ្យាល័យនៃ​អ្នក​​និយាយ​ភាសា​បារាំង (AUF)។

 គួរ​កត់​សម្គាល់ដែរ​​​ថា រហូត​មក​ទល់​ពេល​នេះ មិន​មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់អង្គការអន្តរជាតិ​​នៃ​ប្រទេស​និយាយ​ភាសាបារាំង ដែល​បាន​ធ្វើ​ដំណើរ​ពេញ​ទូទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចលោក​ស្រី​ Michaëlle Jean នោះឡើយ​។ ពេល​កន្លង​ទៅ លោកស្រី​​បាន​ធ្វើ​ទស្សនកិច្ច​គ្រប់​ទ្វីប​ទាំង​អស់ ដើម្បី​ការ​ឃោសនាបោះឆ្នោត​​នៅ​​​អាណត្តិទី​១៥នេះ។ ការមក​កាន់​ទឹក​ដីអតីត​​អាណានិគម​បារាំង​របស់​លោកស្រី​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា អាច​នឹង​នាំ​ឲ្យ​លោកស្រី​បាន​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន​ក្នុង​ការ​បោះឆ្នោត​ ជ្រើស​រើស​អគ្គលេខាធិការ​ ក្នុង​​ចុង​ខែនេះ៕

 OIF : http://www.francophonie.org/

Michaëlle Jean: http://www.michaellejean.ca/

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s