អាជ្ញា​ធរ​កំពុង​កំណត់​មុខ​សញ្ញា​ចាប់​ខ្លួនអ្នក​ធ្វើ​ឲ្យ​បាក់​ព្រះ​ពុទ្ធរូប​នៅ​ប្រាសាទ​បាយ័ន​

អាជ្ញាធរ​អប្សរា​កំពុង​សហការ​ជាមួយ នគរបាល ​ដើម្បី​​កំណត់​មុខ​សញ្ញា​ជន​ល្មើស​​ ដែល​ធ្វើ​ឲ្យ​​បាក់​បែក​ព្រះ​ពុទ្ធ​រូបមួយ​អង្គ​ នៅ​ប្រាង្គ​​កណ្តាល ប្រា​​សាទ​​​​​បាយ័ន​។ រូបព្រះពុទ្ធ​​បដិមា​ដែល​បាក់ជា​៤​បំណែក​នោះ មន្ត្រី​​ជំនាញ​​របស់​អាជ្ញាធរ​អប្សរា ​កំពុង​សិក្សា​និង​ជួសជុលឡើង​វិញ​។​

@photo Google+

@photo Google+

ផ្សាយ​នៅ​វិទ្យុ​បារាំង​ថ្ងៃ​១២ ខែ​តុលា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅ​ទីនេះ៖ http://mfi.re/listen/1u2drzad7q36729/19h00-Desk-Oudom-Bayon-Apsara-autority-12-10-2014.mp3

 

ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១២តុលានេះ អាជ្ញាធរ​អប្សរា បាន​បិទ​មិន​ឲ្យចូល​​ទស្សនា​​តួប៉មកណ្តាល របស់​​ប្រាសាទ​បាយ័នជា​​បណ្តោះ​អាសន្ន ហើយ​​​រូប​បដិមា​ព្រះពុទ្ធ​ដែល​បាក់​បែកនោះ​ អាជ្ញាធរ​អប្សរា​ បាន​យក​ទៅ​កម្កល់​​នៅ​សារមន្ទីរ​នរោត្តម សីហនុ-អង្គរ ដើម្បី​​ជួសជុលជាបន្ទាន់​។

អនុ​ប្រធាន​នាយក​ដ្ឋាន​​ផ្សព្វផ្សាយ នៃ​​អាជ្ញាធរ​​អប្សរា​ លោក ​អ៊ឹម ​សុខ​​រិទ្ធី​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ថា អាជ្ញាធរ​អប្សរា​កំពុង​សហការ​ជាមួយ​ នគរបាល​ការពារបេតិកភណ្ឌ និង នគរបាល​ទេសចរណ៍ ដែល​មាន​ភារកិច្ច​ប្រចាំ​ការ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ស្រា​វ​ជ្រាវ​រក​ព័ត៌មាន​​លម្អិត និង​ភស្តុតាងដើម្បី​​​ស្វែង​រក​ជន​ល្មើស ​ដែល​បាន​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​ យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​។

គួរ​រម្លឹក​ថា នៅ​ថ្ងៃ​យប់​ថ្ងៃ៩តុលា​កន្លង​ទៅ ភ្ញៀវ​ស្ត្រី​ជន​ជាតិ​ញ៉ូវហ្សឺឡែនម្នាក់​ អាយុ​ប្រហែល​៤០ឆ្នាំ​ បាន​បាត់​ខ្លួននៅ​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន​​។ អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​ម្នាក់​បាន​រាយ​ការណ៍​ដល់​សមត្ថកិច្ច​​ ដោយសារ​តែ​បាត់​ភ្ញៀវ​របស់​ខ្លួន​ ពុំ​ឃើញត្រឡប់​ទៅ​តាម​ការណាត់​ ​នៅ​លាន​ជល់​ដំរី។​ អាជ្ញា​ធរ​និង​នគរបាល​ការពារ​បេតិកភណ្ឌ​ បាន​នាំ​គ្នា​រក​ពេញ​មួយ​យប់ នៅតែពុំ​ឃើញ។

លុះ​ពេល​ទៀប​ភ្លឺ​​ ទើប​កម្មករ​ជួសជួលប្រាសាទ​ ប្រទះ​ឃើញ​ភ្ញៀវបរទេសស្រី​​ម្នាក់​​ នៅ​ទិសអាគ្នេយ៍​នៃ​ប្រាសាទ​បាយ័ន ហើយ​កម្លាំង​នគរ​បាល​ការពារ​បេតិក​ភណ្ឌ​ បាន​អញ្ជើញ​ភ្ញៀវ​រូប​នោះទៅ​សួរ​នាំ ហើយ​ក៏​ដោះ​លែងទៅ​​វិញ បន្ទាប់ពីមាន​ខាង​ម្ចាស់​ផ្ទះ​សំណាក់​ទៅ​ទទួល​យក។

ប្រជាជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ បាន​រិះ​គន់​ក្រុម​អាជ្ញាធរ ដែល​សម្រេច​​ដោះ​លែង​ជន​សង្ស័យ​ ​ភ្ញៀវ​ស្ត្រី​​ ជន​ជាតិ​ញ៉ូហ្សេឡែន រូប​នោះ​។ អ្នក​ខ្លះ​ទៀត រិះ​គន់​ថា មកពី​មិន​មាន​ការ​យាម​កាម​បាន​ត្រឹ​ម​ត្រូវ ​ទើប​បង្ក​ឲ្យ​មាន​ហេតុការណ៍​​ដូច្នេះ​​កើត​ឡើង​។

10551618_1442594709351686_5922302793708583873_o

ជុំវិញ​បញ្ហា​នេះ លោក ​អ៊ឹម ​សុខ​​រិទ្ធី​ ​បញ្ជាក់ថា ជា​គោល​ការណ៍​ ការ​ទស្សនា​ប្រាសាទ​ត្រូវ​បាន​កំណត់​​ចាប់​ពី​ម៉ោង​៥កន្លះ​ព្រឹក​ដល់​ម៉ោង​៥កន្លះ​ល្ងាច ហើយ​​ដោយ​ឡែក​សម្រាប់​ប្រាសាទ​​បាយ័ន​ គឺ​ត្រូវ​ចាប់​ផ្តើម​នៅ​ម៉ោង​៧ព្រឹក។ ផុត​ពី​ម៉ោងដែល​អនុញ្ញាត មាន​តែ​កម្លាំង​នគរបាល​ការពារបេតិកភណ្ឌ របស់​ក្រសួង​មហាផ្ទៃ​ តែ​ប៉ុណ្ណោះ​ ដែល​មាន​ភារកិច្ច​ប្រចាំ​ការ តាមកន្លែង​​គោល​ដៅ។

ចំពោះ​រូប​ព្រះ​ពុទ្ធ​បដិមា​​ដែល​បាក់​ជា​៤បំណែក​នោះ​​ គឺជារូប ​ដែល​​មាន​កាយវិការ​យក​ព្រះ​ធរណី​ធ្វើ​ជា​សក្សី ហើយ​ពុំ​មែនជា​បដិមាដើម​​ដែល​បន្សល់​ពី​ចុង​សតវត្ស​ទី​១២ក្នុង​រាជកាល​ព្រះ​បាទ​ជ័យ​វរ្មន​ទី​៧នោះ​ទេ​។ អាជ្ញាធរ​អប្សរា បញ្ជាក់ថា រូប​ដែល​បាក់​នោះ គឺ​ជា​រូប​ដែល​គេ​យក​មក​ផ្សំ​ផ្គុំ​និង​ជួស​ជុ​ល​ឡើងវិញ​ ហើយ​ពេល​នេះ គឺ បាក់​ចំ​កន្លែង​ដែល​ជួស​ជុលជា​​ថ្មី​នោះ​៕​

10703984_303994826474119_5690311588183959608_o1899943_303994829807452_7745311240840789548_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s