អ្នក​សារព័ត៌មាន​កម្មក​រ​រោង​ចក្រកាត់​ដេរ ​កាន់តែ​កើនឡើងដើម្បី​រាយ​ការណ៍​ពី​ស្ថាន​ភាពការ​ងារ​ក្នុង​រោង​ចក្រ​

កន្លង​មក មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់សហគមន៍​(CLEC)​ បាន​បណ្តុះ​បណ្តាលពលរដ្ឋ​​១៥០នាក់ ឲ្យ​ក្លាយ​ជា​អ្នក​កាសែត​ប្រជាជន​ ហើយ​មជ្ឈមណ្ឌល​កម្ពុជា​​​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ ហៅ​កាត់​ថា​ CCiM ក៏បានបង្រៀន​ដល់​ពលរដ្ឋ​ចំនួន​៣៤នាក់ដែរ​។ ចំនួន​ពលរដ្ឋ​អ្នកសារព័ត៌មាន មាន​ការ​កើត​ឡើង ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សម្គាល់នោះ គឺ​គម្រោង​របស់​ CCiM បាន​បណ្តុះ​បណ្តាល​កម្មករ​រោង​ចក្រកាត់​ដេរឲ្យ​ក្លាយ​ជាពលរដ្ឋ​អ្នក​សារព័ត៌មាន ដើម្បី​រាយ​ការណ៍ពី​រោង​ចក្រ​របស់​ខ្លួន​​ ស្រប​ពេល​ដែល​អង្គការ ​ILO រក​ឃើញថា ស្ថានភាព​ការងារ​ក្នុង​រោង​ចក្រនៅកម្ពុជា​ មាន​ការ​លំបាក​ច្រើន​សម្រាប់​កម្មករ។

Oudomចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅទីនេះ៖ http://mfi.re/listen/tey92bvxfwa1pf1/19h00-Desk-Oudom-CCiM-Citizen-journalist-26-10-2014.mp3

មជ្ឈមណ្ឌល​កម្ពុជា​​​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (CCiM) បាន​បើកវេទិកា នៅថ្ងៃអាទិត្យទី២៦​តុលា ស្តីពី  “ការភ្ជាប់ទំនាក់ទំនង រវាងពលរដ្ឋអ្នកសារព័ត៌មាន និងប្រព័ន្ធ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ​”​​។ មាន​អ្នក​ចូលរួម​ជិត​១០០នាក់ នៅសណ្ឋាគារសាន់វ៉េ ក្នុងក្រុង​ភ្នំពេញ វេទិកានេះ ​មាន​គោល​បំណង​ឲ្យ​ពលរដ្ឋអ្នកសារព័ត៌មាននិង​កម្មកររោង​ចក្រ​កាត់​ដេរ​ រឹត​ចំណង​ទាក់​ទង​ជាមួយអ្នកសារព័ត៌មាន​អាជីព​ ដើម្បី​​ចែក​រំលែក​ព័ត៌មាន ផ្លាស់​ប្តូរ​យោបល់​ និង​បទពិសោធ ព្រម​ទាំង​ជួយ​បំពេញនូវសេចក្តីត្រូវការឲ្យគ្នា​ទៅវិញទៅមក​។

មជ្ឈមណ្ឌល CCiM បានកត់​សម្គាល់​​ថា ពលរដ្ឋ​អ្នក​សារព័ត៌មានដែល​ជា​កម្មកររោង​ចក្រ​កាត់​ដេរ កំពុង​ដើរតួនាទីរបស់ខ្លួន យ៉ាង​សំខាន់នៅក្នុង​ការ​តាមដាននិងរាយការណ៍​ព័ត៌មានអំពីបញ្ហា សុខភាព សុវត្ថិភាព និង​សន្តិសុខ​របស់កម្មករ​កាត់ដេរ ទៅ​កាន់រដ្ឋាភិបាល ម្ចាស់​រោង​ចក្រ សាធារណជន​ទូទៅ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ក្នុង​ឆ្នាំ​២០១៤នេះ មជ្ឈមណ្ឌល​កម្ពុជា​​​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (CCiM) បាន​បណ្ដុះ​បណ្តាលពលរដ្ឋ​៣៤នាក់ នៅ​ក្នុង​នោះ​ មាន​១០នាក់ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ និង​២៤នាក់​ទៀត​​ជា​ពលរដ្ឋ​សាមញ្ញ មកពី​​ខេត្ត​ក្រុងចំនួន​១២ផ្សេង​គ្នា​។ មជ្ឈមណ្ឌលនេះក៏​គ្រោង​នឹង​បណ្តុះ​បណ្តាល​អ្នក​កាសែត​ប្រជា​ជន ពិសេស​កម្មករ​រោង​ចក្រ​កាត់​ដេរ​​បន្ថែម​ទៀត ​ឲ្យ​ដល់​៨០នាក់ ​នៅ​ឆ្នាំ​ក្រោយ​។ បន្ទាប់ពី​បណ្តុះ​បណ្តាល​រួច CCiM ផ្តល់​ទូរស័ព្ទ​ទំនើប ម៉ាក់ស្មាត់ហ្វូន ដល់​ពលរដ្ឋ​អ្នក​សារព័ត៌មាន ដើម្បី​​រាយ​ការណ៍​ព័ត៌មាន ទាំង​អត្ថបទ រូប​ថត​ និង​វីដេអូ។ មិន​តែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះ ក៏​បាន​ផ្តល់​កម្រៃ​ចំពោះ​ព័ត៌មាន​នីមួយៗនោះ​ផង​ដែរ។

 លោក មឿន ឈានណារិទ្ធ ជា​នាយកវិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន (CIMS) និង​ជា​វាគ្មិន​ម្នាក់​នៅ​ក្នុង​វេទិកានោះ បាន​និយាយថា៖​«ការ​រាយណ៍​បាន​ត្រឹម​ត្រូវ​របស់​អ្នក​កាសែត​ប្រជា​ជន​ដែល​​ជា​​​កម្មករ​រោច​ចក្រកាត់​ដេរ​​ ពិត​ជា​មាន​ប្រយោជន៍​ណាស់​ សម្រាប់​​មជ្ឈដ្ឋាន​​ទូទៅ។ ពិសេស​ វា​អាច​ជួយ​កាត់​បន្ថយ​អាត្រា​សិស្ស​ឈប់​រៀន ហើយ​​ទៅ​ធ្វើ​ការ​រោង​ចក្រ​ បន្ទាប់ពី​បាន​ដឹង​ពី​ស្ថាន​ភាពទុក្ខ​​លំបាក​ពិត​ប្រាកដ​របស់​កម្មករ​រោង​ចក្រ»​​។

 គួរ​បញ្ជាក់​ដែរថា ​កន្លង​មក មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់សហគមន៍ ​(CLEC)​ ក៏​បាន​បណ្តុះ​បណ្តាលដល់អ្នក​កាសែត​ប្រជាជន​ ​ បាន​ចំនួន​​១៥០នាក់ដែរ។ ក្នុង​នោះ​មាន​ សកម្មជន​បណ្តាញ​ព្រះ​សង្ឃ ជន​ជាតិ​ដើម​ភាគ​តិច សហគម​ដី​ធ្លី សកម្ម​ជន​ព្រៃ​ឈើ សកម្ម​ជន​បណ្តាញ​ការងារ និង​សកម្ម​ជន​តាម​ប្រព័ន្ធអ៊ិនធឺណិត​លើ​​បណ្តាញ​សង្គម។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​លោក ងែត ម៉ូសេ អ្នក​សម្រប​សម្រួលគម្រោង​ ICT ​របស់​មជ្ឈមណ្ឌល​នេះ៕

រូប​ថត៖ ហេង ឧត្តម

10743430_793275480719293_388226632_n00 10729066_793275360719305_1480581353_n photo.php

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់សហគមន៍​(CLEC)​៖ http://www.clec.org.kh/default.php

​មជ្ឈមណ្ឌល​កម្ពុជា​​​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ (​CCiM)៖ http://www.ccimcambodia.org/

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s