ប្រវត្តិ​រូបិយវត្ថុ​កម្ពុជា​នឹង​លាត​ត្រដាង​នៅ​ដើម​​ឆ្នាំ២០១៦

«សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ» នឹង​បើក​ទ្វារទទួល​​សាធារណជន​​​នៅ​ឆ្នាំ​ដើម​២០១៦ខាង​មុន​នេះ​។ គឺ​​ជា​គម្រោង​សារមន្ទីរ​ដំបូង​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ផ្តោត​លើ​ប្រវត្តិ​នៃ​រូបិយវត្ថុ​របស់​ខ្មែរ ​តាំងតែ​សម័យ​នគរ​ភ្នំ​ រហូត​ដល់​មក​ដល់​បច្ចុប្បន្ន​។ សារមន្ទីរ​នេះ ត្រូវ​បានសាងសង់​ដោយ​​ចំណាយ​ថវិកា​ផ្ទាល់​របស់​អាជ្ញាធរ​កម្ពុជា​។

 photo archive of museam

រូបថតឯកសារ​របស់​សារមន្ទីរ

ចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​ ថ្ងៃអាទិត្យ ទី​០៥ ខែ​តុលា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅទីនេះ៖  http://mfi.re/listen/155y3c0c8lgu4pc/13h00-Desk-Oudom-Musee_de_la_monaie_et_de_l’economie-05-10-2014_.mp3

 «សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ» ហៅ​កាត់​ថា ស.ស.រ. ត្រូវ​បាន​សាងសង់​នៅ​ត្រង់​​អគារមួយ ​ដែល​ជា​​អតីត​ទី​ស្នាក់ការ​របស់​សាលារាជធានីភ្នំពេញ ស្ថិត​នៅ​ចុង​វិថី​លេខ​១០៦។ នៅ​ពេល​នេះ ការ​សាង​សង់​សម្រេច​ជាង​ពាក់​កណ្តាល​ហើយ​ ក្រោម​​កិច្ច​សហការ​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហេរិញ្ញវត្ថុ រួម​ជាមួយ​នឹង​ធនាគារ​ជាតិ​នៃ​កម្ពុជា។​

លោក ហ្សង់-ដានីញ៉ែល ហ្គាឌែរ (Jean-Daniel GARDÈRE) អភិបាល​ទូទៅរបស់​​សារមន្ទីរ​សេដ្ឋកិច្ចនិង​រូបិយវត្ថុ បាន​បញ្ជាក់ថា៖ «គេ​មិន​វាយ​កំទេច​ ឬ​រំលាយ​​អគាររបស់ទី​ស្នាក់​ការ​​សាលា​ក្រុង​ចាស់ ដើម្បី​សង់​ថ្មី​ទេ តែ​គេ​ជួសជុល តុប​តែងកែ​លម្អ ដើម្បី​​ផ្លាស់​មុខ​មាត់​ថ្មី ទៅ​ជា​​សារមន្ទីរ​វិញ»។ ​

លោក​បាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិបន្ត​​ថា៖ «​ចំណុច​ដែល​គួរ​កត់​សម្គាល់គឺ សារ​​​មន្ទីរ​នេះ មិន​មាន​ជំនួយ​ពី​ដៃ​គូអភិវឌ្ឍន៍ ឬ​អង្គការ​អន្តរជាតិ​ណា​ ដើម្បី​រៀប​ចំ​នោះ​ទេ។ គឺ​ជា​គម្រោង​ថវិកាជាតិ​ដែល​ចំណាយ​ដោយ​ប្រទេស​កម្ពុជា​ផ្ទាល់​​តែ​ម្តង»។

សារមន្ទីរ​នេះ​ នឹង​មា​ន​ការ​ប្រមូលផ្តុំ​ និង​តាំង​បង្ហាញ​អំពី​រូបិយវត្ថុ បណ្ណាសារក្រដាស​ប្រាក់ និងកាក់​សម័យ​បុរាណ​ ឯកសារ​រូបថត និង​​ខ្សែភាព​យន្ត​ខ្នាត​​ខ្លី 3D ដើម្បី​ឲ្យ​សាធារណជនជាតិ​និង​អន្តរជាតិ​​ ជា​ពិសេស​គឺ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គាល់​ពី​ប្រវត្តិ​សាស្ត្រ​និង​បេតិកភណ្ឌ​ជាតិរបស់​ខ្លួន​​។

តាម​រយៈ​វីដេ​អូខ្លី3Dដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​សារមន្ទីរ បង្ហាញ​ថា គេ​បាន​​ជីកក​កាយ​ប៉ះ​កំណប់២០គីឡូក្រាម នៅ​អង្គរ​បុរី​ ខេត្តតាកែវ​ ហើយ​​មានកាក់មាសនិង​ប្រាក់​ជាង​២លាន​។ សម្បត្តិ​ទាំង​នោះ​ ក៏​​នឹង​ត្រូវ​យក​ទៅ​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​នេះ​ផង​ដែរ​។

​ចែក​ជា​​១២បន្ទប់ធំៗ​ ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រជាក់ «សារមន្ទីរ​សេដ្ឋកិច្ចនិង​រូបិយវត្ថុ»នឹ​ងត្រូវ​បាន​​រៀប​ចំ​តាមស្តង់ដារ​អន្តរជាតិ អនុលោម​​តាម​សម័យ​កាលប្រវត្តិ​​សាស្ត្ររបស់​ខ្មែរ​ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូណន សម័យចេនឡា សម័យ​អាណាច​ក្រ​អង្គរ​ សម័យ​អាណា​ព្យាបាល​បារាំង និង​សង្គម​រាស្ត្រនិយម ហើយ​បន្ត​រហូត​ដល់​បច្ចុប្បន្ន។

សូម​ជម្រាប​ថា «សារមន្ទីរ​សេដ្ឋកិច្ចនិង​រូបិយវត្ថុ» ដែល​ផ្តោល​លើ​ប្រវត្តិ​រូបិយវត្ថុ​លុយ​កាក់​ប្រាក់​ខ្មែរ​ នឹង​បើក​​ទ្វារ​​ទទួល​សាធារណជនគឺ​​ដើម​ឆ្នាំ២០១៦។ បច្ចុប្បន្ន​ គេ​​អាច​ទស្សនា​ឯកសារចំនួន​​របស់​សារមន្ទីរ​នេះ នៅ​ក្នុង​គេហទំព័រ http://www.musee-phnompenh.com/fr/

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s