រដ្ឋ​សភា​នឹង​​អនុញ្ញាត​ឲ្យ​ក្រុម​តវ៉ា​ប្រឆាំង​នឹង​​ជន​ភៀស​ខ្លួន​អូស្ត្រាលី​ ចូល​ជួប​នៅ​ថ្ងៃ​អង្គារ

លោក កឹម សុខា អនុប្រធាន​ទី​១​ នៃ​រដ្ឋ​សភា បាន​អះអាង​ថា លោក​នឹង​អនុញ្ញាតឲ្យ​ក្រុម​យុវជននិង​អ្នក​តវ៉ា​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន​អូស្ត្រាលី ចូល​ជួប​ពិភាក្សា​ នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ទី​២១តុលា ​ខាង​មុខ​នេះ។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ គឺធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចេញ​សេចក្តីការណ៍ថ្កោល​តំណាង​រាស្ត្រ ​ទាំង​១២៣រូប ថា​បាន​អង្គុយ​នៅ​ក្នុង​វិមាន​រដ្ឋសភា មានផាសុកភាព មាន​ម៉ាស៊ីន​ត្រជាក់ ​ ភ្លេចអស់​​សុខ​ទុក្ខ​រាស្ត្រ​ដែល​តវ៉ា​នៅ​ហាល​កម្តៅ​ថ្ងៃ។

លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា

លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា

ចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​ នៅថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅទីនេះ ៖ http://mfi.re/listen/d3334waclphducw/19h00_Oudom_Desk__NA_accept_to_meet_young_protestor-_19-10-2014.mp3

លោក កឹម សុខា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ ថា លោកកំពុង​បញ្ជា​ឲ្យ​ខុទ្ទការ​ល័យ​របស់​លោក​ ទាក់​ទង​ទៅ​តំណាង​ប្រជា​ពលរដ្ឋ ក្រុមយុវជន និងអ្នកតវ៉ាប្រឆាំងនឹងជនភៀសខ្លួនអូស្ត្រាលី ឲ្យ​ចូលជួបពិភាក្សានៅ​ការិយាល័យ​របស់​លោក នៅពេលព្រឹក ថ្ងៃអង្គារទី២១តុលា ខាងមុខនេះ។ អនុប្រធានទី១នៃរដ្ឋសភារូប​នេះ បន្ត​ថា នៅ​ពេល​ព្រឹក លោកនឹង​​ទទួល​ញាត្តិព្រម​ទាំង​​សំណូម​ពរ​ទាំង​ឡាយ​របស់​អ្នក​តវ៉ាទាំង​នោះ​​ ហើយ​ពេល​រសៀលម៉ោង​៣​ថ្ងៃ​ដដែល លោក​នឹង​ទៅ​​ជួប ហើយ​​ប្រគល់​ញាត្តិ​នោះ​ ជូន​​ឯកអគ្គរដ្ឋ​ទូ​ត​អូស្ត្រាលី​។

 គួរបញ្ជាក់ថា ការ​អះ​អាង​​យ៉ាងដូច្នេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពី សហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា ចេញសេចក្តីការណ៍ថ្កោលថា តំណាងរាស្ត្រជាប់​ឆ្នោត​ ទាំង១២៣រូប ថាបានអង្គុយនៅក្នុងបន្ទប់​នៃ​វិមានរដ្ឋសភា មានផាសុកភាព មានម៉ាស៊ីនត្រជាក់ហើយ ភ្លេចពី​ទុក្ខវេទនា​របស់​ប្រជា​ពលរដ្ឋ​ ដែល​ឈរ​តវ៉ា​ នៅ​ខាង​មុខ​វិមាន​រដ្ឋ​សភាព​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ កាល​ពី​ថ្ងៃ​ទី​១៧តុលា កន្លង​ទៅ​​។

 ជុំវិញ​បញ្ហា​នេះ វិទ្យុ​បារាំងអន្តរជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ លោក ឈាង​ វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​​នៅ​ឡើយ​ទេ នៅ​ថ្ងៃនេះ​ ដោយសារតែ​លោកថា លោក​កំពុង​នៅ​ក្រៅ​ស្រុក​។ ចំណែក​​​ លោក កឹម សុខា បាន​និយាយ​ថា នៅ​ពេលមាន​​អ្នក​តវ៉ា នៅ​​​មុខ​រដ្ឋ​សភានោះ លោកកំពុង​​ជាប់​​រវល់​ទៅ​ចូលរួម​បុណ្យ​កឋិន​ទាន​នៅ​ខេត្ត​តាកែវឯណោះ​។

 ទោះ​យ៉ាងណា​ក្តី លោក ​កឹម សុខា បាន​បញ្ជេញ​ការ​យល់​ឃើញថា លោក​មិន​ឯក​ភាព​ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា​ទេ ព្រោះ​ស្ថានភាព​នយោបាយ សេដ្ឋ​កិច្ច សង្គម​កិច្ច មិន​ទាន់​ល្អ ហើយស្រព​ពេល​ដែល​​ស្ថាន​ភាព​ប្រទេស​ខ្មែរ​ក្រីក្រី ហើយ​ច្បាប់និងសន្តិសុខ នៅ​មិនទាន់​​ល្អប្រសើរ​នៅ​ឡើយ។ លោក​បន្ថែមថា រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី គួរ​ជួប​ពិភាក្សា​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ជាមុន​សិន។

 គួរ​រម្លឹកថា កិច្ច​ព្រម​ព្រៀង​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ​(MOU)​ បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី​២៦​កញ្ញា​ឆ្នាំ២០១៤ រវាង​លោក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ស្កុ​តម៉ូ​រី​សុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី។

 នៅ​ក្នុង​កិច្ច​ប្រជុំអាស៊ាន អឺរ៉ុប នៅក្រុង​មីឡង់ ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៦ និង ទី​១៧ តុលា​កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន និង ប្រមុខ​ការបរទេស​អូស្ត្រាលី លោក​ស្រី ​ជូលី​ ប៊ីសប់ ក៏​បាន​ស្កាត់​ជួប​គ្នា​ជា​ទ្វេភាគី​ ហើយ​​បាន​ឯកភាព​គ្នា លើ​រឿង​ជន​ភៀសខ្លួន​អូស្ត្រាលី​នេះ​ផង​ដែរ៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s