លីបង់ បិទ​ព្រំ​ដែន មិន​​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរី ចូល​ត​ទៅទៀត​

ប្រទេស​លីបង់​ សម្រេច​បិទ​ព្រំ​ដែន​នៅថ្ងៃ​នេះ មិន​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរី ចូល​ទៀត​ទេ​។ លោក​រដ្ឋ​មន្ត្រី​កិច្ច​ការ​សង្គមលីបង់ ​បាន​​សម្រេច​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​មាន​​ជន​ភៀស​ខ្លួន​ស៊ីរី កាន់​តែ​ច្រើន​ឡើង​ៗ ទៅកាន់​ទឹក​ដី​លីបង់។ នៅពេល​នេះ មាន​រហូត​ដល់​១លាន២សែននាក់ហើយ​​។ លីបង់​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដកិច្ច​ដោយ​សារ​ជួយ​ជន​ភៀសខ្លួន​ស៊ីរី ខណៈ​ដែល​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ ដែល​បាន​សន្យាផ្តល់​ជំនួយ​ តែ​មិន​បានអនុវត្ត​តាម​សម្តី​របស់​ខ្លួន​។

ជន​ភៀសខ្លួន​ស៊ីរី កំពុង​ចម្អិនអាហារ ​នៅ​ជ្រលង​ភ្នំ បេកា ទឹក​ដី​លីបង់ @ RFI

ជន​ភៀសខ្លួន​ស៊ីរី កំពុង​ចម្អិនអាហារ ​នៅ​ជ្រលង​ភ្នំ បេកា ទឹក​ដី​លីបង់
@ RFI

ចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៩

សូម​ស្តាប់​សំឡេង​នៅទីនេះ ៖ http://mfi.re/listen/a2b2zrj8plhtbbm/13h_Desk-_Oudom-les-refugiés_syriens_au_Liban-_19-10-2014_okay.mp3

ក្នុង​មួយ​ថ្ងៃៗ ​មាន​ប្រជា​ជន​ស៊ីរី​ជាង​៩ពាន់​នាក់​ បាន​រត់​ចោល​ផ្ទះ​សម្បែង​ដោយសារ គេច​ចេញពី​​សង្គ្រាម​របស់​សហព័ន្ធ​អន្តរ​ជាតិ​ប្រឆាំង​​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាត​ នៅប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​​។

 លីបង់​ ជា​ប្រទេស​ដែល​ទទួល​ជនភៀស​ខ្លួន​ស៊ីរី​ច្រើន​ជាង​គេនៅ​លើ​ពិភព​លោក​​​។ ដង់​ស៊ីតេ​ប្រជាជន បាន​កើត​ឡើង​ដល់​​៥៤០នាក់​ ក្នុង​​១គីឡូម៉ែត្រ​ការ៉េ​​។ ចំនួនជន​ភៀស​ខ្លួននៅ​ពេ​ល​នេះ គឺ​​ស្មើ​នឹង​១ភាគ​៣​នៃ​ប្រជា​ជន​សរុប ដែល​​ជាការ​ប្រឈម​មុខ​នឹង​បញ្ហា​ និង​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​រដ្ឋាភិបាល​លីបង់។​

 សាលាធារណៈ​របស់​រដ្ឋ​ បាន​ទទួល​កូនសិស្ស​​ស៊ីរី​ជាង​១០ម៉ឺន​នាក់​ ឲ្យ​ចូលរៀន​ដោយឥត​គិត​ថ្លៃ និង​ទទួល​ទំនុក​​បម្រុង​ដូច​កូន​សិស្សលីបង់​ដែរ​​។ ​វត្តមាន​ជន​ភៀសខ្លួនស៊ីរី​​កាន់ច្រើន​ឡើង​ៗ​ បាន​ធ្វើ​ឲ្យ​លីបង់​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច ព្រោះ​​ប្រទេស​អន្តរជាតិ​ជា​ច្រើនទៀត​ ​ដែល​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ តែ​បែរ​ជា​មិន​បាន​អនុវ​ត្ត​កាតព្វ​កិច្ចខ្លួន​ទៅ​វិញ​។

 នៅ​ក្នុង​នោះ​ មាន​ប្រទេស​បារាំង ដែល​បាន​សន្យាកាលពី​ខែ​កក្កដា​ថា នឹង​ទទួល​ជន​ភៀស​ខ្លួន​ស៊ីរី​៥០០នាក់។ រហូត​មក​ដល់​ពេល​នេះ មនុស្ស​៥០០នាក់ដែល​បាន​ចុះ​ឈ្មោះ​ទាំង​​នោះ កំពុង​រង់​ចាំ​យ៉ាង​អន្ទះសា​នៅ​ក្នុង​ជំរុំនៃ​ប្រទេស​ជិត​ខាង​ស៊ីរី​ ដែល​ស្ថិត​​ក្នុង​ស្ថាន​ភាព​ជីវិត​​យ៉ាង​លំបាក​វេទនា។ អង្គការ​ Amnesty International ក៏​បាន​ស្នើ​សុំ​ឲ្យ​បារាំង​អនុវត្ត​កិច្ច​សន្យា​របស់​ខ្លួន​ផង​ដែ​រ​។

 តាម​រយៈ​កិច្ច​ប្រជុំ​២សប្តាហ៍ កន្លងទៅនេះ ​នៅ​ក្រុង​ Berlin ស្តីពី​បញ្ហាជន​ភៀស​ខ្លួន​ស៊ីរី គេ​សម្គាល់​ឃើញថា ប្រទេសភាគ​ច្រើន​នៅ​សហ​ភាព​អឺរ៉ុ​ប មិន​សូវ​បាន​សាមគ្គីកៀក​ស្មា​គ្នា​ជួយ​ជន​ភៀស​ខ្លួននោះ​​ទេ។ មានជន​ភៀស​ខ្លួន​ស៊ីរីតែ​៤ភាគ​រយ​ប៉ុណ្ណោះ ដែល​បាន​ទទួល​សិទ្ធ​ស្នាក់​នៅ​ជា​ជន​ភៀស​ស្រប​ច្បាប់​នៅ​អឺរ៉ុប។ ក្នុង​នោះ ជាង​ពាក់​កណ្តាល​ បាន​ទៅស្នាក់​នៅ​ប្រទេស​ស៊ុយអែត និង​អាឡឺម៉ង៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s