នាទី​«ជីវិត​និង​ស្នាដៃនិពន្ធ» -Rfi

oudom

នេះ​គឺ​ជា​បទ​សម្ភាស​របស់​ខ្ញុំ ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ Rfi khmer ក្នុង​នាទី​«ជីវិត​និង​ស្នាដៃនិពន្ធ» ដែល​រៀប​ចំ​កម្មវិធី​ដោយ លោក រឿន ចន្ធី ហៅ​ សិរិមុនី នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៤។

សូម​ស្តាប់​សំឡេង​ទីនេះ៖  http://mfi.re/listen/s54cju97we04aw6/HENG_Oudom_interview_with_RFI-Sereymuny-01-August-2014.mp3

oudom-.

នេះ​ជា​ប្រវត្តិ​សង្ខេប​ខ្លះៗ ដែល​បានលោក សិរីមុនី ស្រង់​យក​ទៅ​និយាយ​ និង​ចោទ​សួរ។

ហេង ឧត្ដម កើត​​ឆ្នាំ​១៩៩២ នៅ​ខេត្ត​កំពង់​ចាម និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សៀម​រាប​​។ ក្នុង​កុមារ​ភាព​និង​វ័យ​ជំទង់​ ជាង​១០ឆ្នាំ​ ដែល​លោក​រស់​នៅ​ដោយ​គ្មាន​ឪពុក​ម្តាយនៅ​ក្បែរ​មើល​ថែរក្សា​ ហើយ​​លោក​បាន​​​ឆ្លង​កាត់​ជីវិត​ ជាង​៧ឆ្នាំ​​ នៅក្នុង​​មណ្ឌល​កុមារ​កំព្រា និង​ទទួល​ការ​ឧបត្ថម្ភ​ជាបន្ត​បន្ទាប់​ពី​​អង្គការ​ផ្ទះ​របស់​យើង អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ អង្គការ​ផ្ទះ​បាយ​កុមារ និង​អង្គការ MWC ​។

ក្នុង​ដំណើរ​ជីវិតរសាត​អណ្តែត​​ រហូត​ដល់​ក្លាយ​យុវជន​ វ័យ​ជាង២០ឆ្នាំ​មកនេះ លោក​បាន​ហែល​ឆ្លង​ឧបសគ្គ​ជីវិត​ជាច្រើន ដែលពេល​ខ្លះ​​ធ្វើ​ឱ្យ​លោក ខ្មាស​អៀន រងាឯកា ខ្វះ​ភាព​កក់​ក្តៅ​ បាក់​ទឹក​ចិត្ត អស់​សង្ឃឹម… ​ ​ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​លោក​រឹង​មាំ និង​យល់​ពី​សង្គម​  ព្រម​ទាំង​ក្រេប​រស​ជាតិ​​ជីវិត​កម្សត់​កម្រ​បាន​ច្រើន​ផង​ដែរ​។

សព្វ​ថ្ងៃ លោក​ជា​និស្សិត​ឆ្នាំ​ទី៣ ផ្នែក​នីតិសាស្ត្រ​ប្រៀបធៀប នៃ​​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការបារាំង នៅ​​សាកល​វិទ្យា​ល័យភូមិន្ទ​​នីតិសាស្ត្រនិង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជ​ធានី​​ភ្នំពេញ។ ក្នុង​ពេល​សិក្សា លោក​ឆ្លៀត​​ធ្វើ​ការ​​ជា​ការីព័ត៌មាន​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុកមួយ​ចំនួន​។

រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់»របស់លោក​ បាន​ជាប់​ជ័យលាភី​លេខ​២ ពី​សមូហកម្ម​អក្សរ​សិល្ប៍​​​នូហាច ឆ្នាំ​២០១១។ រឿង​នេះ​បាន​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ និង​បោះ​ពុម្ព​លើក​ទី​២ ​ឆ្នាំ​២០១៤ ដោយ​​សមាគម​នេះ​។

ឆ្នាំ​២០១២ លោក​​បាន​ផ្សាយស្នាដៃ​រឿង​ខ្លីពីរ ​«តំណែង​ស្នេហ៍រាជិនី» និង«បុប្ផា​១៤​កុម្ភៈ​» ក្នុង​សៀវ​ភៅ​សហ​និពន្ធ ជាមួយអ្នក​និពន្ធ សួង ម៉ាក់ និង​ អ្នកនិពន្ធ ឡឹក ជំនោរ​ ដែល​មាន​ចំណង​ជើងរួម​​ថា «កាដូថ្ងៃនៃ​ក្តី​ស្រឡាញ់»​។

ដើម​ឆ្នាំ​២០១៣ លោក​បាន​ជាប់​ជ័យលាភី​លេខ​៦ ​ផ្នែក​អត្ថ​បទ​ស្រាវជ្រាវ «សំឡេង​យុវជន​ស្តីពី​អភិបាល​កិច្ច​នៃ​ឧស្សាហកម្ម​និស្សារណកម្ម» ដែល​រៀបចំ​ដោយអង្គ​ការ​​អុកស្វាម​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា និង​សាកលវិទ្យាល័យ​ន័រតុន។ ខែមិថុនា ឆ្នាំ​ដដែល​នេះ តាម​រយៈ​រឿង​«មេរៀន​ជីវិត​មួយ​របស់ពុក» លោក​បាន​ទទួល​ជ័យ​លាភី​លេខ​១​ ផ្នែក​​រឿង​​ប្រលោម​លោក​ខ្នាត​ខ្លី​ប្រធាន​​បទ​«បុរស​ល្អ» ដែល​​រៀបចំ​ឡើង​ដោយ ​សមាគម​យុវ​ជន​​ខ្មែរ​ ក្រោម​ការ​សម្រប​សម្រួល​របស់​​​អង្គ​ការ​​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍ និង​​ក្រសួង​កិច្ច​ការនារី។

ចុង​ឆ្នាំ​២០១៣ រឿង​«ចរចា»របស់​លោកត្រូវ​បាន​អ្នកនិពន្ធ​ ពៅ សុខ បញ្ចូល​ក្នុង​សៀវភៅ​«គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ»។

ជា​កិត្តិយស​ថ្មី​មួយ​ទៀត តាមរយៈរឿងខ្លី​ «ខ្ញុំ​រៀន​ត្រួតថ្នាក់» ដែល​បាន​បក​ប្រែ​​ជា​​ភាសា​អង់គ្លេស លោក ហេង ឧត្តម ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ជាប់​ជ័យលាភី «អ្នកនិពន្ធ​អាស៊ាន​វ័យ​ក្មេងឆ្នាំ​២០១៤» ( The ASEAN Young Writer awards 2014 ) សម្រាប់​តំណាង​ពី​ប្រទេស​កម្ពុជា។ ​ជ័យ​លាភី​នេះ រៀប​ចំ​ដោយគណៈ​កម្មការ​អ្នក​និពន្ធ​អាស៊ាន (​ The S.E.A. write committee ) ដែល​មាន​ការ​ចូលរួម​ទាំង​១០ប្រទេស​នៃ​សមា​ជិក​សហគមន៍​​ប្រជាជាតិ​អាស៊ីអគ្នេយ៍ ហើយ សមាគម​ប៊ិកកម្ពុជា ( PEN Cambodia ) ជា​ស្ថាប័ន​សម្រប​សម្រួល​បញ្ចូន​ស្នាដៃ​ពី​កម្ពុជា ក្នុង​ការ​ប្រកួត​នេះ​។

​វណ្ណកម្ម​មួយ​ចំនួន​ទៀត​របស់លោក ត្រូវបាន​​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​​។

Oudom 2

នេះ​គឺ​សង្ខេប​រឿងរបស់​ខ្ញុំ​ទាំង​១០ ដែល​ត្រូវ​បាន​ស្រង់​ខ្លះយកទៅ​ជជែក​ក្នុង​កិច្ច​សម្ភាស​នោះ

(pdf) Oudom-Summary all ten stories

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s