​វៀតណាមរឹត​ចំណង​មិត្តភាព​និងពាណិជ្ជ​ជាមួយ​សហភាព​អឺរ៉ុប

នាយក​រដ្ឋ​មន្ត្រី​វៀតណាម នៅថ្ងៃ​អាទិត្យ​នេះ​ ​បាន​ធ្វើ​ដំណើរ​ទៅទ្វីប​អឺរ៉ុប ដើម្បី​រឹត​ចំណង​មិត្តភាព​និងពាណិជ្ជ​ជាមួយ​សហភាព​អឺរ៉ុប។ នៅ​ក្នុង​ឱកាស​នេះ លោក ង្វៀង តាំង ដ្យុង នឹង​ជួប​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​អឺរ៉ុប ព្រមទាំង​ចុះ​ហត្ថលេខាទទួល​ជំនួយ និង​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ដែល​នឹង​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​វៀតណាម​ជា​ច្រើន​​បន្ថែមទៀត។ គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប ក៏​​​ជា​ម្ចាស់​ជំនួយ ឥត​សំណង់​​ធំ​ជាង​គេ​ របស់​ប្រទេសនេះ​​ ផង​ដែរ​។

General Secretary Nguyen Phu Trong and European Commission President José Manuel Barroso

General Secretary Nguyen Phu Trong and European Commission President José Manuel Barroso, @photo Nhan Dan

ផ្សាយ​នៅ​វិទ្យុ​បារាំង​ថ្ងៃ​១២ ខែ​តុលា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅ​ទីនេះ៖ http://mfi.re/listen/w297qtlxb20w3g5/19h00-Desk-Oudom-PM_VN-visits-EU-12-10-2014.mp3

នាយក​រដ្ឋ​មន្ត្រី​វៀតណាម បាន​ចាក​ចេញពី​ក្រុង​ហាណូយ នៅ​ថ្ងៃទី​១២តុលានេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ រយៈពេល​១សប្តាហ៍ ​នៅសហភាព​អឺរ៉ុប។ លោក ង្វៀង តាំង ដ្យុង (Nguyên Tân Dung) នឹង​ជួបនាយក​រដ្ឋ​មន្ត្រី​​ប៊ែលហ្ស៊ិក និងប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប លោក ហ្ស៊ូហ្ស៊េ ម៉ាណុយអែល បារ៉ូសូ (José Manuel Barroso) ​​ ហើយ​នឹងជួប​លោកស្រី អង់ជឺ ឡាម៉ាក់គែល​ ​ (Angela Merkel​) នាយករដ្ឋ​មន្ត្រី​អាឡឺម៉ង​ ថែមទៀត ពី​ថ្ងៃទី​១៣ដល់​១៥តុលា​។

ក្នុង​ឱកាសទស្សនកិច្ចរឹត​ចំណង​មិត្តភាពនិង​ចំណង​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម រវាង​វៀតណាម និង​សហភាព​អឺរ៉ុប លើក​​​នេះ នាយក​រដ្ឋ​មន្ត្រី​វៀតណាម ​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង បើក​ទូលាយ​ការ​នាំ​ចេញ​​នាំ​ចូល និង​​ដោះ​ដូរ​ទំនិញ​។  ក្នុង​នោះ​ ក៏​នឹងមាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទទួល​​ជំនួយ ៤០០លានអឺរ៉ូ សម្រាប់​រយៈ​ពេល​៥ឆ្នាំ ​ពី២០១៥ដល់២០២០ផង​ដែរ​។

បើតាម​អ្នក​នាំ​ពាក្យវៀតណាម​​ លោក ង្វៀង តាំង ដ្យុង នឹង​ចូលរួម​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​ជំនួយ​២៦០លាន​ដុល្លារ​របស់បែលហ្ស៊ិក សម្រាប់​គម្រោង​អភិវឌ្ឍ​ លើ​កោះ ឆាហៃ (Cat Hai) នៅ​ភាគ​ខាង​ជើង​ប្រទេសវៀត​ណាម​។

គួរ​បញ្ជាក់ថា ​​ប្រទេសវៀតណាម​​​​រកស៊ី​ជាមួយ​ប្រទេស​២៣ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​២៨នៃ​សហភាព​អឺរ៉ូប។ តាម​រយៈ​ការ​រកស៊ី​ជាមួយ​នឹង​សហភាព​អឺរ៉ុបនេះ គ្រាន់​​តែ​​ឆ្នាំ២០១៣កន្លង​ទៅ វៀតណាម បាន​ចំណេញ​​ជិត​​៣៤លានអឺរ៉ូ។

ទិន្និន័យ​​ពាក់​កណ្តាល​ឆ្នាំ​២០១៤នេះ អឺរ៉ុប​បាន​វិយោជក​ជិត​១៥០០គម្រោង ហើយ​ផ្តល់​ចំណូល​ជាង​១៨កោដិដុល្លារ​សហរដ្ឋ​អាមេរិក ដល់​​ប្រទេស​វៀតណាម​។ គម្រោង​ទាំងនោះ​ មាន​ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់​របស់ប្រទេស​មួយ​នេះ​​ ដែលផ្តោត​លើ​​ការវិនិយោគទុក​ ឧស្សាហកម្មកែច្នៃផលិតផល និងការចែកចាយអគ្គិសនី ឧស្ម័ន និងទឹក ព្រម​ទាំង​​វិស័យទូរគមនាគម​ផងដែរ។

តាម​សារព័ត៌មានអេឡិចត្រូនិក​ ញាំង ដាំង (Nhân Dân) បាន​ឲ្យ​ដឹងថា នៅថ្ងៃ១៦និង​១៧ តុលា ខាង​មុខ នាយក​រដ្ឋ​មន្ត្រី​វៀតណាម នឹង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-អឺរ៉ុប នៅ​ក្រុង​មីឡង់ (Milan) ​ប្រទេស​អ៊ីតាលី តាមការអញ្ជើញ​​របស់នាយរដ្ឋ​មន្ត្រី​អ៊ីតាលី។ បន្ទាប់មក នៅ​ថ្ងៃ​ទី​១៨តុលា លោកនឹង​ទៅ​បុរីវ៉ាទីកង់​ (Vatican) ជួប​នឹង​សម្តេច​សង្ឃ Pape François មុន​នឹងត្រឡប់​ទៅ​ក្រុង​ហាណូយ​វិញ​។

ដំណើរ​របស់​នាយករដ្ឋ​មន្ត្រី​វៀតណាមលើកនេះ ​ត្រូវ​បាន​អម​ដំណើរ​ដោយ​ រដ្ឋមន្ត្រី​កិច្ច​ការ​បរទេស រដ្ឋមន្ត្រីឧស្សាហកម្ម​និង​វិនិយោគ រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន និង​រដ្ឋមន្ត្រីខាងការពារជាតិ ព្រម​ទាំង​មន្ត្រី​សំខាន់ផ្សេង​ទៀត​៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s